អត្ថប្រយោជន៍​នៃ​ការ​ស្ដាប់​ចម្រៀង​​ តែ​ប្រិយមិត្ត​មិន​ចាប់​អារម្មណ៍​​

ការ​ស្ដាប់​ចម្រៀង​ឭៗ និង​រយៈពេល​យូរ​ ពិត​ណាស់​ថា​អាច​នឹង​មាន​ផល​ប៉ះពាល់​ដល់​ត្រចៀក​ តែបើ​ប្រិយមិត្ត​ស្ដាប់​ក្នុង​កាលៈទេសៈ​ណា​មួយ​មិន​ញឹក​ញាប់​ជា​ប្រចាំ​​ពេក ក៏​មាន​បញ្ហា​អ្វី​ធុំ​ដុំ​ដែរ។ តោះ​មក​ដឹង​ខ្លះៗ ពី​អត្ថប្រយោជន៍​នៃ​ការ​ស្ដាប់​ចម្រៀង​ ដែល​ប្រិយមិត្ត​មិន​ធ្លាប់​ចាប់​អារម្មណ៍៖

១ កាត់​បន្ថយ​ស្ដ្រេស

មែនទែន​ទៅ​មាន​វិធី​ជា​ច្រើន​ក្នុង​ការ​កាត់​បន្ថយ​ស្ដ្រេស តែ​ការ​ស្ដាប់​ចម្រៀង ក៏​ជា​វិធី​មួយ​ដ៏​ល្អ​ដែរ។ ប្រិយមិត្ត​អាច​ស្ដាប់​ចម្រៀង​បទ​កន្ត្រាក់​អារម្មណ៍​ណា​មួយ​ ដោយ​បើក​សំឡេង​ឲ្យ​ខ្លាំង​ល្មម​ រួច​ស្រែក​ច្រៀង​តាម អារម្មណ៍​នឹង​បាន​ធូរស្បើយ​ជាង​មុន។ មួយទៀត​ អាច​ជ្រើសរើស​បទ​ដែល​លន្លង់លន្លោច ឬ​ភ្លេង​សុទ្ធ​បែប​ស្រទន់​នោះ​នឹង​ជួយ​អារម្មណ៍​ស្ងប់​ជាង​មុន។

២ អាច​ឲ្យ​អ្នក​ផ្ដោត​លើ​ការងារ​បាន​ច្រើន​ជាង​មុន

ពេល​ខ្លះ​ ធ្វើ​ការ​ស្ងាត់ៗ ពេក​អាច​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​មាន​អារម្មណ៍​ថា​ងងុយ​គេង គ្មាន​អារម្មណ៍​ធ្វើ​ជា​ដើម។ ប្រសិន​បើ​បាន​ស្ដាប់​បទ​ចម្រៀង​ដែល​ចូលចិត្ត​ ដាក់​កាស នឹង​ជួយ​ធ្វើ​ឲ្យ​អារម្មណ៍​ស្វាហាប់​មាន​កម្លាំង​ក្នុង​ការ​ធ្វើ​ការងារ។

៣ ធ្វើ​ឲ្យ​អ្នក​មាន​គំនិត​ច្នៃប្រឌិត​ជាង​មុន

វិធី​នេះ​ អាច​ត្រូវ​ជាមួយ​នឹង​មនុស្ស​មួយ​ចំនួន។ ជា​ធម្មតា​ប្រសិន​បើ​ចង់​បាន​គំនិត​ថ្មី​ប្លែកៗ អ្នក​មិន​អាច​គ្រាន់​តែ​អង្គុយ​ស្ងៀម​ក៏​គិត​ចេញ​នោះ​ទេ។ ការ​ស្ដាប់​ចម្រៀង អាច​ធ្វើ​ខួរ​ក្បាល​អ្នក​ស្រស់ស្រាយ និង​អាច​គិត​​ចេញ​នូវ​គំនិត​ប្លែកៗ។

៤ ល្អ​សម្រាប់​ការ​ហាត់​ប្រាណ

ការ​ហាត់​ប្រាណ​គឺ​ល្អ​សម្រាប់​សុខភាព​ តែ​ដឹង​ស្រាប់​វា​មិន​ងាយ​ស្រួល​ទេ គឺ​ហត់​ខ្លាំង និង​ត្រូវ​បញ្ចេញ​ចលនា​ទៅ​មក។ ប្រសិន​បើ​មាន​ចម្រៀង​ញាក់​ៗ ស្ដាប់​ពេល​កំពុង​ហាត់​ប្រាណ នឹង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​មាន​កម្លាំង​ចិត្ត និង​ចំណង់​ក្នុង​ការ​ហាត់​ប្រាណ​ និយាយ​ឲ្យ​ចំ​ មិន​សូវ​មាន​អារម្មណ៍​ថា​ហត់​ខ្លាំង។

៥ នាំ​អ្នក​ចេញ​ឆ្ងាយ​ពី​ពិភពលោក​ខាង​​ក្រៅ

ជួនកាល​ អ្នក​ក៏​មាន​អារម្មណ៍​ថា​ធុញ​ថប់​ជាមួយ​នឹង​មនុស្ស និង​រឿង​រ៉ាវ​ដែល​កើត​ឡើង​ជុំវិញ​ដែរ ចង់​នៅ​ឲ្យ​ឆ្ងាយ​ពី​គេ​ឯង​គ្រប់​គ្នា។ ដាក់​កាស​ បើ​សំឡេង​ចម្រៀង​​លឺៗ​ បំភ្លេច​ រឿង​ជុំ​វិញ​ខ្លួន អ្នក​ចាកចេញ​ពី​ទុក្ខ​ និង​បំភ្លេច​រឿង​គ្រប់យ៉ាង​បាន​មួយ​គ្រា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម