សាក​ធ្វើ​ Jinro តាម​បី​បែប​នេះ​ហើយ​ញ៉ាំ​ជាមួយ​សាច់​អាំង​មើល

admin ជឿ​ជាក់​ថា​មនុស្ស​ភាគ​ច្រើន​ក្នុង​ពេល​បច្ចុប្បន្ន​ពិត​ជា​កំពុង​ពេញ​និយម​មើល​រឿង​កូរ៉េ​ហើយ​មិនថា​ជា​ movie ឬ drama នោះ​ទេ។ ក្នុង​រឿង​ទាំង​នោះ​ភាគ​ច្រើន​ យើង​សុទ្ធ​តែ​ឃើញ​តួ​ប្រុស​ ឬ​តួ​ស្រី​ច្រើន​ញ៉ាំ​សាច់​អាំង​និង​មាន​ម្ហូប​កូរ៉េ​ផ្សេង​ទៀត​ដូច​ជា​ស៊ុប​គីមឈី​អី​ជាដើម​ ហើយ​នៅ​មាន​ភេសជ្ជៈ​ដែល​គេ​មិន​ដែល​ភ្លេច​ដើម្បី​កម្ដៅ​ពោះ​នោះ​គឺ​ Jinro។ ការ​ញ៉ាំ​ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​មិន​មែន​ញ៉ាំ​បាន​តែ​មួយ​វិធី​នោះ​ទេ វា​អាច​ញ៉ាំ​បាន​ច្រើន​វិធី​អាស្រ័យ​ទៅ​លើ​យើង​ចង់​ញ៉ាំ​បែប​ណា​។ ឥលូវ​នេះ​ admin នឹង​មក​ប្រាប់​ញ៉ាំ​ Jinro ៣ វិធី​ ណាមួយ​ដើម្បី​ឱ្យ​​មើល​ទៅ​ដូច​កូរ៉េៗអី​អញ្ចឹង។

១. Jinro & Makgeolli

វិធី​មួយ​នេះ​ត្រូវ​បាន​គេ​ធ្វើ​ញ៉ាំ​តាម​ច្រើន​ ដោយសារ​យើង​ងាយ​ស្រួល​រក​ទិញ។ ចំពោះ​រសជាតិ​របស់​វា​វិញ​គឺ​បែប​ឈ្ងុយ​ក្លិន​ Jinro ​ផង​និង​ក្លិន​អង្ករ​ដែល​នៅក្នុង​ makgeolli ផង​ ហើយ​ចំណែក​ឯ​រសជាតិ​វិញ​រឹត​តែ​មិន​បាច់​និយាយ​ វា​មាន​រសជាតិ​រាង​ផ្អែមៗ​ ឈ្ងុយៗ​ ហើយ​បើ​ដាក់​ទុក​ឱ្យ​ត្រជាក់​រឹត​តែ​អ៊េម។

គ្រឿង​ផ្សំ៖

  • Jinro ១​ ដប​
  • Makgeolli ១​ ដប​

របៀប​ធ្វើ​៖

  • គ្រាន់​តែ​ចាក់​ Jinro ចូល​កែវ​ប្រហែល​កន្លះ​កែវ​ទៅ​បន្ទាប់​មក​ចាក់​ makgeolli ចូល​តាម​ក្រោយ​ទៅ​ជា​ការ​ស្រេច។

(មុន​ញ៉ាំ​ ប្រសិន​បើ​បាន​ក្លាស្សេ​ឱ្យ​ត្រជាក់ៗ​រឹត​តែ​ឆ្ងាញ់​)

២. Jinro Yakult

បើ​វិធី​នេះ​វិញ​គឺ​ best សម្រាប់​អ្នក​ចូល​ចិត្ត​​ទឹក​ដោះ​គោ​ជូរ​ ហើយ​ចំពោះ​រសជាតិ​វិញ​ក៏​មិន​សូវ​ជា​ខុស​ពី​ទី​១​ប៉ុន្មាន​ដែរ​ តែ​អី​ដែល​ខុស​បន្តិច​នោះ​គឺ​វា​រាង​មាន​ជាតិ​ជូរ​តិចៗ​។

គ្រឿង​ផ្សំ៖

  • Jinro ១​ ដប​
  • Yakult ១​ ដប​

របៀប​ធ្វើ​៖

  • អ្នក​ទាំង​អស់​គ្នា​អាច​ចាក់​ទឹក​ដោះ​គោជូរ​ចូល​ក្នុង​១ ​ដប​ ឬ​ ២​ ដប​តាម​ចំណូល​ចិត្ត​ បន្ទាប់មក​ចាក់ ​Jinro ចូល​ប្រហែល​មួយ​កូន​កែវ​តូច​ជា​ការ​ស្រេច​។ (បើ​ដាក់​ទឹក​កក ហើយ​កិន​ធ្វើ​ជា​ smoothie រឹត​តែ​ល្អ)

៣. Somaek

ចំណែក​ឯ​របៀប​ញ៉ាំ​នេះ​វិញ​សម្រាប់​អ្នក​ចូល​ចិត្ត​បែប​ខ្លាំងៗ​អី​អញ្ចឹង។

គ្រឿង​ផ្សំ៖

  • Jinro ១​ ដប​
  • ស្រា​បៀរ​ ១​ ដប ឬ​ ១ ​កំប៉ុង​

របៀប​ធ្វើ​៖

  • វិធី​នេះ​រាង​ប្លែក​បន្តិច​ ដោយ​យើង​ត្រូវ​ចាក់​ស្រា​បៀរ​ចូល​ប្រហែល​កន្លះ​កែវ​ហើយ​យើង​ចាក់​ jinro ​ចូល​ក្នុង​កូន​កែវ​តួច​មួយ​
  • បន្ទាប់មក​ទម្លាក់​កូន​កែវ​ jinro​ យើង​ចូល​ក្នុង​កែវ​ស្រា​បៀរ​នោះ​ ហើយ​យក​ស្លាប​ព្រា​មួយ​អុក​ចូល​កែវ​ស្រា​បៀរ​នោះ​ ឬ យក​ចង្កេះ​មក​គោះ​ដូច​ក្នុង​វីដេអូ​ខាង​ក្រោម​ក៏​បាន​។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម