ផ្អែម​ណាស់​!​ ខាយ បញ្ចេញ​បទ​ចម្រៀង​ក្នុង​ថ្ងៃ​ Valentine ជា​មួយ​គូ​ដណ្ដឹង

ក្រោយ​បង្ហាញ​ភាព​ច្បាស់​លាស់​ដោយ​មាន​ចាស់​ទុំ​សង​ខាង​ជា​សក្ខីភាព ​​កំលោះ​សង្ហា ​ខាយ​ និង​ស្រី​ស្អាត ស៊ិនឌី ​មុ​នី​នាថ ​បាន​​បង្ហាញ​វត្តមាន​រួម​គ្នា​នៅ​ក្នុង ​MV​ ថ្មី​បែប​មនោសញ្ចេតនា​ ជា​កាដូ​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់ ​។​​

ម្ចាស់​បទ​ «Mascara ទឹកភ្នែក» ខាយ ​​បាន​បញ្ចេញ​រូប​ភាព​ផ្អែម​ល្ហែម​ប៉ុន្មាន​សន្លឹក​ ជាមួយ​គូ​ដណ្ដឹង​សំណព្វ​ចិត្ត​នៅ​ក្នុង​​ MV ​ថ្មី​ដែល​នឹង​ចេញ​នៅ​ក្នុង​ថ្ងៃ​ ១៤​ ខែកុម្ភៈ ​ខាង​មុខ​នេះ​។​ បទ​ចម្រៀង​បែប​មនោសញ្ចេតនា ​ស្នេហា​ផ្អែម​ល្ហែម​រវាង​គូរស្នេហ៍​វ័យ​ក្មេង ត្រូវ​បាន​សម្ដែង​រួម​គ្នា​ដោយ​លោក​ ខាយ ​និង​កញ្ញា​ ស៊ិន​ឌី​ មុនីនាថ ​ដែល​អ្នក​ទាំង​ពីរ​​ជា​គូដណ្ដឹង​​ទើប​ភ្ជាប់​ពាក្យ​កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ​។​​​​ «បើ​ជា​សុបិន»​ ជា​បទ​ចម្រៀង​ដែល​ច្រៀង​ដោយ​កំលោះ​សង្ហា​​សំឡេង​ស្រទន់​ ខាយ​ ដោយ​មាន​ការ​ចូល​រួម​សម្ដែង​ពី​គូ​ដណ្ដឹង​ស្រី​ស្អាត​ មុនីនាថ ​ដែល​ធ្វើ​ឱ្យ​ចម្រៀង​បទ​កាន់​តែ​គួរឱ្យ​ចាប់​អារម្មណ៍​ និង​ទទួល​បានការ​គាំទ្រ និងមានការ​ទន្ទឹង​ចាំ​ MV ​ផ្លូវ​ការ​នៅ​ថ្ងៃទី​ ១៤​ ខែ​កុម្ភៈ​ខាងមុចនេះ​ វេលា​ម៉ោង ​៨​ យប់​ ។

គួរ​បញ្ជាក់ថា ​ក្រោយ​បើក​ចំហស្នេហា​បាន​មួយ​រយៈ​តារារូបសង្ហា​ ខាយ ​បាន​ដឹក​ដៃ​ស្រី​ស្រស់សោភា ​មុនីនាថ ​បង្ហាញ​ប្រាប់​ចាស់​ចាស់​ទុំ​ពី​ទំនាក់ទំនង​របស់​ពួក​គេ​ ដោយ​បាន​រៀប​ចំ​កម្មវិធី​ជុំ​គ្រួសារ​តូច​ល្មម​នា​ ថ្ងៃ​ទី​៩ កញ្ញា ២០២៣​៕​


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បានទាំង Date បានទាំងចំណូល! យុវជនចិនចាត់ទុកការងារ Delivery ជាការណាត់ជួបសង្សារ

យុវជននៅក្នុងប្រទេសចិនកំពុងចាត់ទុកការងារជាអ្នកដឹកជញ្ជូនអាហារ ជាទម្រង់នៃការណាត់ជួបជាមួយដៃគូ ដែលអាចចំណាយពេលជាមួយគ្នា កាត់បន្ថយភាពហត់នឿយ តានតឹង និងបានកម្រៃក្នុងគ្រាតែមួយ។

Mark បញ្ចប់កិច្ចសន្យាជាមួយ SM សម្រេចចាកចេញពីក្រុម NCT

នៅថ្ងៃទី៣ ខែមេសា​ នេះ​ SM Entertainment បានប្រកាសថា Mark នឹងបញ្ចប់កិច្ចសន្យាផ្ដាច់មុខជាមួយនឹងផលិតកម្ម ខណៈបញ្ចប់សកម្មភាពការងារទាំងស្រុងក្នុងនាមជាសមាជិក NCT រួមទាំងក្រុម NCT 127 និង

ក្រសួងធំៗ៣ រួមគ្នាអំពាវនាវឱ្យបញ្ឈប់ផលិតមាតិកាអសីលធម៌ ប៉ះពាល់តម្លៃស្ត្រីខ្មែរ

ក្រសួង​ធំៗ ៣ របស់​កម្ពុជា រួម​មាន ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ, ក្រសួង​ព័ត៌មាន និង​ក្រសួង​កិច្ច​ការី បាន​រួម​គ្នា​ជា​ធ្លុង​មួយ ធ្វើ​ការ​ហាម​ឃាត់​នូវ​ការ​ផលិត ផ្សព្វផ្សាយ និង​ចែក​ចាយ​មាតិកា​នៅ​លើ​គ្រប់​បណ្ដាញ​សង្គម ដែល​បង្ក​ការ​ប៉ះពាល់​ដល់ វប្បធម៌ ប្រពៃណី ទំនៀម

