បុគ្គលល្បីទាំងនេះសុទ្ធសរសើរម្ហូបខ្មែរឆ្ងាញ់ពេលបានភ្លក់ហើយ

កាលពីថ្មីៗនេះកន្លងប្រជាជនកម្ពុជាបានមានប្រតិកម្មយ៉ាងខ្លាំងទៅកាន់បុគ្គលម្នាក់ឈ្មោះ Uncle Roger ដែលបានប្រើប្រាស់ពាក្យមិនសមរម្យ និងវាយតម្លៃមិនល្អទៅលើម្ហូបខ្មែរ។ ផ្ទុយទៅវិញ មានចុងភៅ អ្នកធ្វើវីដេអូ review ម្ហូប និងអ្នកធ្វើវិដេអូក្នុងយូធូបជាច្រើនក្រោយភ្លក់បានលើកសរសើរពីរសជាតិរបស់ម្ហូបខ្មែរ។ តោះ! មកមើលពីថាពួកគេគឺជាអ្នកណាខ្លះ?

១. Gordon Ramsay

លោកជាចុងភៅលំដាប់ពិភពលោកម្នាក់ដែលមានទាំងចំណេះ និងជំនាញពិតប្រាកដទៅលើការធ្វើម្ហូប។ កាលពី ៤ ឆ្នាំមុនលើកបានធ្វើដំណើរមកប្រទេសកម្ពុជា និងបានធ្វើម្ហូបខ្មែរជូនភ្ញៀវជាសែស្រឡាយរាជវង្សទៀតផង។ មិនតែប៉ុណ្ណោះ ចុងភៅរូបនេះក៏បានធ្វើដំណើរទៅខេត្តមណ្ឌលគិរី ហើយស្វែងយល់អំពីវប្បធម៌អាពាហ៍ពិពាហ៍ និងសរសើរចំពោះម្ហូបរបស់ប្រជាជននៅតំបន់នោះផងដែរ។ ជាពិសេសលោកពិតជាចូលចិត្តរសជាតិទឹកឃ្មុំព្រៃស្រស់ៗទៀតផង។

២. Angelina Jolie

កាលពី ៦ ឆ្នាំមុននៅក្នុងវីដេអូសម្ភាសជាមួយ BBC News តារាស្រី Angelina Jolie បានបង្រៀនពិធីការិនីពីការញ៉ាំអាពីងបំពង។ សម្រាប់ពិធីការិនីរូបនោះពិតជាមានការភ្ញាក់ផ្អើល និងមិននឹកស្មានថាវារសជាតិឆ្ងាញ់យ៉ាងនេះ។ ដូច្នេះហើយនាងមិនឆ្ងល់នោះទេ ថាហេតុអីបាន Angelina Jolie ចូលចិត្តញ៉ាំអាពីង។

៣. Sonny Side

លោកជាម្ចាស់ឆាណែល Best Ever Food Review Show ដែលដើរភ្លក់ម្ហូបនៅលើពិភពលោក។ ៦ ឆ្នាំមុនលោកបានបង្ហោះវីដេអូភ្លក់ម្ហូបនៅទីក្រុងភ្នំពេញក្នុងផ្សារធំថ្មីដូចជាសាច់ចង្កាក់ស្ងោរ មឹងអាំង បង្អែម និងចេកចៀន។ ក្រោយភ្លក់ម្ហូបទាំងនោះ លោកចូលចិត្តសឹងតែគ្រប់មុខទៅហើយ។

៤. Mark Wiens

សម្រាប់អ្នកធ្វើវីដេអូ review ម្ហូបម្នាក់នេះក៏មិនខុសគ្នាដែរ ក្រោយបានភ្លក់អាហារនៅទីក្រុងភ្នំពេញហើយវាពិតជាចាប់ជាតិឆ្ងាញ់មែនទែន។ លោកបានភ្លក់អាហារជាច្រើនដូចជានំបញ្វុកស្រុះ មឹកអាំង លៀសហាល ទឹកក្រឡុក និងនំប៉័ងសាច់គោអាំងជាដើម។

៥. Hungry Pursuit

លោកជាអ្នកធ្វើវីដេអូ vlog ភ្លក់ម្ហូបហើយបង្ហោះនៅលើបណ្ដាញសង្គម tiktok ម្នាក់។ លោកជាជនជាតិកាណាដារស់នៅកម្ពុជា ហើយរសជាតិម្ហូបខ្មែរពិតជាត្រូវចិត្តលោកមែនទែន។ ជាពិសេសនៅក្នុងវីដេអូដែលលោកញ៉ាំទឹកដូងត្រូវបានសារព័ត៌មានអន្តរជាតិមួយចំនួនយកទៅផ្សាយបន្តដោយសរសើរអំពីជំនាញកាប់ដូង និងភាពរួសរាយរបស់អ្នកលក់ផងដែរ។

៦. ម្ចាស់ឆាណែល Bitewithlily

នាងជាអ្នកផលិតវីដេអូភ្លក់នៅតាមតំបន់ជាច្រើនក្នុងពិភពលោក។ ក្នុងនោះនាងក៏បានមកប្រទេសកម្ពុជាភ្លក់នូវនំប៉័ងសាច់គោអាំង ហើយក៏ពេញចិត្តទាំងរសជាតិសាច់ ក្លិនឈ្ងុយ និងស្រួយរបស់នំប៉័ងលាបប័រ រួមជាមួយជ្រក់ថែមទៀតផង។

ក្រៅពីនេះក៏មានតារាយូធូប និងជនបរទេសមកលេងប្រទេសកម្ពុជាជាច្រើនទៀតដែលសរសើរម្ហូបខ្មែរមិនដាច់ពីមាត់ក្រោយបានភ្លក់ហើយ។ ជាពិសេសរសជាតិទាំងនោះអាចនឹងនៅដិតដាមជាប់មាត់ជានិច្ច៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

PPDW ឆ្នាំនេះ ប្រមូលផ្ដុំទៅដោយអ្នកច្នៃម៉ូដល្បីៗ ក្រោមប្រធានបទ «Artistic Freedom»

កម្មវិធី Phnom Penh Designers Week ឆ្នាំ ២០២៦ នេះ​បាន​រៀបចំ​ឡើង​យ៉ាង​គគ្រឹកគគ្រេង​ដែល​មាន​ការ​ចូលរួម​ច្រើន​ពី​សំណាក់​អ្នក​ចូលរួម និង​អ្នក​ច្នៃ​ម៉ូដ​ល្បី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​រចនា​ទាំងអស់ បាន​បង្ហាញ​ពី​សមត្ថភាព​មាន​ទាំង​ប៉ុន្មាន

Jung Kyung Ho និង Sooyoung សម្រេចចិត្តបញ្ចប់ទំនាក់ទំនងស្នេហា ១៤ឆ្នាំ

នៅថ្ងៃទី៩ ខែមិថុនា នេះ តារាសម្ដែង Jung Kyung Ho និង Sooyoung សមាជិកក្រុម Girls' Generation បានបញ្ជាក់ជាផ្លូវការថា ពួកគេបានសម្រេចចិត្តចែកផ្លូវគ្នា ក្រោយទាក់ទងអស់ពេល ១៤ឆ្នាំ.

អ្នក​ជំនាញ​បង្ហើប​ឱ្យ​ដឹង ប្រតិមា ៤ អង្គ ដែលពលរដ្ឋ​ប្រទះ​ឃើញទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី

​តាម​កំណត់ហេតុ​បឋម​ដែល​ទទួល​បាន​ពី​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ឱ្យ​ដឹង​ថា ប្រតិមា​ចំនួន ៤ អង្គ​ដែល​ទើប​រក​ឃើញ​លើ​ទឹក​ដី​នៃ​ខេត្ត​កំពង់ធំ កាល​ពី​ពេល​ថ្មីៗ ទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី ដែល​មាន​នរណា​ម្នាក់​បាន​កប់​

ពេលនេះ The Zero Project ក្លាយជាទីចាប់អារម្មណ៍ របស់សារព័ត៌មានកូរ៉េកាន់តែច្រើន

The Zero Project ជាកម្មវិធី reality show survival ដែលសាងឡើងដោយដៃកូនខ្មែរកំពុងតែបង្កើតប្រវត្តិសាស្ត្រថ្មីមួយសម្រាប់វិស័យកម្សាន្តកម្ពុជា។

មង្គលការកូនស្រីឧបនាយករដ្ឋមន្ត្រី និងកូនប្រុសត្រកូលអ្នកជំនួញដ៏ល្បីលើទឹកដីអឺរ៉ុប ជ្រើសប្រេនកូនខ្មែរ

មហាជន​ជ្រាប​ស្រាប់​ហើយ​ថា មង្គលការ​កូន​ស្រី​ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​កូន​ចៅ​​ត្រកូល​អ្នក​ជំនួញ​ខ្មែរ​ដ៏​ល្បី​នៃ ជីប ម៉ុង គ្រុប បាន​រៀបចំ​មង្គលការ​បែប​លក្ខណៈ​គ្រួសារ​នៅ​លើ​ទឹកដី​អឺរ៉ុប យ៉ាង​សប្បាយ​រីករាយ ដោយ​មាន

SKOR Multi-Brand Store អង្រួន​ចិត្ត​អ្នក​គាំទ្រ តាម​រយៈ​ព្រឹត្តិការណ៍ “A SUNDAY TOGETHER” លើក​ដំបូង បង្ហាញ​ភាព​ជា​ដៃ​គូ​ផ្លូវ​ការ​របស់​ម៉ាក​ល្បីៗ​ទូទាំង​ពិភពលោក

បទពិសោធន៍​ដ៏​អស្ចារ្យ​នៃ​ការ​រួម​បញ្ចូល​គ្នា​រវាង​កីឡា ម៉ូដ​សម្លៀក​បំពាក់​លំដាប់ Premium និង​សិល្បៈ​ទស្សនីយភាព​ពី​សាលា AAA School នៅ​ក្នុង​ហាង​ទំនិញ​ចម្រុះ​ម៉ាក Multi - Brand Store ដំបូង​គេ​នៅ​កម្ពុជា។

Sandara Park ប្រកាសចេញអាល់ប៊ុមថ្មី ក្រោមផលិតកម្មថ្មីរបស់ខ្លួន ដោយចូលរួមនិពន្ធបទភ្លេង និងទំនុកច្រៀងផ្ទាល់ដៃ

ផលិតកម្ម ARADNAS ដែលជាទីភ្នាក់ងារថ្មីរបស់នាង បានប្រកាសនៅថ្ងៃទី ៩ នេះថា Sandara Park នឹងចេញផ្សាយអាល់ប៊ុមចម្រៀងទោល (Single Album)

ការពារសីលធម៌សង្គមធ្លាក់ចុះ ចិនចេញច្បាប់រឹតបន្តឹងខ្លឹមសារជាច្រើនសម្រាប់រឿងភាគខ្លីៗដែលកំពុងផ្ទុះខ្លាំង

ឧស្សាហកម្មរឿងភាគខ្លីៗដែលកំពុងរីកដុះដាលយ៉ាងខ្លាំងនៅក្នុងប្រទេសចិន កំពុងប្រឈមមុខនឹងការត្រួតពិនិត្យកាន់តែតឹងរ៉ឹង បន្ទាប់ពីមានរបាយការណ៍លេចឡើងថា Hongguo Short Drama ដែលជាគ្រឹះស្ថាន

Le Sserafim, Illit និង Katseye ចាប់ដៃគ្នា ចេញចម្រៀងរួម

ក្រុមចម្រៀងនារីចំនួន ៣ ដែលស្ថិតនៅក្រោមការគ្របគ្រងរបស់ផលិតកម្មបុត្រសម្ព័ន្ធ HYPE តែមួយ គឺ Le Sserafim Illit ព្រមទាំង Katseye នឹងចាប់ដៃគ្នាបញ្ចេញបទចម្រៀងរួម នៅថ្ងៃទី១២ ខែមិថុនា វេលាម៉ោង ១ រសៀល ម៉ោង

រំភើបជំនួស! បុរស​ជន​បរទេស​លុត​ជង្គង់​សុំ​គូ​ស្នេហ៍​រៀប​ការ​លើ​ទឹក​ដី​អង្គរជាមួយ​ផ្កា​ស្លា​ខ្មែរ

ផ្ទុះ​ការ​កោត​សរសើរ បុរស​ជន​បរទេស​ម្នាក់​បាន​យក «ផ្កា​ស្លា» សុំ​នារី​ជា​សង្សារ (ដែល​ជា​ជន​បរទេស​ដូច​គ្នា) រៀប​ការ​នៅ​កណ្ដាល​ហ្វូង​មនុស្ស​ដ៏​ច្រើន លើ​ទឹក​ដី​អង្គរ​នៃ​ខេត្ត​សៀមរាប នាកម្មវិធីប្រគំតន្រ្តីមួយកាល​ពី​ពេល​ថ្មីៗ កន្លង​ទៅ​នេះ