នៅតាមប្រាសាទបុរាណខ្មែរ ដែលបន្សល់ទុកតាំងពីរាប់ពាន់ឆ្នាំមុន ហើយសត្វទាំងនោះ មានទាំងតំណាងសភាវៈល្អ និងអាក្រក់។ នៅតាមប្រាសាទជាច្រើនបានបន្សល់ទុកនូវចម្លាក់ ដែលខ្លះឧទ្ទិសដល់ព្រហ្មញ្ញសាសនា ហើយខ្លះទៀតគឺសម្រាប់ព្រះពុទ្ធសាសនា។

សត្វទេព ឬសត្វទេវកថាខ្មែរ គឺជាសត្វដែលមានឫទ្ធានុភាព និងលក្ខណៈពិសេស ដែលកើតចេញពីជំនឿ សាសនា និងព្រេងនិទានខ្មែរ។ ក្នុងនោះមានដូចជា៖
១. គជសីហ៍៖ ជាសត្វមង្គលដ៏ខ្លាំងក្លា មានដងខ្លួនជាតោ (ឬសីហៈ) ប៉ុន្តែមានប្រមោយ និងភ្លុកដូចដំរី។

២.មករ៖ ជាសត្វរស់នៅក្នុងទឹក មានឫទ្ធានុភាពខ្លាំងក្លា រូបរាងច្រើនសណ្ឋាន (ពេលខ្លះដូចក្រពើ ត្រីឆ្លាម ឬមានកន្ទុយត្រី និងមានប្រមោយស្រដៀងដំរី/គជសីហ៍) អាចលេបបានសូម្បីតែគ្រុឌ នាគ និងពួកទេវតា។

៣. រាជសីហ៍៖ ជាស្តេចនៃសត្វតោ ដែលមានអំណាច និងត្រូវបានគេឆ្លាក់ ឬតាំងជាឆ្មាំការពារតាមទីប្រាសាទ និងវត្តអារាមខ្មែរ។

៤. នាគ៖ ជាសត្វទឹកដ៏មានឥទ្ធិពល មានតួនាទីសំខាន់ក្នុងក្បាច់រចនា និងរឿងព្រេងខ្មែរ (តំណាងឲ្យភាពរុងរឿង និងជាស្ពានភា្ជប់រវាងពិភពលោក និងស្ថានសួគ៌)។ ក្នុងនោះមានចម្លាក់នាគក្បាលច្រើន ១ , ៣, ៥, ៧, ៩ ជាដើម។

៥. គ្រុឌ៖ ជាសត្វទេពក្នុងទស្សនៈហិណ្ឌូដ៏ល្បីល្បាញ ព្រោះជាយាន្តជំនិះនៃព្រះវិស្ណុ និងជាស្ដេចនៃបក្សាបក្សី។ គ្រុឌជាសត្វពាក់កណ្តាលជាបក្សី និងមនុស្ស ដែលជាគូប្រជែងដ៏ខ្លាំងក្លាជាមួយពួកនាគ។

៦. កិន្នរ៖ កិន្នរ គឺជាសត្វទេពរបាំ និងតន្ត្រី ដែលមានដងខ្លួន ពាក់កណ្ដាលជាសត្វស្លាប និងពាក់កណ្ដាលជាមនុស្ស ។ កិន្នរមានច្រើនសណ្ឋានផងដែរ។

៧. ដំរី៖ ជាយានជំនិះរបស់ព្រះឥន្ទ្រ ភាគច្រើននៅលើផ្ទៃផ្តែរ ពេលខ្លះលើហោជាង នៃទ្វារចូលខាងកើតរបស់ប្រាសាទ ជួនកាលមានក្បាល១ តែភាគច្រើនមានក្បាល៣៕

នៅមានចម្លាក់សត្វជាច្រើនទៀត ដែលមិនមានការបកស្រាយពីអ្នកជំនាញ និងការចារទុកលើសិលាចារឹកនៅតាមប្រាសាទផ្សេងៗ ហើយចម្លាក់នីមួយៗសុទ្ធតែអស្ចារ្យ៕

















































Account
Security
Favourite Content