យុវជននាំគ្នាប្រើរូប Kris Jenner ដើម្បីបន់ស្រន់សុំភាពមានបាន ជោគជ័យ និងសំណាងល្អ

យុវជនចិននាំគ្នាប្ដូររូប Profile នៅលើបណ្តាញសង្គមទៅជារូបថតរបស់ Kris Jenner ដែលជាអ្នកម្ដាយគ្រួសារត្រកូល Kardashian-Jenner ដើម្បីបន់ស្រន់សុំឱ្យទទួលបានភាពជោគជ័យ សំណាងល្អ និងភាពស៊ីវិល័យ ក្លាយជានិន្នាការថ្មី

លើសពីអាណិត! អគ្គីភ័យលេបត្របាក់ផ្ទះរបស់នាដការម្នាក់ បន្សល់ត្រឹមប័ណ្ណសរសើរផ្នែកសិល្បៈ ១ គំនរ

ត្រឹម​មួយ​ប៉ប្រិច​ភ្នែក អគ្គីភ័យ​ដ៏​កំណាច​បាន​លេប​ត្របាក់​លំនៅឋាន​របស់​នាថ​ការី​របាំ​ម្នាក់ ក្នុង​ខេត្ត​បាត់​ដំបង ដែល​ជា​សិស្ស​នៃ​សមាគម​ហ្វា​ពន្លឺ​សិល្បៈ ដោយ​បន្សល់​ត្រឹម​ប័ណ្ណ​សរសើរ ចំណាត់​ថ្នាក់​លេខ​១ មួយ​គំនរ ក្រោម​សម្បក​នៃ​

ពីសហគ្រិននៅទីក្រុងប៉ារីសមកជាអ្នកកសាងក្តីសង្ឃឹមថ្មីសម្រាប់សិល្បករខ្មែរ ជួបជាមួយលោក នុត ពិណ្ណរិទ្ធី ស្ថាបនិក ថតតុ!

ក្នុងពិភពឌីជីថលដែលកំពុងវិវត្តយ៉ាងលឿន សិល្បៈវប្បធម៌ខ្មែរត្រូវការជាចាំបាច់នូវ ខ្នងបង្អែកបច្ចេកវិទ្យា ដ៏រឹងមាំមួយ ដើម្បីឈានជើងទៅកាន់ឆាកអន្តរជាតិ។

តារាហូលីវូដ Angelina Jolie ទៅពិនិត្យមើលរោងមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ដែលមានវ័យចំណាស់

ក្នុង​ដំណើរ​ទស្សនកិច្ច​ក្នុង​ខេត្ត​បាត់ដំបង នា​ថ្ងៃ​ទី​២ របស់​តារា​ហូលីវូដ Angelina Jolie លោក​ស្រី​បាន​អញ្ជើញ​ចុះ​ទៅ​ទស្សនា​រោង​កុន​ចំណាស់ ២ កន្លែង​ក្នុង​ខេត្ត​បាត់​ដំបង រួម​មាន រោង​មហោស្រព ប្រាសាទ​មាស និង​រោង​ភាព​យន្ត​

កីឡាករ​ក្បាច់គុន​ឡាត់វេ​របស់​ភូមា ដាវ លីឌុច ហៅ វណ្ណដា ថាជាគ្រូបង្វឹកថ្មី

មិន​ត្រឹម​បាន​ជួប​គ្នា​ចៃដន្យ​ នៅផែនៃដែនសមុទ្ទកម្ពុជា តារា​ចម្រៀង​រ៉េប​ល្បី​ឈ្មោះ​របស់​កម្ពុជា វណ្ណដា និង​កីឡា​ប្រដាល់​ល្បី​ឈ្មោះ Dave Leduc /ដាវ លីឌុច បាន​បញ្ចេញ​ថ្វី​ដៃ សាក​កម្លាំង​គ្នា​ក្នុង​ស្ទីល៍​ប្រដាល់ Lethwei ថែម​ទៀត​ផង

ស៊ីន យូប៊ីន ត្រូវតែងតាំងជាឯកអគ្គរដ្ឋទូតវប្បធម៌កម្ពុជា សម្រាប់មហោស្រពភាពយន្តសិល្បៈអាស៊ីនៅឆ្នាំនេះ

តារា​សម្ដែង​ស្រី ស៊ីន យូប៊ីន ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វប្បធម៌​កម្ពុជា សម្រាប់​មហោស្រព​ភាពយន្ត​សិល្បៈ​អាស៊ី​នៅ​ឆ្នាំ​នេះ។ កញ្ញា​បាន​ចែករំលែក​ដំណឹង​ដ៏​រីករាយ​នេះ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន នៅ​លើ Instagram អម​ដោយ​រូបភាព និង Certificate របស់

Ryu Hwa-young អតីតសមាជិក T-ara ប្រកាសរៀបការជាមួយមិត្តប្រុសក្រៅរង្វង់សិល្បៈ

នៅថ្ងៃទី១ ខែមេសា នេះ Ryu Hwa-young បានប្រកាសគម្រោងរៀបអាពាហ៍ពិពាហ៍ជាមួយមិត្តប្រុសអ្នកជំនួញ ដែលនឹងមកដល់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៦។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី