តើជាការពិត ឬយ៉ាងណា? ក្រោយគេប្រទះឃើញទំព័រហ្វេសប៊ុកផ្លូវការ Missosology Cambodia បង្ហោះវីដេអូមួយបង្ហាញពីសម្រស់ដ៏ទាក់ទាញរបស់កូនកាត់ខ្មែរ-បារាំង Mélia Constantin ដែលកំពុងល្បីឈ្មោះក្នុងរង្វង់សិល្បៈនាពេលបច្ចុប្បន្ន។
ភ្ជាប់ជាមួយវីដេអូរបស់ Mélia ទំព័រហ្វេសប៊ុក Missosology Cambodia បានសួរជាសំណួរថា «Road to Miss Cambodia 2024??????? Will she be the next Miss International Cambodia 2024?» ធ្វើឱ្យអ្នកស្នេហាវិស័យបវរកញ្ញាមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះកន្លងមកពួកគេតែងទទូចចង់ឱ្យ មាលា ចូលរួមប្រកួតកម្មវិធីបវរកញ្ញា ដោយសារពេញចិត្តខ្លាំងលើសម្រស់ដ៏ផូរផង់ ភាពឆ្លាតវ័យ និងការប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អរបស់នាង។

ទន្ទឹមនឹងតម្រុយពី Missosology Cambodia ប្រភពជិតស្និទ្ធក៏បានបង្ហើបឱ្យដឹងថាតារាស្រីល្បីឈ្មោះ មាលា ពិតជាបានសួរនាំពីការប្រកួតមែន ប៉ុន្តែពេលនេះកំពុងស្ថិតក្នុងការពិចារណានៅឡើយ។
ទោះបីជាពេលនេះ គេនៅពុំទាន់ដឹងពីការសម្រេចចិត្តរបស់ មាលា តែហ្វេនៗពិតជាសប្បាយចិត្តខ្លាំងណាស់ដែលឮថា កូនខ្មែរ-បារាំងរូបនេះ ពិចារណាចូលរួមប្រកួតកម្មវិធី Miss Cambodia 2024 ដើម្បីដណ្តើមមកុដដ៏មានតម្លៃ ក្លាយជា Miss International Cambodia 2024 នឹងតំណាងកម្ពុជាទៅប្រកួតនៅប្រទេសជប៉ុននាចុងឆ្នាំ ២០២៤។


អ្វីដែលសំខាន់ កម្មវិធី Miss Cambodia 2024 ជាកម្មវិធីបវរកញ្ញាដែលមានទស្សនៈ និងចក្ខុវិស័យច្បាស់លាស់ក្នុងការជ្រើសរើសបេក្ខភាពដ៏មានគុណភាព ដើម្បីតំណាងកម្ពុជា សូម្បីតែ សំណាង អេលីណា ក៏លើកឡើងថា Miss International Cambodia ជាកម្មវិធីថ្លៃថ្នូរ ឆ្លុះបញ្ចាំងពីចិត្តគំនិត និងភាពឆ្លាតវៃរបស់បវរកញ្ញាតំណាងប្រទេស។ដូច្នេះប្រសិនបើ មាលា ពិតជាចូលប្រកួតកម្មវិធី Miss Cambodia 2024 ហ្វេនៗពិតជាសប្បាយចិត្តខ្លាំងជាក់ជាមិនខានឡើយ។
ទោះជាយ៉ាងនេះក្តី គ្រប់យ៉ាងគ្រាន់ជាការលេចឮប៉ុណ្ណោះ តែការសម្រេចចិត្តបែបណាមានតែរង់ចាំមើលការ update របស់ មាលា ទាំងអស់គ្នា!

























































Account
Security
Favourite Content