Lotion Mask គឺជាប្រភេទម៉ាសដែលជួយផ្ដល់សំណើមខ្លាំងដល់ស្បែក និងអាចជួយសង្គ្រោះស្បែកឱ្យប្រសើរឡើងពីភាពស្ងួត ការពារការបំផ្លាញពីកម្ដៅថ្ងៃ ភាពនឿយហត់ និងបញ្ហាឡើងខ្លាញ់ជាដើម។ ជាពិសេសម៉ាសប្រភេទនេះក៏មានផ្ទុកសារធាតុចិញ្ចឹមច្រើនផ្សេងទៀត ជួយបង្រួមរន្ធញើស និងមានប្រសិទ្ធិភាពខ្លាំងជាងម៉ាសធម្មតា។


ជាក់ស្ដែងសូម្បីតែ Jennie សមាជិកក្រុមចម្រៀងនារីខេប៉ុបក៏បានប្រើប្រាស់ម៉ាសប្រភេទបញ្ចូលជាមួយនឹងរបៀបថែរក្សាស្បែកមុខរបស់នាង បើទោះបីជានាងមានកាលវិភាគមមាញឹកខ្លាំងយ៉ាងណាក៏ដោយ។ គួបផ្សំជាមួយនាងជាមនុស្សដែលចូលចិត្តបង្ហាញស្បែកធម្មជាតិផងនោះ វិធីនេះពិតជាមានប្រសិទ្ធភាពល្អ និងសាមញ្ញខ្លាំងមែនទែន។
ជាធម្មតា Jennie បានចំណាយពេលពី ១០-១៥ នាទីសម្រាប់អនុវត្តវិធីថែរក្សាសម្រស់ប្រភេទនេះ និង ២-៣ ដងក្នុងមួយសប្ដាហ៍។ ជំហានដំបូងគ្រាន់តែលាងសម្អាតមុខឱ្យបានស្អាតល្អ ហើយយកសំឡីជូត ៣-៤ បន្ទះត្រាំជាមួយ essence lotion (ជ្រើសរើសប្រភេទត្រូវនឹងស្បែកមុខ) ហើយសឹមយកបិតនៅលើមុខនៅត្រង់តំបន់ថ្ងាស ច្រមុះ ថ្ពាល់ និងចង្ការ។ បន្ទាប់ពី ១០-១៥ នាទីហើយ នាងបានបកបន្ទះសំឡីនោះចេញ និងបន្ដជំហានថែរក្សាស្បែកផ្សេងៗទៀត។
យោងតាមការសិក្សាពីគេហទំព័រផ្នែកសម្ផស្សជាច្រើនបានបង្ហាញថាការធ្វើបែបនេះនឹងជួយជំរុញឱ្យសារធាតុចិញ្ចឹមជ្រាបចូលទៅក្នុងស្បែកកាន់តែជ្រៅបានល្អ ម៉ត់រលោង និងភ្លឺថ្លា ជាពិសេសសម្រាប់អ្នកមានស្បែកស្ងួត និងស្ងួតខ្លាំង។ ប៉ុន្តែសម្រាប់អ្នកមានស្បែកខ្លាញ់គួរប្រុងប្រយ័ត្នមុនពេលប្រើប្រាស់ និងមិនត្រឹមត្រូវធ្វើញឹកញាប់ពេកឡើយ៕



















































Account
Security
Favourite Content