តារាសម្ដែងប្រុស Tian Xuning បានបង្ហាញខ្លួនក្នុងការផ្សាយផ្ទាល់របស់ប្រេន Desman ជាមួយនឹងការលេងស្ទីលយ៉ាងស្រស់សង្ហាប្លែកភ្នែកដូចកំលោះហុងកុងជំនាន់មុន (Hongkong Vibe)។

នៅថ្ងៃទី ៩ ខែមិថុនាកន្លងទៅថ្មីៗនេះ តារាប្រុស Tian Xuning បានបង្ហាញខ្លួនក្នុងកម្មវិធីផ្សាយផ្ទាល់មួយដោយគ្រងឈុតអាវស្បែកពណ៌បៃតងចាស់រួមផ្សំជាមួយខោពណ៌ត្រួយចេក និងស្បែកជើងកវែង Martin។ ម៉ូដសម្លៀកបំពាក់មួយឈុតនេះបានឆ្លុះបញ្ចាំងពីស្ទីលតែងខ្លួនបែប Retro យ៉ាងលេចធ្លោមើលទៅមានរបៀបរៀបរយ និងបង្កប់ដោយភាពទន់ភ្លន់ដែលបង្កើតបានជារូបរាងដ៏ទាក់ទាញបំផុតមិនត្រឹមតែក្នុងចំណោមអ្នកគាំទ្រនោះទេ សូម្បីតែសារព័ត៌មានចិនធំៗដូចជា Dahe News ក៏មិនអាចរំលងបានដែរ។



ចាប់តាំងពីទទួលបានភាពជោគជ័យជាបន្ដបន្ទាប់មក គេសង្កេតឃើញថាតារាសម្ដែងប្រុស Tian Xuning បានអភិវឌ្ឍស្ទីលតុបតែងខ្លួនមើលទៅឡូយ និងស្រស់សង្ហារខ្លាំងឡើងៗទៅតាមកាលៈទេសៈ និងរចនាបថប្លែកៗគ្នា។ ទោះបីជាស្ទីលនីមួយៗមានភាពខុសគ្នាយ៉ាងណាក៏ដោយ ក៏លោកនៅអាចបង្ហាញវាចេញមកយ៉ាងសមសួន និងទទួលបានការគាំទ្រយ៉ាងខ្លាំងដែលនេះជាអំណះអំណាងបញ្ជាក់ពីភាពឆ្នើមក្នុងអាជីពរបស់លោក។


ក្រៅពីការតុបតែងខ្លួនជាមួយនឹងសម្លៀកបំពាក់សម្ភារៈឱ្យមើលទៅសង្ហាហើយ អ្វីដែលសំខាន់គឺលោកមានទេពកោសល្យទាក់ទាញកាមេរ៉ាយ៉ាងអស្ចារ្យ ភាពប៉ិនប្រសប់ក្នុងការគ្រប់គ្រងស្ទីល និងសមត្ថភាពការងារដ៏រឹងមាំ ដែលកម្រមានក្នុងចំណោមសិល្បករជំនាន់ថ្មី។ ក្នុងវិស័យនេះផងដែរ Tian Xuning តែងតែរក្សាវិជ្ជាជីវៈជាតារាសម្តែងដែលយកចិត្តទុកដាក់ខ្ពស់រាល់ពេលបង្ហាញខ្លួន និងសម្តែងម្តងៗជានិច្ច។ ស្របគ្នានេះអ្នកគាំទ្ររបស់លោកជាច្រើនក៏កំពុងទន្ទឹងរង់ចាំមើលការអភិវឌ្ឍសមត្ថភាព ការជម្នះរាល់ឧបសគ្គ និងការបង្កើតអ្វីដែលថ្មីៗដ៏គួរឱ្យភ្ញាក់ផ្អើលបន្ថែមទៀតពីលោកនាពេលអនាគតផងដែរ៕

























































Account
Security
Favourite Content