ស្រ្តេស​ច្រើន​គេង​មិន​លក់? សាក ៦វិធី​ងាយ​ៗ​តែមានប្រសិទ្ធភាព ជួយ​ឲ្យ​ឆាប់​គេង​លក់​ជាង​មុន

ការ​គេង​មិន​លក់​អាច​មក​ពី​កត្ដា​ច្រើន​យ៉ាង ​ទាក់​ទង​នឹង​សុខភាព​ផ្ទាល់ ឬ​ស្រ្ដេស​គិត​ច្រើន​ពេក ពេល​ខ្លះព្រួយ​បារម្មណ៍​ហួសហេតុ ក៏ធ្វើ​ឲ្យ​អ្នក​មិន​ស្រណុក​ចិត្ត​ដែរ រសាប់​រសល់​គេង​មិនកើត​ដែរ។ មួយ​វិញ​ទៀត​អាច​មក​ពី​ទម្លាប់​មិន​ល្អ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក។ គេង​មិន​លក់​សាកល្បង​​វិធី​ងាយៗ ទាំង​នេះ​មើល​៖

១ ទាន​ក្រអូប

ការ​ដុត​ទាន​ក្រអូប​ក្នុងបន្ទប់គេង​ ក៏​អាច​ធ្វើ​ឲ្យ​អ្នក​អាច​ឆាប់​គេង​លក់ និង​គេង​លក់​ស្រួល​ជាង​មុន ដោយសារ​ក្លិន​ក្រអូប​ស្រទន់​ស្រាល​របស់​វា​ ជួយ​ធ្វើឲ្យ​អារម្មណ៍​អ្នក​ធូរ​ស្រាល​ជាង​មុន បំបាត់​ស្ដ្រេស និងស្ងប់ចិត្ត។

២ កុំ​ញ៉ាំ​អាហារ​ឆ្អែតជ្រុល ឬខ្លាញ់​ច្រើន​មុន​ចូល​គេង

ការ​ញ៉ាំ​អាហារ​​យប់​ជ្រៅ​ពេក មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ខូច​សុខភាព​ទេ ក៏ធ្វើ​ឲ្យ​​ពិបាក​គេង​លក់យប់​ដែរ ជាពិសេស​អាហារ​ដែល​មានជាតិ​ខ្លាញ់ ព្រោះ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ឆ្អែត​ហេលហាល ​ពិបាក​ក្នុងការ​គេង។

៣ រៀប​ចំ​បន្ទប់​ឲ្យ​មាន​ផាសុកភាព

បរិយាកាស​ក្នុង​បន្ទប់​គេង​ក៏ជា​ផ្នែក​មួយ​ដែល​ជួយ​ឲ្យ​អ្នក​គេងលក់​ដែរ។ ជំហាន​ដំបូង​គួរ​តែ​រៀប​ចំ​ឲ្យ​មាន​របៀប​រៀប​រយ និង​អនាម័យ។ ប្រសិន​បើ​អ្នកចង់​ឆាប់គេង​លក់ អ្នកត្រូវ​តែធ្វើ​ឲ្យ​បន្ទប់​ងងឹត​បន្ដិច ព្រោះ​កាលណា​មាន​ពន្លឺ​ខ្លាំង​ពេក​ ចាំ​ភ្នែក​អាច​នឹង​ពិបាកគេង។ អ្នក​ទិញ​កូន​អំពូល​ភ្លើង​តូច ពន្លឺតិចៗ បើកជំនួស​ឲ្យ​អំពូលម៉ែត្រ បន្ទប់​គេង​របស់​អ្នក នឹង​ប្រែ​ជាងងឹត ពន្លឺព្រាលៗ ស្ងាត់ៗ នោះ​នឹង​ឆាប់​គេង​លក់។

៤ ស្ដាប់ភ្លេងលន្លង់លន្លោច

ប្រិយមិត្ត​អាច​ជ្រើសយក​ភ្លេង​ដែល​អាច​ឲ្យ​មាន​អារម្មណ៍ស្ងប់ ដូច​ជា​ដំណក់ទឹក សំឡេងខ្លុយចិន ( Bamboo flute ) ឬ​អាច​យក​បទ​ភ្លេង​ក្នុង​រឿង​ ខ្សែ​ភាពយន្ត ឬ​តុក្កតា​ដែល​អ្នក​ស្រឡាញ់ មក​បើក​ស្ដាប់​ ដោយ​ប្រើ​សំឡេង​តិចៗ ស្ដាប់​កាស​ក៏បាន បើក​លឺ​ចេញ​មក​ក្រៅ​ធ្វើ​បែបនេះ នឹង​ធ្វើ​ឲ្យ​អារម្មណ៍​ស្ងប់​ជាង​មុន។

៥ ស្ដាប់​ធម៌

កុំ​សើច​ប្រយ័ត្ន​បាប ណា! ការ​ស្ដាប់​ធម៌​មិន​ចាំ​បាច់​ទាល់​តែ​​មនុស្ស​ចាស់​ទេ ទើប​អាច​ស្ដាប់​បាន អាយុ​ប៉ុណ្ណា​ក៏​ស្ដាប់​បាន​ដែរ ឲ្យ​តែ​មាន​ចិត្ត​ចង់​ស្ដាប់។ ការ​ស្ដាប់​ធម៌​មុន​ចូល​គេង ធ្វើ​ឲ្យ​គំនិត​ជ្រះ​ថ្លា​ អប់​រំ​ចិត្ត យល់​ដឹង​ពី​រឿង​ជីវិត​ច្រើន នោះ​អ្នក​នឹង​លែង​សូវ​ពិបាក​ចិត្ត​ និង​ស្មុគស្មាញ ឆាប់​គេង​លក់។

៦ កុំ​ចុច​ទូរស័ព្ទ

មែនទែន​ទៅទូរស័ព្ទ​បាន​ក្លាយ​ជា​ផ្នែក​មួយ ដែល​មនុស្ស​ដែល​មាន​ជីវភាព​សមរម្យខ្វះ​មិន​បាន សឹង​តែ​និយាយ​បាន​ថា​ គឺ​ញៀន​តែ​ម្ដង។ អ្នកខ្លះ​ទំនេរ​ច្រើន​ មិន​ចេះ​ទប់​ចិត្ត ស្ទើរ​តែ​ចុច​មួយ​ថ្ងៃ​ ២៤ ម៉ោង ដល់​ម៉ោង​គេង​យប់​ហើយ​នៅ​តែ​មិន​ព្រម​ឈប់​ចុច ពន្លឺ​របស់​ទូរស័ព្ទ នឹង​ធ្វើ​ឲ្យ​អ្នក​ស្វាង​មិន​មាន​អារម្មណ៍​ថា​ចង់​ដេក។ នេះ​ក៏​ជា​មូល​ហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​​ចេះ​តែ​គេង​មិន​លក់​ដែរ។ អ៊ីចឹង​ហើយ​ ត្រូវ​កំណត់​ម៉ោង ដែល​ត្រូវ​ប្រើ​ប្រាស់​ទូរស័ព្ទ​នៅ​ពេល​យប់​ ទើប​មិន​ជ្រុល​ខ្លួន​ចុច​ដល់​ភ្លឺ។

វិធី​ខាងលើ​នេះ គឺ​​អេតមីន សុទ្ធ​តែ​ធ្លាប់​បាន​សាកល្បង​រួច​មក​ហើយ​នៅពេល​ដែល​គេង​មិន​លក់ ឬ​គិត​ច្រើន ហើយ​ពិត​ជា​មាន​ប្រសិទ្ធភាព​មែនណា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម