ថ្ងៃដ៏សែនមានន័យ និងកក់ក្ដៅបំផុតសម្រាប់បវរកញ្ញាសកល លក្ខណ៏ មុនីអានីតា គឺជាពេលវេលាដែលបានប្រារព្វធ្វើខួបកំណើតជាមួយកុមារតូចៗនៅក្នុងអង្គការលើកស្ទួយប្រជាពលរដ្ឋ។
មុនីអានីតា បានបង្ហោះថា «ជាថ្ងៃដែលនាងខ្ញុំមិនដែលទទួលបានអារម្មណ៍បែបនេះពីមុនមក ខួបមួយនេះមិនបានធ្វើនៅកន្លែងល្អៗ មានភ្លើងពណ៍ នឹងប្រើប្រាស់គ្រឿងស្រវឹងនោះទេ តែជាខួបរួមរបស់អនាគតដ៏ល្អនៃកុមារកម្ពុជាដែលត្រៀមនឹងបន្តវេនដ៏ល្អនៅក្នុងសង្គមមួយនេះ»។ នេះជាអារម្មណ៍ដែលមុនីអានីតាមិនធ្លាប់បានទទួលពីមុនមក ព្រោះជាខួបកំណើតដែលបវរកញ្ញារូបស្រស់ម្នាក់នេះ ធ្វើឡើងរួមជាមួយកុមារតូចៗដែលជាទំពាំង ស្នងឫស្សីនិងជាអ្នកបន្តវេនដ៏ល្អនៅក្នុងសង្គម។ នៅក្នុងថ្ងៃកំណើតនេះដែរ លក្ខណ៏ មុនីអានីតា ក៏បានចែកជូននំប៉័ងដល់កុមារតូចៗ ថែមទាំងបានបង្កើតបរិយាកាសរីករាយ ដោយមានការបង្រៀនដើរម៉ូតកូនសិស្សតូច ក៏ដូចជាអ្នកគ្រូនៅទីនោះផងដែរ។
ខាងក្រោមជាកម្រងរូបភាពដ៏សែនមានន័យនិងរីករាយនៅក្នុងថ្ងៃកំណើតស្រីស្អាតលក្ខណ៏ មុនីអានីតា ៖




























































Account
Security
Favourite Content