ទម្លាប់ញ៉ាំផ្លែគូលេន ៣ យ៉ាងនាំឱ្យមានហានិភ័យដល់សុខភាព មនុស្សជាច្រើនមិនបានចាប់អារម្មណ៍

គូលេនជាផ្លែឈើម៉្យាងដែលមិនត្រឹមតែមានរសជាតិផ្អែម ប៉ុន្តែវាក៏មានផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់រាងកាយយើងផងដែរ។ ស្របពេលនេះ វាក៏មានគុណវិបត្តិចំពោះសុខភាពមួយចំនួនអមមកជាមួយដែរ ប្រសិនបើយើងញ៉ាំមិនបានត្រឹមត្រូវជាដើម។ ដូច្នេះថ្ងៃនេះយើងនឹងចែករំលែកនូវទម្លាប់ញ៉ាំផ្លែគូលេនទាំង ៣ ដែលអាចមានហានិភ័យទៅលើសុខភាព៖

១. ញ៉ាំពេលឃ្លានខ្លាំង៖ ផ្លែគូលេនស្ថិតនៅក្នុងក្រុមអាហារដែលមានសន្ទស្សន៍ glycemic ខ្ពស់។ ការញ៉ាំផ្លែគូលេននៅពេលឃ្លានខ្លាំងនឹងជួយជំរុញអាំងស៊ុយលីនធ្វើឱ្យជាតិស្ករក្នុងឈាមធ្លាក់ចុះ ស្រកទម្ងន់ និងបែកញើសត្រជាក់ជាដើម។ ដូច្នេះយើងមិនគួរញ៉ាំវាពេលពោះទទេឡើយ ប៉ុន្តែអាចញ៉ាំជាបង្អែមក្រោយបាយបាន ឬនៅពេលរាងកាយទទួលជាតិទឹក និងអំបិលគ្រប់គ្រាន់។

២. ញ៉ាំច្រើនពេក៖ មនុស្សជាច្រើនចូលចិត្តញ៉ាំផ្លែគូលេនដោយសាររសជាតិផ្អែម និងក្លិនឈ្ងុយរបស់វា។ ប៉ុន្តែបើទោះជាយើងចូលចិត្តញ៉ាំយ៉ាងណាក៏ដោយ ក៏មិនគួរច្រើនឡើយព្រោះវានឹងបង្កើនកម្រិតជាតិស្ករ និងជាតិខ្លាញ់ក្នុងឈាម។ ជាពិសេសអ្នកជំងឺទឹកនោមផ្អែម វានឹងធ្វើឱ្យជាតិស្ករកើនឡើងភ្លាមៗ។ ដូច្នេះយើងអាចញ៉ាំត្រឹម ៥ ទៅ ៦ ផ្លែប៉ុណ្ណោះ។

៣. ញ៉ាំពេលផ្លែនៅខ្ចី៖ ផ្លែគូលេនខ្ចីមិនត្រឹមតែរសជាតិជូរប៉ុណ្ណោះទេ ប៉ុន្តែវាក៏មិនល្អសម្រាប់ជាតិស្ករក្នុងឈាមដែរ។ ការទទួលទានផ្លែគូលេនខ្ចីនឹងប៉ះពាល់ដល់ការបង្កើតជាតិស្ករ រារាំងការបំប្លែងសារធាតុគ្លុយកូសក្នុងរាងកាយ និងធ្វើ​ឱ្យកម្រិតជាតិស្ករក្នុងឈាមមិនប្រក្រតីទៀតផង៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ឆ្លើយ​តបចំៗ ក្រោយមានគេសួរថា “សមាគមសិល្បករខ្មែរកំពុងកសាងអ្វី”?

រយៈពេល ២ ឆ្នាំ​នៃ​ការ​ឡើង​កាន់​តំណែង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ក្នុង​អាណត្តិ​ទី៦ របស់​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន មាន​ការ​រីក​ចម្រើន និង​ផ្លាស់ប្ដូរ​ច្រើន​ក្នុង​សង្គម និង​សិល្បៈ​យ៉ាង​ណា​ក៏​ដោយ តែ​នៅតែ​មាន​អ្នក​

ចិនបើកសារមន្ទីរថ្មីរៀងរាល់ ១.៥ ថ្ងៃម្ដង ដើម្បីប្រើប្រាស់ជាឧបករណ៍និទានរឿងរ៉ាវរបស់ជាតិ

ចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២៤ ប្រទេសចិនបានបើកសារមន្ទីរថ្មីជាមធ្យម ១ ក្នុងរៀងរាល់ ១.៥ ថ្ងៃ ដែលនៅក្នុងឆ្នាំ ២០២២ តែមួយឆ្នាំប៉ុណ្ណោះ មានការចុះឈ្មោះបើកសារមន្ទីរថ្មីដល់ទៅ ៣៨២ កន្លែង

អបអរសាទរ! Xiao Zhan ទទួលពានរង្វាន់តួឯកប្រុសឆ្នើមក្នុងមហោស្រពភាពយន្ដសិល្បៈអាស៊ី

កាលពីថ្ងៃទី២១ ខែឧសភា កន្លងទៅនេះ Xiao Zhan បានឈ្នះពានរង្វាន់តួឯកប្រុសឆ្នើមប្រចាំឆ្នាំពីក្នុងកម្មវិធី Golden Petrel Award

CapCut ប្រកាសចាប់ដៃជាមួយ Google ដើម្បីយកមុខងារកាត់តវីដេអូបញ្ចូលក្នុង Gemini

រាប់ថាជាព័ត៌មានដ៏ធំសម្រាប់ក្រុមអ្នកបង្កើតមាតិកា ខណៈដែលកម្មវិធីកាត់តវីដេអូពេញនិយម​គឺ CapCut បានប្រកាសចាប់ដៃគូសហការជាមួយ Gemini ដើម្បីត្រៀមលើកយក Tool

តារាស្រីកម្ពុជា ស៊ីន យូប៊ីន ជ្រើសប្រើអាវច្នៃពីសូត្រខ្មែរចូលរួមមហោស្រពភាពយន្តសិល្បៈអាស៊ីនៅម៉ាកាវ

ស៊ីន យូប៊ីន ជ្រើស​ប្រើ​សម្លៀកបំពាក់​ច្នៃ​យ៉ាង​ប្រណិត​ពី​សូត្រ​ខ្មែរ​ក្នុង​កម្មវិធី Asian Art Film Festival 2026 នៅ​ឯ​ទីក្រុង​ម៉ាកាវ ប្រទេស​ចិន សូម្បី​អាវ​ដែល​កញ្ញា​ពាក់​ឡើង​យន្តហោះ​ពី​កម្ពុជា​ក៏​បាន​ច្នៃ​ពី​សូត្រ​របស់​ខ្មែរ​ដែរ។

តារាចិន ៥ រូបដែលតស៊ូជម្នះភាពក្រីក្រនិងការលំបាកខ្លាំងមុនក្លាយជាតារាលំដាប់មុខ

នៅពីក្រោយពិភពដ៏ស្រស់ឆើតឆាយនៃវិស័យកម្សាន្តចិន តារាល្បីៗលំដាប់កំពូលជាច្រើនរូប ជាក់ស្ដែងធ្លាប់បានឆ្លងកាត់ជីវិតកុមារភាពដ៏លំបាកវេទនា និងការតស៊ូក្នុងជីវិតយ៉ាងជូរចត់ មុន

ប៉ូលិសស្នើសុំដីកាចាប់ខ្លួនប្រធានយូធូប Hoverlab ពីបទផ្សាយព័ត៌មានមិនពិតជុំវិញរឿងរ៉ាវ Kim Soo Hyun  និង Kim Sae Ron

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នេះ គណនីប៉ូលិសតំបន់ Gangnam ទីក្រុងសេអ៊ូល បានបញ្ជាក់នៅក្នុងលិខិតស្នើសុំដីកាចាប់ខ្លួនដែលបានដាក់ជូនព្រះរាជអាជ្ញាថា លោក Kim Se-ui ដែលជាប្រធានគណនីយូធូប Hoverlab បាន

Felix, Liu Yifei និងតារាល្បីៗជាច្រើនទៀតចូលរួមកម្មវិធីបង្ហាញម៉ូដពិសេសរបស់ Louis Vuitton នៅញូវយ៉ក

បណ្ដាទូតសុច្ឆន្ទៈ (House Ambassadors) រួមទាំងភ្ញៀវកិត្តិយសលំដាប់ VIP របស់ Louis Vuitton ជាច្រើនបានចូលរួមទស្សនាការបង្ហាញម៉ូដសម្លៀកបំពាក់ Collection Cruise 2027

The Zero Project កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងឡើងៗ ខាងសារព័ត៌មានកូរ៉េចុះផ្សាយមិនឈប់

កម្មវិធី Reality Survival របស់​កូន​ខ្មែរ The Zero Project កំពុង​ល្បី​រន្ទឺ ចាប់តាំង​ពី​ដំណើរ​ការ​ដំបូង​នា​ខែ​មីនា ឆ្នាំ ២០២៦ រហូត​មក​ដល់​ពេល​នេះ ដំណើរ​ការ​ជាង ២ ខែ​ហើយ និង​ជ្រើសរើស​បាន​បេក្ខភាព​មាន​សមត្ថភាព​ជាង

BTS ត្រៀមអបអរខួប ១៣ ឆ្នាំ ជាមួយនឹងមហោស្រពខ្នាតធំនៅឯទីក្រុងប៊ូសាន

BTS គ្រោងរៀបចំគម្រោងដ៏ធំមួយនៅទូទាំងទីក្រុងប៊ូសាន ក្រោមការសហការជាមួយរដ្ឋបាលក្រុងប៊ូសាន ដើម្បីអបអរសាទរខួប ១៣ ឆ្នាំនៃការបង្ហាញខ្លួនដំបូងរបស់ក្រុមនៅខែមិថុនា ខាងមុខនេះ។ នេះបើយោងតាមការ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី