ច្បាប់​ចម្លែក​ៗ​​ ១០​ ជុំវិញ​ពិភពលោក​ដែល​អ្នកអាចមិន​នឹក​ស្មាន​ថា​មាន​មែនទែន

លើពិភពលោកនេះមានច្បាប់ប្លែកៗជាច្រើនទៅតាមតំបន់នីមួយៗ។ ថ្ងៃនេះ AMS នឹងមកចែករំលែកឱ្យប្រិយមិត្តហួសចិត្តជាមួយគ្នាអំពីច្បាប់ចម្លែកៗនៅប្រទេសផ្សេងៗជុំវិញពិភពលោក។

នៅទីក្រុងឌូបៃ មានច្បាប់ហាមឃាត់រថយន្តកខ្វក់ដោយសារតែវាធ្វើឱ្យខូចមុខមាត់ទីក្រុង មើលទៅបាត់បង់សោភ័ណភាព។ អ្នកដែលជិះឡានកខ្វក់នឹងត្រូវផាកពិន័យចំនួន ៥០០ Dirham ឬ ១៣៦ ដុល្លារ មិនថារថយន្តអ្នកកខ្វក់ដោយមូលហេតុអ្វីឡើយ។

បើសមត្ថកិច្ចរកឃើញថាឡានកខ្វក់ គេនឹងទុកក្រដាសផាកពិន័យនៅលើកញ្ចក់រថយន្តជាមុនសិន ដោយម្ចាស់រថយន្តមានពេល ១៥ ថ្ងៃ ដើម្បីសម្អាតរថយន្ត ប៉ុន្តែបើមិនសម្អាតទេ សមត្ថកិច្ចនឹងអូសយកទៅទុកហើយរង់ចាំម្ចាស់រថយន្តមកបង់ថ្លៃផាកពិន័យ។ ប្រសិនបើគ្មានអ្នកណាទាក់ទងទេ រថយន្តនឹងត្រូវរឹបអូសយកទៅលក់ដេញថ្លៃ។បើសមត្ថកិច្ចរកឃើញថាឡានកខ្វក់ គេនឹងទុកក្រដាសផាកពិន័យនៅលើកញ្ចក់រថយន្តជាមុនសិន ដោយម្ចាស់រថយន្តមានពេល ១៥ ថ្ងៃ ដើម្បីសម្អាតរថយន្ត ប៉ុន្តែបើមិនសម្អាតទេ សមត្ថកិច្ចនឹងអូសយកទៅទុកហើយរង់ចាំម្ចាស់រថយន្តមកបង់ថ្លៃផាកពិន័យ។ ប្រសិនបើគ្មានអ្នកណាទាក់ទងទេ រថយន្តនឹងត្រូវរឹបអូសយកទៅលក់ដេញថ្លៃ។

នៅពេលដើរលេងកម្សាន្តរយៈពេលយូរ យើងប្រាកដជាចង់អង្គុយសម្រាក។ ប៉ុន្តែនៅឆ្នាំ ២០០៣ អភិបាលក្រុង Venice នៃប្រទេសអ៊ីតាលីបានស្នើឱ្យបង្កើតច្បាប់មួយគឺហាមមិនឱ្យអង្គុយតាមផ្លូវ ឬដេកនៅកន្លែងទីសាធារណៈ

ជាពិសេសនៅលើស្ពាន រីយ៉ាល់តូ (Rialto) និងកន្លែងកកកុញផ្សេងទៀត បើពុំនោះទេនឹងត្រូវពិន័យជាមួយទឹកប្រាក់ចំនួន ៥៨៨ ដុល្លារអាមេរិក។

ភ្នំ Alps ប្រទេសស្វីស ជាគោលដៅដ៏សំខាន់របស់អ្នកទេសចរ ត្រូវតែទៅឱ្យបានម្ដងក្នុងមួយជីវិត។ នៅលើភ្នំ Alps មានច្បាប់ជាច្រើនដែលអ្នកទេសចរត្រូវអនុវត្តតាម។ មួយក្នុងចំណោមច្បាប់ទាំងនោះគឺការស្លៀកពាក់ឲ្យបានសមរម្យហាមឡើងភ្នំដោយអាក្រាតកាយ ឬស្លៀកតែខោក្នុង បើមិនដូច្នេះទេ អ្នកនឹងត្រូវពិន័យជាទឹកប្រាក់ចំនួន ១០០ ដុល្លារ។

នៅប្រទេសអាល្លឺម៉ង់ អ្នកបើកបរភាគច្រើនចូលចិត្តជិះលើផ្លូវល្បឿនលឿន ដោយសារអាចជាន់ល្បឿនបានតាមចិត្តនៅតំបន់ខ្លះ តែក៏មានតំបន់ខ្លះត្រូវកំណត់ល្បឿនត្រឹម ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោងដែរ។

ដូច្នេះហើយ អ្នកសាកស្រមៃទៅមើលបើជិះសុខៗឃើញមានឡានអស់សាំងឈប់ឆ្កឹងនៅតាមផ្លូវតើនឹងមានអ្វីកើតឡើងទៅ? ហេតុនេះហើយទើបគេចេញច្បាប់ផាកពិន័យឡានដែលអស់សាំងលើផ្លូវល្បឿនលឿនជាប្រាក់ ៣៤ ដុល្លារ។ប៉ុន្តែប្រសិនបើរថយន្តខូចដោយចៃដន្នឹងមិនត្រូវបានផាកពិន័យទេ។ដូច្នេះហើយ អ្នកសាកស្រមៃទៅមើលបើជិះសុខៗឃើញមានឡានអស់សាំងឈប់ឆ្កឹងនៅតាមផ្លូវតើនឹងមានអ្វីកើតឡើងទៅ? ហេតុនេះហើយទើបគេចេញច្បាប់ផាកពិន័យឡានដែលអស់សាំងលើផ្លូវល្បឿនលឿនជាប្រាក់ ៣៤ ដុល្លារ។ប៉ុន្តែប្រសិនបើរថយន្តខូចដោយចៃដន្នឹងមិនត្រូវបានផាកពិន័យទេ។

ប្រទេសមួយចំនួនក្នុងតំបន់ការាបៀន (Caribbean) ហាមសាធារណជនមិនឲ្យពាក់ឯកសណ្ឋានយោធា ឯកសណ្ឋានក្លែងខ្លួន និងបំពាក់សម្ភារៈផ្សេងៗដូចទាហានឡើយ បើមិនដូច្នេះទេ នឹងត្រូវបានចាប់ខ្លួន ឬពិន័យជាប្រាក់ចំនួន ៣៧០០ ដុល្លារ។

ជាហេតុធ្វើឱ្យភ្ញៀវទេសចរដែលចូលទៅប្រទេសនេះត្រូវបោះចោលរបស់ជាច្រើនដែលយកមកជាមួយដូចជា សំលៀកបំពាក់ កាបូប ស្បែកជើង ឬសូម្បីតែខ្សែក្រវាត់។

មនុស្សសម័យនេះតែងតែដាក់ឈ្មោះកូនឱ្យស្តាប់ទៅឡូយ និងទាន់សម័យ។ រហូតដល់អ្នកខ្លះចូលចិត្តដាក់ឈ្មោះចម្លែកៗ ហើយនេះក៏ជាការហាមឃាត់នៅក្នុងប្រទេសដាណឺម៉ាក។ ពេលទារកកើតមកត្រូវជ្រើសរើសឈ្មោះមួយក្នុងចំណោម ៣៣០០០ ឈ្មោះដែលអនុញ្ញាតដោយរដ្ឋាភិបាលតែប៉ុណ្ណោះ។

នៅទីក្រុង តួរីន (Turin) ប្រទេសអ៊ីតាលី មានច្បាប់តម្រូវឱ្យម្ចាស់សុនខនាំសត្វចិញ្ចឹមទៅដើរលេងយ៉ាងហោចណាស់ ៣ ដងក្នុងមួយថ្ងៃ បើមិនពុំនោះទេនឹងត្រូវពិន័យនៅទីក្រុង តួរីន (Turin) ប្រទេសអ៊ីតាលី មានច្បាប់តម្រូវឱ្យម្ចាស់សុនខនាំសត្វចិញ្ចឹមទៅដើរលេងយ៉ាងហោចណាស់ ៣ ដងក្នុងមួយថ្ងៃ បើមិនពុំនោះទេនឹងត្រូវពិន័យ

តួរីន (Turin) ជាទីក្រុងដែលល្បីល្បាញអំពីការស្រឡាញ់សត្វ សូម្បីតែសត្វអនាថាក៏ទទួលបានការការពារពីច្បាប់ដែរ ឬសូម្បី
តែដាក់ត្រីមាសក្នុងថង់ផ្លាស្ទិចក៏មិនបានដែរ។
តួរីន (Turin) ជាទីក្រុងដែលល្បីល្បាញអំពីការស្រឡាញ់សត្វ សូម្បីតែសត្វអនាថាក៏ទទួលបានការការពារពីច្បាប់ដែរ ឬសូម្បីតែដាក់ត្រីមាសក្នុងថង់ផ្លាស្ទិចក៏មិនបានដែរ។

