អ្នកគាំទ្រទទូចចង់ឱ្យ ជីមមី ម៉េង ចូលប្រឡូកនៅក្នុងវិស័យសម្រស់ ក្រោយបានឃើញតារាស្រីរូបនេះគ្រងឈុតស្អាតៗ រំលេចរាងតូចស្រឡូន កម្ពស់ខ្ពស់ស្រឡះ សាច់សរលោងចាំងភ្នែក គ្រាចូលរួមមង្គលការតារាល្បី ២ រូប ឈ្មោះកាលពីពេលកន្លងទៅថ្មីៗនេះ។



គ្រាន់តែតុបតែងកាយបែបស្រគត់ស្រគំស្រាប់តែអ្នកគាំទ្រតារាស្រីកំពូលរាងស្អាត ជីមមី ទទូចចង់ឃើញអ្នកនាងចូលប្រកួតនៅក្នុងកម្មវិធីសម្រស់ ព្រោះទាំងសមត្ថភាព និងសម្រស់អ្នកនាងគឺសក្ដិសមឥតខ្ចោះតែម្ដង។ កាលពីចុងសប្ដាហ៍កន្លងទៅថ្មីៗ តារាស្រីចូលចិត្តលេងស្ទីល៍សំលៀកបំពាក់ដូចនារីប៉ែកអ៊ឺរ៉ុប ជីមមី ម៉េង បានតុបតែងកាយយ៉ាងស្រស់ស្អាតទាំងឈុតបុរាណនិងសម័យចូលរួមមង្គលការតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស។
មិននឹកស្មានសោះថា ស្រាប់តែមានហ្វេនសំណូមពរចង់ឃើញពិធីការិនីហូរហៀរទៅដោយទេពកោសល្យ និងបទពិសោធន៍ ថែមទាំងអាចប្រើប្រាស់ភាសាបរទេសបានយ៉ាងល្អរូបនេះបង្ហាញវត្តមានចូលប្រកួតនៅក្នុងកម្មវិធីសម្រស់ ព្រោះថាទាំងសម្រស់និងសមត្ថភាពរបស់អ្នកនាងគឺមានទាំងព្រមតែម្ដង។
យ៉ាងណាមិញ ចំពោះសំណូមពរខាងលើនេះដែរនៅពុំទាន់មានការឆ្លើយតបពីសំណាក់ម្ចាស់ស្នេហ៍បុរសអាណិកជនរូបសង្ហា នូ ចំណាប់ ហៅ ជីមី នៅឡើយនោះទេ ខណៈអ្នកនាង ជីមមី ផ្ទាល់ក៏មិនធ្លាប់បានចូលរួមប្រកួតក្នុងកម្មវិធីសម្រស់ណាមួយនាពេលកន្លងមកដែរ។
តោះ ឥលូវមកមើលឈុតស្អាតៗដែលតារាស្រីរូបនេះបានបង្ហាញនៅក្នុងមង្គលការតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស ដែលអាចឆក់បេះដូងហ្វេនជាច្រើនរបស់អ្នកនាង៖










រូបភាព៖Jimmy Meng




















































Account
Security
Favourite Content