តើ ASHI STUDIO COUTURE គឺជា show ចុងក្រោយឬយ៉ាងណា? ប៉ុន្មានថ្ងៃមកនេះ ទេព បូព្រឹក និងស្វាមី ងួន ចាន់ដេវីត កំពុងមានវត្តមានលើទឹកដីបារាំងទីក្រុងប៉ារីស ក្នុងកម្មវិធី FASHION SHOW ជាច្រើន។

ម្សិលមិញនេះដែរ គូស្នេហ៍តារាល្បីទាំង ២ បានចូលរួមកម្មវិធី ASHI STUDIO COUTURE PARIS មួយ show ទៀតហើយ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ បូព្រឹក្ស និង ដេវីត កាន់តែខ្លាំង គឺការតុងខ្លួនព្រមជាមួយឈុតសម្លៀកបំពាក់ និងម៉ូដសក់ទាន់សម័យតែម្ដង។ ក្នុងកម្មវិធីដើរម៉ូតបែបរដូវរងាមួយនេះម្ចាស់បទ «នុ៎ះអ្នកអត់មានស្នេហា» ក៏បានតុបតែងបែបហ្វេសសិនឱ្យស័ក្ដិសម Concept នៃកម្មវិធីផងដែរ។ ភាពស្រស់ស្អាត និងភាពទាក់ទាញនៃគូស្នេហ៍មួយគូនេះ បានធ្វើឱ្យហ្វេនៗតាមចាំមើល និងខមិនសរសើរជាហូរហែនូវភាពច្នៃប្រតិដ្ឋរបស់ពួកគេទាំងពីរ។



យ៉ាងណាមិញ ហាក់មិនទាន់មានការបញ្ជាក់ណាមួយថា តារាចម្រៀងស្រី ទេព បូព្រឹក និងស្វាមីបម្រុងចំណាយពេលប៉ុន្មានថ្ងៃទៀតនៅទីក្រុងប៉ារីសនោះទេ ខណៈគ្រាន់តែមកដល់អ្នកទាំងពីរបានចូលរួមកម្មវិធីធំៗ ៣ ថ្ងៃជាប់គ្នាតែម្ដងដែលមានដូចជា Tamara Ralph Collection Couture, ELIE SAAB haute Couture Paris 2025 និង ASHI STUDIO COUTURE PARIS៕
វីដេអូ៖ https://www.facebook.com/GDevith/videos/497352669527998























Account
Security
Favourite Content