៦ បែបនៃការញ៉ាំសាឡាដចម្រុះ​…ឆ្លាស់គ្នាបែបនេះ ទើបមិនងាយទ្រលាន់!

ញ៉ាំបន្លែច្រើន មិនងាយកើនទម្ងន់ ហើយថែមទាំងជួយទ្រទ្រង់សុខភាពឲ្យរឹងមាំល្អទៀតផង។ តែបើឲ្យញ៉ាំរាល់ថ្ងៃដដែលៗ ប្រហែលជាមិនងាយទៅរួចទេមែនទេ៎? ឥលូវនេះ សាកមកមើលពីការចម្អិន ក៏ដូចជារៀបសាឡាដក្នុងរូបភាពផ្សេងៗគ្នាខាងក្រោមនេះសិន ដើម្បីងាយកត់ចំណាំចាំ​ ហើយច្នៃតាម សម្រាប់ញ៉ាំនៅពេលក្រោយ…

#១ សាឡាដចម្រុះលាយចូលគ្នាធម្មតា

ងាយៗ និងសាមញ្ញជាងគេ ដោយគ្រាន់តែលាងសម្អាតសាឡាដដែលអ្នកចូលចិត្ត  ហើយហាន់ជាចំណិតល្មមៗ រួចដាក់ច្របល់លាយគ្នា ជាមួយនឹងទឹកស្រូបសាឡាដ ជាការស្រេច។

#២ សាឡាដចម្រុះ លាយបន្លែផ្សេងៗ ថែមសាច់ និងស៊ុត

ក្រៅពីសាឡាដចម្រុះ មានបន្លែ និងផ្លែឈើខ្លះទៀតដែលអាចដាក់លាយបានដូចជា ការ៉ុត ពោតស្ងោរ ដំឡូង/ដំឡូងបារាំងស្ងោរ ស្ពៃក្តោបស្វាយ កូនប៉េងប៉ោះ ផ្លែប៉ោម ផ្លែស្រកានាគ…។ល។ ដើម្បីបន្ថែមនូវប្រូតេអ៊ីនខ្លះ អ្នកគួរតែដាក់បន្ថែមសាច់តាមចំណូលចិត្ត (ទ្រូងមាន់/​ បង្គា ស្ងោរ ប្រហិតក្តាម ត្រីធូណា) ហើយថែមស៊ុតស្ងោរមួយទៀតក៏បានដែរ។

#៣ សាឡាដ និងបន្លែចម្រុះ លាយមីអ៊ីតាលី​

អាចជាស្ប៉ាហ្គេទី ឬផាស្តា ស្រុះឲ្យឆ្អិន ហើយឆាច្របល់ជាមួយនឹងទឹកស្រូប ហើយទុកឲ្យត្រជាក់បន្តិច សឹមចាប់ដាក់អមជាមួយនឹងសាឡាដរបស់អ្នក។ ជាទូទៅ ដាក់ញ៉ាំជាមួយនឹងផ្លែស្រកានាគ ការ៉ុត និងកូនប៉េងប៉ោះ ហាន់ជាចំណិតតូចៗ។

#៤ សាឡាដ និងបន្លែចម្រុះ រុំដូចណែម (Salad Rolls)

ធ្លាប់តែឃើញណែមធម្មតាមែនទេ? មួយបែបនេះ គឺរបៀបមូរអ្វីដូចគ្នាដែរ គ្រាន់តែគ្រឿងផ្សំដែលត្រូវខ្ចប់ខាងក្នុង មានសាឡាដ និងបន្លែ ព្រមទាំងសាច់ដែលចូលចិត្ត ហើយជ្រលក់ជាមួយនឹងទឹកម៉ាយូណែស ឬទឹកស្រូបសាឡាដតែម្តង។

#៥ សាឡាដ និងបន្លែចម្រុះ ថែមបាយអង្ករសង្រូប

អ្នកខ្លះ គិតថា បើអត់ញ៉ាំបាយ ដូចជាមិនសូវធ្ងន់ពោះ ហេតុនេះហើយ អាចថែមបាយអង្ករសង្រូបបន្តិច អមជាមួយនឹងឈុតសាឡាដ ក៏ឆ្ងាញ់ម្យ៉ាងដែរ។

#៦ សាឡាដ និងបន្លែចម្រុះ លាយស្តេក

ស្តេកសាច់អ្វីក៏បានដែរ ដោយគ្រាន់តែហាន់ជាសាច់ជាបន្ទះ ហើយប្រឡាក់ឲ្យចូលជាតិសិន មុននឹងយកទៅចៀនជាមួយប៊័រតិចៗឲ្យឈ្ងុយ និងឆ្អិនល្មមតាមចំណូលចិត្ត។ ជាទូទៅ គេហាន់សាឡាដស្រួយ  (iceberg) ជាសរសៃតូចៗស្តើងៗ អមជាមួយនឹងការ៉ុតឈូត ពោតស្ងោរប្រឡេះជាគ្រាប់ៗ ស្នៀតពោតហាន់ស្តើងៗ ច្របល់ជាមួយគ្នា ហើយស្រូបទឹកម៉ាយូណែសពីលើ។ ពេលញ៉ាំអមគ្នាទៅ រសជាតិពិសេសម្យ៉ាង។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង