ទោះការងារបាហុនិការវល់ខ្លាំង Kelven Fox នៅ​ឆ្លៀតទទួលការងារសិល្បៈ

ម្ចាស់ជយលាភី Man Of The Globe International 2022 លោក Kelven Fox បានវិលត្រឡប់ទៅរកការងារក្នុងវិស័យអាកាសចរណ៍វិញហើយ ក្រោយពីបើកឱ្យមានការ​ហោះហើរពេញលេញ​​ដូចធម្មតាវិញ។ សព្វថ្ងៃលោកជាបាហុនិកា​ បម្រើការនៅក្រុមហ៊ុនអាកាសចរណ៍ Air Asia។

បុរសឯកពោរពេញដោយសមត្ថភាពទេពកោសល្យរូបនេះ បានប្រាប់ឱ្យដឹងថា ការដែលលោកបាត់មុខពីសិល្បៈមួយរយៈធំ ដោយសារតែជាប់រវល់ហ្វឹកហាត់ធ្វើជាបាហុនិកានៅប្រទេសថៃ ប៉ុន្តែពេលនេះលោករយាលដៃបន្តិចហើយ និងអាចត្រឡប់មកទទួលការងារសិល្បៈវិញបានខ្លះៗ។ អ្វីដែលលោកទទួលធ្វើបាននៅពេលនេះ គឺការងារពិធីករ ការ​ថត​ស៉្បតពាណិជ្ជកម្ម តែមិនអាចទទួលថតភាពយន្តដូចមុននោះឡើយ ដោយហេតុថា មិនមានពេលគ្រប់គ្រាន់។

ថ្វីបើបុរសឯករូបនេះប្រកាសទទួលការងារសិល្បៈឡើងវិញ ប៉ុន្តែលោកគ្មានគម្រោង Comeback មកប្រកួត beauty pageant ម្តងទៀតនោះឡើយ ដោយសារជាប់រវល់ការងារ​ហោះហើរច្រើន។ តែយ៉ាងណាលោកនៅតែស្រលាញ់វិស័យនេះខ្លាំង ហើយនឹងលៃលកពេលវេលាចូលរួមកម្មវិធីប្រកួតផ្សេងៗឱ្យច្រើនតាមដែលអាចធ្វើទៅបាន។

Kelven Fox មិនអាចបោះបង់ចោលមួយណាបានឡើយរវាងការងារជាបាហុនិកា និងការងារសិល្បៈ ព្រោះទាំងពីរផ្នែកសុទ្ធសឹងជាអ្វីការងារក្នុងស្រមៃរបស់លោកតាំងពីក្មេង​មក។ ដូច្នេះ លោកសុខចិត្តហត់ខ្លួនឯង ដើម្បីបំពេញការងារទាំងពីរនេះក្នុងពេលតែមួយ គ្រាន់តែលោកផ្តល់អទិភាពដល់ការងារបាហុនិកាច្រើនជាងបន្តិចតែប៉ុណ្ណោះ។

បន្ថែមពីលើការងារជាបាហុនិកា កំលោះសង្ហា Kelven Fox និងក្រុមការងារ តែងតែបង្កើតវីដេអូសប្បាយៗបង្ហាញពីក្បាច់រាំ និងការ Challenge ផ្សេងៗតាមទំនោរ (trend) នាពេលបច្ចុប្បន្នផងដែរ។ បុរសឯករូបនេះ ពេញចិត្តស្តុកជាមួយការបង្កើត Content វីដេអូសប្បាយៗបង្ហោះលើបណ្តាញសង្គមហ្វេបស៊ុក និង Tik Tok ព្រោះវាបានផ្សារភ្ជាប់រវាងការងារសិល្បៈ និងការងារអាកាសចរណ៍ ហើយរឹតតែពិសេសនោះគឺលោកនៅតែអាចរក្សាប្រជាប្រិយភាពរបស់ខ្លួនដដែល ថែមទាំងមានសកម្មភាពថ្មីៗសម្រាប់ update ជាមួយហ្វេនៗថែមទៀតផង។

ឆ្លៀតឱកាសនេះ Man Of The Globe International 2022 សូមអរគុណទៅកាន់អ្នកគាំទ្រទាំងអស់ដែលស្រលាញ់ចូលចិត្តលោក និងតែងតែសួរនាំអំពីលោកគ្រប់ពេលវេលា។ ហើយលោកផ្ទាល់ក៏សូមលើកទឹកចិត្តដល់ប្អូនៗជំនាន់ក្រោយដែលមានក្តីស្រមៃចង់ក្លាយជាបាហុនិកា ឬចង់ប្រកួតកម្មវិធី beauty pageant ឱ្យក្លាហានឈោងចាប់ក្តីស្រមៃរបស់ខ្លួនឯង ទោះបីត្រូវជួបផលលំបាកច្រើនតែលោកជឿជាក់ថា ដរាបណាមានការព្យាយាមគ្មានអ្វីដែលយើងធ្វើពុំបានឡើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទីបំផុត JayX ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១ ប្រកាសចូលជាតារាក្រោមផលិតកម្មបារមី

បន្ទាប់​ពី​ប្រកួតប្រជែងយ៉ាងស្វិតស្វាញ​អស់​ជាច្រើន​ខែ ហើយ​​ក្លាយ​ជា​ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១កាលពីជាង ១ ខែមុន ពេលនេះ JayX ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការ​ចូល​ជា​តារា​របស់​ផលិតកម្ម​

បំបែកកំណត់ត្រាផ្ទួនៗ! “Lemonade” ក្លាយជាអាល់ប៊ុមទី ៨ ជាប់ៗគ្នារបស់ aespa ដែលលក់ដាច់ខ្ទង់លានបន្ទះ

អាល់ប៊ុមខ្នាតពេញទី ២ របស់ក្រុមចម្រៀងនារី aespa មានចំណងជើងថា "Lemonade" អាចលក់ដាច់បានជាង ១.០៣ លានបន្ទះ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា។ នេះបើតាមការប្រកាសរបស់ផលិតកម្ម SM Entertainment

YouTuber Susanna ដែលជាប្អូនជីដូនមួយរបស់ Seulgi ទទួលមរណភាព

បងប្អូនជីដូនមួយរបស់ Seulgi សមាជិកក្រុម Red Velvet និងជាម្ចាស់គណនី YouTube ឈ្មោះ Susanna បានទទួលមរណភាពក្នុងវ័យ ៣០ ឆ្នាំ កាលពីថ្ងៃទី ៧ ខែមិថុនា កន្លងទៅ ដោយបានបន្សល់ទុកវីដេអូចុងក្រោយរួមគ្នា។

វ័យចូល ៤៥ ឆ្នាំ Bosco Wong បញ្ជាក់ថាគ្មានគម្រោងរៀបការឡើយ ខណៈមានក្តីសុខជាមួយជីវិតបច្ចុប្បន្ន

តារាសម្តែងហុងកុង Bosco Wong បានទម្លាយឱ្យដឹងថា លោកគ្មានបំណងនឹងរៀបការនោះទេ ដោយបានពន្យល់ថា ទស្សនៈរបស់លោកចំពោះទំនាក់ទំនងស្នេហា និងគ្រួសារ ត្រូវបានជះឥទ្ធិពលយ៉ាងជ្រៅពីបទពិសោធន៍

ក្រសួងវប្បធម៌ នឹងរៀបចំកម្មវិធីមហោស្រពល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ នឹង​រៀបចំ​កម្មវិធី​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ក្រោម​ប្រធានបទ «ចង្កឹះ​មួយ​បាច់» រយៈពេល ២ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ ១-២ ខែ​តុលា ឆ្នាំ ២០២៦ ខាង​មុខ​នេះ នៅ​រាជធានី​ភ្នំពេញ

សម្រាកអស់ ២ឆ្នាំ Red Velvet ជុំគ្នាម្ដងទៀត បញ្ចេញអាល់ប៊ុមថ្មីជូន ReVeluv

ក្រុមចម្រៀង Red Velvet បច្ចុប្បន្នកំពុងផលិតស្នាដៃអាល់ប៊ុមថ្មី ដោយគ្រោងនឹងត្រឡប់មកវិញនៅក្នុងខែ សីហា ខាងមុខ។ នេះបើផ្អែកតាមការចុះផ្សាយរបស់ Allkpop នៅថ្ងៃទី១១ ខែ មិថុនា នេះ។

ស្ទីលតុបតែងខ្លួនរបស់តារាប្រុស Tian Xuning ស្រស់សង្ហាប្លែកទាក់ចិត្តអ្នកលេងអ៊ីនធឺណេត និងបណ្ដាញផ្សាយសារព័ត៌មានជាច្រើន

តារាសម្ដែងប្រុស Tian Xuning បានបង្ហាញខ្លួនក្នុងការផ្សាយផ្ទាល់របស់ប្រេន Desman ជាមួយនឹងការលេងស្ទីលយ៉ាងស្រស់សង្ហារប្លែកភ្នែកដូចកម្លោះហុងកុង

រឿងភាគ “Teach You A Lesson” កំពុងល្បីផ្ទុះ ខណៈរងការរិះគន់ចម្រូងចម្រាសពីសំណាក់គ្រូបង្រៀនកូរ៉េ

ភាពយន្តភាគ "Teach You A Lesson" កំពុងក្លាយជារឿងដ៏ល្បីជាងគេប្រចាំខែមិថុនា ដោយអាចឡើងដល់ចំណាត់ថ្នាក់លេខ ១ លើតារាងមាតិកាសកលរបស់ Netflix ក្នុងរយៈពេលត្រឹម ៣ ថ្ងៃក្រោយចាក់ផ្សាយ ខណៈទទួល

តំណាង​ទូត​ខ្មែរនៅ​​កូរ៉េ ដើរ​ម៉ូត​បង្ហាញ​ឈុតបុរាណ​ខ្មែរ​ក្នុង​ពិព័រណ៍​សម្លៀកបំពាក់ប្រពៃណីពិភពលោក

នៅ​ទី​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ មាន​ការ​រៀប​ចំ​កម្មវិធី​តាំង​ពិព័រណ៍​និង​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​ប្រពៃណី​ពិភពលោក (World Traditional Costumes Fashion Show) ដែល​មាន​ការ​ចូលរួម​ពី​តំណាង​ប្រទេស​ជា​ច្រើន ក្នុង​

តារាបង្ហាញម៉ូដ នេត រក្សា រៀបចំមង្គលការនៅលើទឹកដីអាល្លឺម៉ង់ខាងស្វាមី

អតីតលំដាប់រងទី៣ Miss Universe Cambodia 2020 នេត រក្សា ដែល​កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន និង​អ្នក​គាំទ្រ​ខ្មែរ ចំពោះ​ជីវិត​ឯកជន​របស់​អ្នកនាង និង​គ្រួសារ។ ដោយ​តារា​បង្ហាញ​ម៉ូដ និង​ជា​អ្នក​ជំនួញ​ស្រី​មួយ​រូប