នៅរដ្ឋផ្លរីដា ការផោមនៅទីសាធារណៈក្រោយម៉ោង ៦:០០ល្ងាចថ្ងៃព្រហស្បតិ៍ត្រូវបានចាត់ទុកថាខុសច្បាប់។ ជាក់ស្តែង ច្បាប់នេះត្រូវបានបង្កើតឡើងតាំងពីសតវត្សទី ១៩ ប៉ុន្តែវាស្ទើរតែមិនបានយកមកអនុវត្តឡើយ ព្រោះអ្នកនៅតំបន់នេះស្ទើរតែមិនឃើញមាននរណាត្រូវបានដាក់ទោសដោយច្បាប់នេះឡើយ។

នៅក្នុងប្រទេស សាម័រ (Samoa) មានច្បាប់មួយដែលចម្លែកណាស់ ជាពិសេសក្នុងក្រសែភ្នែករបស់អ្នកក្រៅ។នៅក្នុងប្រទេស សាម័រ (Samoa)
មានច្បាប់មួយដែលចម្លែកណាស់ ជាពិសេសក្នុងក្រសែភ្នែករបស់អ្នកក្រៅ។

វាជាច្បាប់ដែលចែងថាបុរសណាដែលរៀបការហើយ មិនត្រូវភ្លេចថ្ងៃខួបកំណើតរបស់ប្រពន្ធឡើយ បើមិនដូច្នោះទេនឹងចាត់ទុកថាជាអំពើខុសច្បាប់។ មិនតែប៉ុណ្ណោះ អ្នកប្រឈមនឹងប្រពន្ធដាក់ទោសមួយជាន់ទៀត។វាជាច្បាប់ដែលចែងថាបុរសណាដែលរៀបការហើយ មិនត្រូវភ្លេចថ្ងៃខួបកំណើតរបស់ប្រពន្ធឡើយ បើមិនដូច្នោះទេនឹងចាត់ទុកថាជាអំពើខុសច្បាប់។ មិនតែប៉ុណ្ណោះ អ្នកប្រឈមនឹងប្រពន្ធដាក់ទោសមួយជាន់ទៀត។

ប្រសិនបើវាជាច្បាប់ស្តីពីបទល្មើសនៃការបើកបរក្នុងស្ថានភាពស្រវឹង វាមិនមានអីចម្លែកនោះទេ។ប្រសិនបើវាជាច្បាប់ស្តីពីបទល្មើសនៃការបើកបរក្នុងស្ថានភាពស្រវឹង វាមិនមានអីចម្លែកនោះទេ។

ប៉ុន្តែចម្លែកត្រង់ថា វាជារឿងខុសច្បាប់ប្រសិនបើអ្នកផឹកស្រវឹងហើយជិះគោ ដោយអ្នកនឹងត្រូវពិន័យជាទឹកប្រាក់ ២៧៥ ដុល្លារ ឬត្រូវជាប់គុក ១ ឆ្នាំ។ អ្នកប្រាកដជាហួសចិត្តថា សម័យនេះហើយមិនដែលស្រវឹងហើយឡើងជិះគោតាមផ្លូវទេ។ ការពិត គឺដោយសារតែច្បាប់នេះមានតាំងពីឆ្នាំ ១៨៧២ មកម្ល៉េះ ឬប្រហែល ១៤៩ ឆ្នាំមុន ក្នុងប្រទេសស្កុតឡែន មានន័យថាតាំងពីសម័យមនុស្សជិះសត្វធ្វើជាយានជំនិះ៕ប៉ុន្តែចម្លែកត្រង់ថា វាជារឿងខុសច្បាប់ប្រសិនបើអ្នកផឹកស្រវឹងហើយជិះគោ ដោយអ្នកនឹងត្រូវពិន័យជាទឹកប្រាក់ ២៧៥ ដុល្លារ ឬត្រូវជាប់គុក ១ ឆ្នាំ។ អ្នកប្រាកដជាហួសចិត្តថា សម័យនេះហើយមិនដែលស្រវឹងហើយឡើងជិះគោតាមផ្លូវទេ។ ការពិត គឺដោយសារតែច្បាប់នេះមានតាំងពីឆ្នាំ ១៨៧២ មកម្ល៉េះ ឬប្រហែល ១៤៩ ឆ្នាំមុន ក្នុងប្រទេសស្កុតឡែន មានន័យថាតាំងពីសម័យមនុស្សជិះសត្វធ្វើជាយានជំនិះ៕

រចនាដោយ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទកញ្ញា​ តន​ គុន្ធា គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏១ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ កញ្ញា តន គុន្ធាArticle
Designer
ក្រុមការងារទៅលើការរចនាអត្ថបទកញ្ញា តន​ គុន្ធា គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏១ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅស្ថាប័នប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ កញ្ញា តន គុន្ធាទៅមើលអត្ថបទវិញ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា​ តន​ គុន្ធា គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏១ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ កញ្ញា តន គុន្ធាក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទកញ្ញា​ តន​ គុន្ធា គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏១ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ កញ្ញា តន គុន្ធាលោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។