មកស្គាល់តារាចម្រៀង Original បុរសល្បីៗ កំពុងឆក់បេះដូងយុវវ័យឱ្យញាប់ញ័រគ្រប់ពេលចេញបទថ្មី

បច្ចុប្បន្ន​វិស័យ​ចម្រៀងOriginalនៅ​កម្ពុជា​កំពុង​តែ​រីក​ដុះដាល​ខ្លាំង​គួរ​ឱ្យ​កត់​សម្គាល់ ហើយ​គេ​សង្កេត​ឃើញ​ថា នៅ​កម្ពុជា​ឥឡូវ​នេះ​មាន​តារា​ចម្រៀង​ឯករាជ្យ​ជាច្រើន​នាក់ ដែល​សម្រុក​ផលិត​បទ​ចម្រៀង​មិន​ចម្លង​គេ​ថ្មី​ៗ ដើម្បី​បំពេ​អារម្មណ៍​អ្នក​គាំទ្រ​រៀង​ៗ​ខ្លួន។ តាម​ការ​កត់​សម្គាល់ តារា​ចម្រៀង Original ទាំងនោះ​កំពុង​មាន​សន្ទុះ និង​ការ​គាំទ្រ ព្រម​ទាំង​ប្រជាប្រិយភាព​ខ្លាំង​ពី​សំណាក់​មហាជន តាម​រយៈ​ទឹកដម​សំឡេង សមត្ថភាព និង​ទេពកោសល្យ​ច្នៃ​ប្រឌិត​ខ្ពស់​ផ្នែក​វិស័យ​តន្ត្រី។

មក​ស្គាល់​មុខ​តារា​ចម្រៀង Original បុរស​ល្បី​ៗ​ទាំង ១០ រូប ដែល​កំពុង​ឆក់​បេះដូង​យុវវ័យ​ឱ្យ​ញាប់ញ័រ​គ្រប់​ពេល​ចេញ​បទ​ចម្រៀង​ថ្មី។

១. Noly៖ ជា​តារា​ចម្រៀង Original មាន​ទឹកដម​ស្រទន់ និង​ជា​តារា​ចម្រៀង​ម្នាក់​ដែលផ​លិត​ចម្រៀង Original តាំងពី​យូរ​មក​ហើយ។ បទ Originalល្បី​ៗ​ដែល​នាំ​ឱ្យ​យុវវ័យ​ស្គាល់​លោក​ច្រើន​មាន​ដូចជា «កើត​មក​ដើម្បី​តែ​លួង​គេ» «អារម្មណ៍​ត្រូវការ​អូន» «ចាំ​អូន​បែក​ពី​គេ» ហើយ​ថ្មីៗនេះ​លោក​ទើបតែ​ទទួល​បាន​ការ​សរសើរ​យ៉ាង​ខ្លាំងពី​សំណាក់​អ្នក​គាំទ្រ​តាមរយៈ​បទ «លក់​គោយន្ត»។

២. ស៊ូ លីផេង៖ ជាតារាចម្រៀង Original កំពុងទទួលបានការគាំទ្រខ្លាំងតាមរយៈការសរសេរបទចម្រៀងបែបកម្សត់លាយឡំជាមួយមនោសញ្ចេតនាស៊ីជម្រៅ។ បទ Original ល្បីៗដែលនាំឱ្យយុវវ័យស្គាល់លោកច្រើនមានដូចជា «ទំហំស្នេហ៍» «ស្នាមអនុស្សារ» «មិនច្បាស់ជាមួយអូន» ថ្មីៗនេះបទចម្រៀងលោកដែលផ្ទុះការគាំទ្រខ្លាំងគឺបទ «អចេតនា»។

៣. ថេណា៖ កម្លោះសង្ហារូបនេះ មិនត្រឹមតែមានសមត្ថភាពលើការនិពន្ធសាច់ភ្លេង បទចម្រៀងដោយខ្លួនឯងមួយមុខប៉ុណ្ណោះទែ ប៉ុន្តែតារាចម្រៀងឯករាជ្យរូបនេះ ក៏មានទេពកោសល្យលើការលេងឧបករណ៍តន្ត្រីយ៉ាងស្ទាត់ជំនាញទៀតផង។ បទចម្រៀងលោកដែលផ្ទុះការគាំទ្រខ្លាំងកាលពេលកន្លងទៅរួមមាន «First Lady» «Love is Singular» «កង់សាគួរ» «រាហ៊ូចាប់ច័ន្ទ» «សរសៃប្រសាទ» ហើយថ្មីៗនេះលោកទើបបញ្ចេញស្នាដៃរួមគ្នាជាមួយ Van Chesda និង Glomyy Vincent ចំណងជើង «ស្ទាវខេត្ត»។

៤. នូ ឧសភា៖ ជាតារាចម្រៀង Original ដ៏មានប្រជាប្រិយភាព មិនតែប៉ុណ្ណោះលោកក៏ជាតារាបង្ហាញម៉ូត និងជាតារាសម្តែង ដ៏លេចធ្លោម្នាក់ក្នុងវិស័យភាពយន្តផងដែរ។ ចម្រៀងដែលធ្វើឱ្យលោកទទួលបានការគាំទ្រមកទល់សព្វថ្ងៃនោះគឺបទ «ព្រងើយ» ហើយលោកក៏ទើបបញ្ចេញស្នាដៃថ្មីៗច្រើនជាបន្តបន្ទាប់ផងដែរ។

៥. ចេន៖ បច្ចុប្បន្នលោកជាតារាចម្រៀង Original ម្នាក់កំពុងទទួលបានប្រជាប្រិយយ៉ាងខ្លាំង លើការតែងនិពន្ធបទចម្រៀងស្ទើរគ្រប់ចង្វាក់ ពិសេសគឺបទបែបមនោសញ្ចេតនានិយាយពីរឿងរ៉ាវស្នេហាតែម្តង។ បទចម្រៀងល្បីៗរបស់លោកមានដូចជា «ពងទា» និង «ខ្សឹបៗក៏ឈឺ»។

៦. សាយ៖ ជាតារាចម្រៀង Original កំពុងមានប្រជាប្រិយភាពម្នាក់ និងមានសមត្ថភាពលើឧបករណ៍តន្ត្រីហ្គីតាយ៉ាងស្ទាត់ជំនាញទៀតផង។ លោកក៏ជាតារាសម្តែងដែលមានទេពកោសល្យមួយរូបផងដែរ។ ចម្រៀងដែលធ្វើឱ្យលោកទទួលបានការគាំទ្រមកទល់សព្វថ្ងៃនោះគឺបទ «ងប់ងល់»។

៧. ម៉ា ច័ន្ទបញ្ញា៖ ជាតារាចម្រៀង និងជាអ្នកនិពន្ធដ៏មានសមត្ថភាព។ ម្ចាស់បទ «Forever Alone» រូបនេះបានសាងកេរ្តិ៍ឈ្មោះក្នុងវិស័យសិល្បៈដំបូង តាមរយៈការច្រៀង និងនិពន្ធទំនុកភ្លេងថ្មីជាច្រើនបទដោយខ្លួនឯង។ ចម្រៀងដែលធ្វើឱ្យលោកទទួលបានការគាំទ្រមកទល់សព្វថ្ងៃនោះគឺបទ «សុខសប្បាយទេសង្សារចាស់» «ម្តងទៀត» និងបទផ្សេងៗទៀតជាច្រើន។

៨. ម៉ានិត៖ ជាតារាចម្រៀង និងជាអ្នកនិពន្ធដ៏មានសមត្ថភាពទាំងចម្រៀង និងសៀវភៅប្រលោមលោក។ ម្ចាស់បទ «ក្តីសុខតិចៗ» រូបនេះបានសាងកេរ្តិ៍ឈ្មោះក្នុងវិស័យសិល្បៈតាមរយៈការតែងនិពន្ធបទចម្រៀង ហើយកាន់តែល្បីឈ្មោះខ្លាំងឡើង តាមរយៈចម្រៀងមនោសញ្ចេតនាស្នេហាបែបយុវវ័យដូចជា «មាននាងក៏ធុញគ្មាននាងក៏ធុញ» «មិត្តចេះប្រច័ណ្ឌ» «ពេលបងបិទភ្នែក» «My Little Star»។ ថ្មីៗនេះលោកបញ្ចេញស្នាដៃថ្មីមួយចំណងជើង «បងលាមរណា» ដកស្រង់ចេញពីរឿង ព្រះនាងមុខមួយពាន់ និងគ្រោះទាំង៧។

៩. Kai ៖ ជាតារាចម្រៀងទើបតែបោះជំហានប្រឡូកក្នុងវិស័យសិល្បៈ ប៉ុន្តែលោក ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងទៅលើស្នាដៃតែងនិពន្ធ និងការផលិតបទចម្រៀង Original របស់លោក។ ចម្រៀងដែលធ្វើឱ្យលោកទទួលបានការគាំ គឺបទ «គេង» ។ ថ្មីៗនេះលោកទើបក្តោបឱកាសជាតួឯកប្រុសក្នុងរឿងព្រេងបុរាណខ្មែរមានចំណងជើង «ផ្កាព្កុលមាស» ។

១០. ម៉ម ពេជ្ជរិទ្ធ៖ ជាតារាចម្រៀង Original វ័យក្មេង ទើបផ្តាច់ខ្លួនចេញពីក្រុម SWSB។ ថ្មីៗនេះ លោកទើបបញ្ចេញស្នាដៃចម្រៀងមិនចម្លងពីគេមួយបទចំណងជើង បាត់គោចួបស្នេហ៍ ដែលបទនេះកំពុងផ្ទុះការគាំទ្រខ្លាំងពីហ្វេនៗអ្នកគាំទ្រ។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន