ស៊ុតគឺជាអាហារមួយដ៏ពេញនិយមសម្រាប់មនុស្សទូទៅ ព្រោះវាមានរសជាតិឆ្ងាញ់ ងាយស្រួលចម្អិន និងមានតម្លៃទាប។ យ៉ាងណាមិញ មនុស្សមួយចំនួនគួរកំណត់ចំនួនការទទួលទានស៊ុតជាប្រចាំថ្ងៃ ជាពិសេសស៊ុតលឿង ព្រោះហេតុផលសុខភាព។

ស៊ុតគឺជាប្រភពប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ និងមានផ្ទុកអាមីណូអាស៊ីតសំខាន់ៗទាំងប្រាំបួន។ ជាធម្មតា ស៊ុតទម្ងន់ ៥០ក្រាម មានផ្ទុកប្រូតេអ៊ីនប្រមាណ ៦ ទៅ ៧ក្រាម។ ស៊ុតពណ៌សសម្បូរទៅដោយ Albumin ដែលជាជំនួយដល់ការថែរក្សាសាច់ដុំ និងភាពស៊ាំ ខណៈស៊ុតលឿងសម្បូរទៅដោយជាតិខ្លាញ់ វីតាមីន A, D, E, K និងជាតិកូលីន ដែលជាសារធាតុចិញ្ចឹមសំខាន់សម្រាប់សុខភាពខួរក្បាល និងថ្លើម។
យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត Dinh Tran Ngoc Mai ពីសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថស្ថានហូជីមិញ បានណែនាំថា មនុស្សមួយចំនួនគួរកំណត់ចំនួនការទទួលទានស៊ុតលឿងជាប្រចាំថ្ងៃ ដោយមនុស្សក្រុមដំបូងនោះ គឺក្រុមមនុស្សដែលមានកូឡេស្តេរ៉ុល និងជាតិខ្លាញ់ក្នុងឈាមខ្ពស់។
ទន្ទឹមគ្នានេះ បុគ្គលដែលមានជំងឺថ្លើមកម្រិតខ្ពស់ ដូចជា ជំងឺក្រិនថ្លើម ឬជំងឺខ្សោយថ្លើម ជារឿយៗត្រូវកាត់បន្ថយជាតិខ្លាញ់ក្នុងរបបអាហារដូចគ្នា។ ហេតុដូច្នេះហើយ មនុស្សទាំង ២ក្រុមនេះគួរកាត់បន្ថយការទទួលទានស៊ុតលឿងដូច្នេះ ព្រោះវាគឺជាប្រភពនៃជាតិខ្លាញ់ និងកូឡេស្តេរ៉ុល។

យ៉ាងណាមិញ អ្នកដែលគួរតែជៀសវាងទទួលទានស៊ុតតែម្ដង គឺសម្រាប់អ្នកដែលប្រតិកម្មនឹងស៊ុត។ ជាទូទៅ ការប្រតិកម្មនឹងស៊ុតនេះច្រើនកើតមានចំពោះកុមារ ដែលអាចនាំឱ្យពួកគេពិបាកដកដង្ហើម ឡើងកន្ទួលក្រហម និងប្រតិកម្មអាណាហ្វីឡាក់ទិច ក្រោយពេលទទួលទានស៊ុត។
ជារួម ស៊ុតគឺជាអាហារដែលសម្បូរទៅដោយជីវជាតិ និងសុវត្ថិភាពសម្រាប់មនុស្សភាគច្រើន ដោយមនុស្សពេញវ័យមានសុខភាពល្អអាចទទួលទានស៊ុតបាន ១ ទៅ២ គ្រាប់ក្នុងមួយថ្ងៃ។ ឯអ្នកហាត់ប្រាណ ឬអ្នកដែលមានតម្រូវការប្រូតេអ៊ីនខ្ពស់អាចទទួលទានស៊ុតបាន ៣ ទៅ៤ គ្រាប់ជារៀងរាល់ថ្ងៃ។
យ៉ាងណាមិញ សម្រាប់អ្នកដែលមិនចង់ទទួលបានជាតិខ្លាញ់ និងកូឡេស្តេរ៉ុល គួរកាត់បន្ថយ ឬជៀសវាងការទទួលស៊ុតលឿង និងទទួលទានតែស៊ុតសប៉ុណ្ណោះ៕























































Account
Security
Favourite Content