អ្នក​ចូល​ចិត្ត​ញ៉ាំ​ហឹរ អាន​បន្តិច​ទៅ! ​មាន​អត្ថប្រយោជន៍​នឹក​ស្មាន​មិន​ដល់​ច្រើន​ណាស់​

អាច​និយាយ​បាន​ថា​ អ្នក​ខ្លះ​ចូលចិត្ត​ញ៉ាំ​ហឹរ​មែន​ទែន សឹង​តែ​ថា ចៀន​តែ​ពង​ទា ពង​មាន់​ធម្មតា​សោះ​ ក៏​ដាក់​ម្ទេស​ចូល​ដែរ។ ហើយ​បើ​មិន​បាន​ញ៉ាំ​ហឹរ​ទេ ពិត​ជា​នៅ​មិន​សុខ​បាយ​មិន​ឆ្ងាញ់​តែម្ដង ពេល​ខ្លះ​សុខ​ចិត្ត​មិន​ញ៉ាំ​ ព្រោះ​តែ​អត់​មាន​ម្ទេស។ ថ្ងៃ​នេះ​ដែរ អេតមីន នឹង​មក​ប្រាប់​នូវ​អត្ថ​ប្រយោជន៍​ពី​ការ​ញ៉ាំ​ហឹរ ដែល​ប្រិយមិត្ត​ខ្លះ​ប្រហែល​ជា​មិន​ទាន់​ធ្លាប់​បាន​ដឹង ជា​ពិសេស​សម្រាប់​អ្នក​ចូលចិត្ត​ហឹរ។

១ ជួយ​ឲ្យ​ស្រក​គីឡូ

ដោយសារ​តែ​ ម្ទេស មាន​សារធាតុ capsaicin ដែល​ជា​សារ​ធាតុ​ក្ដៅ និង​អាច​ដុត​ជាតិ​កាឡូរី​ក្នុង​ខ្លួន​បាន​យ៉ាង​ឆាប់​រហ័ស​អាច​ធ្វើ​ឲ្យ​ស្រក​គីឡូ។ សម្រាប់​អ្នក​ចង់​ស្គម​អាច​សាកល្បង​ងាក​មក​ញ៉ាំ​ហិរវិញ បើ​អ្នក​ជា​មនុស្ស​ដែល​ចូលចិត្ត​ញ៉ាំ​ហឹរ​ទៀតល្មម ញ៉ាំ​បាន​ហើយ មិន​សូវ​ភ័យ​រឿង​ឡើង​គីឡូ។

២ កាត់​ស្ដ្រេស

ដូច​ដែល​បាន​ដឹង​ស្រាប់ ថា​ម្ទេស គឺ​ក្ដៅ ពេល​ដែល​ញ៉ាំ​ចៀស​មិន​ផុត​ពី​បែកញើស​នោះ​ទេ គឺដូច ស្ទីម អ៊ីចឹង ត្រង់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ធូរ​ស្រាល ព្រោះ​ដូច​ជា​អ្នក​កំពុង​តែ​ហាត់​ប្រាណ​បញ្ចេញ​កម្លាំង​ដែរ ។ ភាគច្រើន​នៅ​ពេល​ដែល​មនុស្ស​ធ្វើ​ស្មុគស្មាញ មិន​ដឹង​ធ្វើ​អ្វី ទៅ​​ញ៉ាំ​ស៊ុប​ហឹរ​ក្ដៅៗ​ ពិត​ជា​ជម្រើស​មួយ​ដ៏​ល្អ អាច​ធ្វើ​ឲ្យ​អ្នក​ស្រស់ស្រាយ​ជាង​មុន និង​បំបាត់​ស្ដ្រេស។

៣ ការពារ​អ្នក​ពី​ជំងឺ​មហារីក

ការ​ញ៉ាំ​ហឹរ​អាច​បញ្ចៀស​អ្នក​ពី​ការ​កើត​ជំងឺ​មហារីក​បាន ក៏​ព្រោះ​តែ​សារ​ធាតុ​ capsaicin ដែល​មាន​ក្នុង​ម្ទេស​ មាន​សមត្ថភាព​អាច​កម្ចាត់ និង​បំផ្លាញ​កោសិកា​មហារីក​មួយ​ចំនួន ជា​ពិសេស​កោសិកា​មហារីក​គ្រាប់​ឈាម។

៤ ជួយ​ឲ្យ​សាច់​ស្អាត

មិន​ត្រឹម​តែ​ជួយ​ឲ្យ​មាន​សុខភាព​ល្អទេ ថែម​ទាំង​ធ្វើ​ឲ្យ​ស្បែក​ស្អាត​ទៀត ម្ទេស សម្បូរ​ទៅ​ដោយ​វីតាមីន E និង​វីតា​មីន C ដែល​សុទ្ធ​សឹង​តែ​ជា​សារធាតុ​ជំនួយ​ដល់​ស្បែក និង​ធ្វើ​ឲ្យ​ស។

៥ លា​ចាក​ឆ្ងាយ​ពី​ជំងឺ​បេះ​ដូង​​

សារ​ធាតុ​ capsaicin ក្នុង​ផ្លែ​ម្ទេស អាច​កាត់​បន្ថយ​ការ​ឡើង​កូឡេស្ដេរ៉ុល និង​ធ្វើឲ្យ​កូឡេស្ដេរ៉ុល​ទាំង​នោះ មិន​​អាច​តោង​ជាប់​ជាមួយ​សរសៃ​ឈាម​បេះដូង។ មិន​តែ​ប៉ុណ្ណោះ​ ថែម​ទាំង​អាច​ការពារ​ប្រិយមិត្ត​ពី​ជំងឺ​ដាច់​សរសៃ​ឈាម​បេះ​ដូង​ផង​ដែរ និង​ជួយ​ឲ្យ​អ្នក​រស់​បាន​យូរ​ជាង​មុន​ទៀត។

៦ ការពារ​ជំងឺ​ដំបៅ​ក្រពះ

មនុស្ស​ជា​ច្រើន​តែង​យល់​ច្រឡំ​ថា ការ​ញ៉ាំ​ម្ទេស នឹង​ធ្វើ​ឲ្យ​មាន​បញ្ហា​ជាមួយ​ក្រពះ តែ​បើ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ ម្ទេស​ គឺ​មាន​អត្ថប្រយោជន៍​នឹកស្មាន​មិន​ដល់​ជាច្រើន សារធាតុ ​capsaicin អាច​ការ​ពារ​មិន​ឲ្យ​កើត​ជំងឺ​ដំបៅ​ក្រពះ និង​កាត់​បន្ថយ​ការ​ឈឺ​ចាប់​នានា ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​បាន​យ៉ាង​ល្អ។

សូម​បញ្ជាក់​ អត្ថប្រយោជន៍​ខាង​លើ​ដែល​បាន​រៀប​រាប់​ គឺ​អាច​មាន​ប្រសិទ្ធ​ភាព​ក្នុង​ករណី​ ដែល​អ្នក​ញ៉ាំ​ហឹរ​ក្នុង​កម្រិត​ដែល​សមស្រប​ប៉ុណ្ណោះ ប្រសិន​បើ​ប្រិយមិត្ត​ញ៉ាំ​ច្រើន​ជ្រុល​ពេក វា​អាច​នឹង​បង្ក​ទៅ​ជា​បញ្ហា និង​មាន​ជំងឺ​ថ្កាត់​ផ្សេង​ៗ ទៅ​វិញ។ ដូច្នេះ​ហើយ​សូម​ញ៉ាំ​ដោយ ភាព​ឆ្លាត​វៃ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក