ចង់​ដឹង​​គេ​ស្មោះ​ត្រង់​ឬ​គ្រាន់​តែ​លេង​សើច​សង្កេត​បាន​ដោយ​គ្រាន់​តែ​មើល ៥ចំណុច​នេះ

ស្រីៗ​គ្នា​យើង​ប្រហែល​ជា​ធ្លាប់​ចង់​ដឹង​ហើយ​ថា​តើ​មាន​វិធី​អ្វី​ខ្លះ​ក្នុង​ការ​សង្កេត​មើល​ថា​អ្នក​ដែល​យើង​កំពុង​តែ​ទាក់​ទង​ជា​មួយ​នេះ​គេ​ស្មោះ​ត្រង់​ឬ​គ្រាន់​តែ​លេង​សើច​ជា​មួយ​យើង? ថ្ងៃ​នេះ​ AMS ​មាន​វិធី ​៥​ចំណុច​ក្នុង​ការ​សង្កេត​មើល​ថា​គេ​ជា​មនុស្ស​ស្មោះ​ត្រង់​ឬ​គ្រាន់​តែ​ចង់​លេង​សើច​ជា​មួយ​យើង​ តោះ​កុំ​ឲ្យ​ខាត​ពេល​យូរ​យើង​ទៅ​មើល​ទាំង​អស់​គ្នា៖

១. គេ​នឹង​ឲ្យ​អ្នក​មាន​វត្ត​មាន​ក្នុង​ជីវិត​របស់​គេ

ចំ​ពោះ​មនុស្ស​ដែល​គេ​គិត​ស្មោះ​ត្រង់​ជា​មួយ​អ្នក​គេ​នឹង​មិន​ខ្លាច​ក្នុង​ការ​បើក​បង្ហាញ​ឲ្យ​អ្នក​ដ៏​ទៃ​បាន​ដឹង​ពី​សម្ព័ន្ធ​ភាព​របស់​អ្នក​និង​គេ​ឡើយ។ មនុស្ស​ប្រុស​ដែល​ស្មោះ​ត្រង់​ជា​មួយ​អ្នក​គេ​នឹង​នាំ​អ្នក​ឲ្យ​ទៅ​ស្គាល់​មនុស្ស​ជិត​ស្និទ្ធ​របស់​គេ​ឬក៏​ក្រុម​មិត្ត​ភ័ក្តិ​ជា​ដើម​។ ជា​ពិសេស​នៅ​ក្នុង​បណ្ដាញ​សង្គម​គេ​នឹង​មិន​ខ្លាច​ក្នុង​ការ​បើក​ចំហ​ ផ្ទុយ​ទៅ​វិញ​ចំ​ពោះ​មនុស្ស​ដែល​គិត​គ្រាន់​តែ​ចង់​លេង​សើច​ជា​មួយ​អ្នក​គេ​នឹង​ព្យាយាម​ធ្វើ​ខ្លួន​ដូច​ជា​មនុស្ស​នៅ​ទំ​នេរ​ទាំង​នៅ​មុខ​មិត្ត​ភ័ក្តិ​និង​ក្នុង​បណ្ដាញ​សង្គម​របស់​គេ​គឺ​គ្មាន​វត្តមាន​របស់​អ្នក​សោះ​ឡើយ។

២. គេ​មិន​ឆក់​ឱកាស​កេង​ចំណេញ​លើ​អ្នក​

មនុស្ស​ប្រុស​ដែល​ស្មោះ​ត្រង់​គេ​នឹង​ឲ្យ​តម្លៃ​អ្នក​មិន​ថា​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​។ គេ​នឹង​មិន​ព្យាយាម​កេង​ចំណេញ​ឬ​លូក​លាន់​អ្នក​ជា​ដាច់​ខាត​។ នៅ​ពេល​ដែល​អ្នក​ស្លៀក​ខ្លី​ឬ​សិចស៊ី​គេ​នឹង​ព្យាយាម​ការពារ​អ្នក​ពី​ខ្សែ​ភ្នែក​អ្នក​ដទៃ​។ ផ្ទុយ​គ្នា​ពី​នេះ​ចំ​ពោះ​មនុស្ស​ប្រុស​ដែល​គិត​ចង់​លេង​សើច​ជា​មួយ​អ្នក​គេ​តែង​តែ​ឆ្លៀត​ឱកាស​ក្នុង​ការ​កេង​ចំណេញ​ទៅ​លើ​អ្នក មិន​ថា​ដោយ​កាយ​វិការ​ ឬ​ពាក្យ​សម្តី​នោះ​ទេ​។ មនុស្ស​ដែល​មិន​ស្មោះ​ត្រង់​នឹង​អ្នក​គេ​តែង​តែ​ព្យាយាម​រក​មើល​ឱកាស​ដើម្បី​បាន​គ្រប់​គ្រង​ខ្លួន​ប្រាណ​របស់​អ្នក។

៣. គេ​មិន​កុហក​អ្នក

មនុស្ស​ប្រុស​ដែល​ស្មោះ​ត្រង់​ចំ​ពោះ​អ្នក​គេ​គ្មាន​ផ្លូវ​កុហក​អ្នក​ជា​ដាច់​ខាត​។​គេ​តែង​តែ​គិត​ដល់​អារម្មណ៍​របស់​អ្នក​គ្រប់​ពេល​ មិន​ទៅ​ណា​ នៅ​កន្លែង​ណា​ឬ​ធ្វើ​អ្វី​ជា​មួយ​អ្នក​ណា​គឺ​គេ​តែងតែ​ប្រាប់​អ្នក​ដោយ​ត្រង់​ជា​និច្ច។

៤. គេ​ផ្ដល់​​អាទិភាព​ចំ​ពោះ​អ្នក​

គេ​នឹង​បង្ហាញ​ខ្លួន​នៅ​ចំ​ពោះ​មុខ​អ្នក​គ្រប់​ពេល​ដែល​ដែល​ត្រូវ​ការ​ឬ​ពេល​ដែល​អ្នក​មាន​បញ្ហា។ ព្រោះ​អ្នក​គឺ​ជា​មនុស្ស​សំខាន់​របស់​គេ​ ទោះ​បី​ជា​គេ​រវល់​យ៉ាង​ណា​ក៏​គេ​ឆ្លៀត​ពេល​ដើម្បី​មក​ជួប​អ្នក​ដែរ​ ឬ​ប្រសិន​បើ​គេ​ជាប់​រវល់​ខ្លាំង​ពិត​មែន​គេ​នឹង​ឆ្លៀត​ពេល​ដើម្បី​ខល​ឬ​ផ្ញើ​សារ​មក​ប្រាប់​អ្នក​ដែរ។ ផ្ទុយ​គ្នា​ស្រឡះ​មនុស្ស​ដែល​មិន​ស្មោះ​ជា​មួយ​អ្នក​គេ​មក​រក​អ្នក​ចំ​ពោះ​តែ​ពេល​ដែល​គេ​ទំនេរ​ ឬ​ពេល​ដែល​គេ​ចង់​បាន​អ្វី​មួយ​ពី​អ្នក។

៥. គម្រោង​ក្នុង​ពេល​អនាគត​របស់​គេ​មាន​អ្នក​នៅ​ជា​មួយ

ត្រង់​ចំណុច​នេះ​មិន​ចាំ​បាច់​ទាល់​តែ​គេ​មក​ទិញ​ផ្ទះ​ទិញ​ឡាន​ឬ​និយាយ​រឿង​រៀប​ការ​ជា​មួយ​អ្នក​នោះ​ទេ មើល​ត្រឹម​ថា​គំ​រោង​ក្នុង​២ទៅ​៣​ខែ​ខាង​មុខ​ទៀត​គេ​ចង់​ធ្វើ​អី​ឬ​ចង់​ទៅ​ណា​ជា​មួយ​នឹង​អ្នក​ឬ​អត់? តែ​បើ​មនុស្ស​ដែល​គិត​តែ​ចង់​លេង​សើច​ជាមួយ​អ្នក​គេ​មិន​ងាយ​និយាយ​រឿង​អនាគត​ជា​មួយ​អ្នក​ឡើយ​ដើម្បី​កុំ​ឲ្យ​មាន​ចំណង​មក​ចង​រឹត​គេ​។

តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​គ្រប់​យ៉ាង​គឺ​ស្ថិត​នៅ​លើ​ពេល​វេលា​ ព្រោះ​មនុស្ស​ប្រុស​មួយ​ចំ​នួន​ពេល​មក​ចែ​ចង់​អ្នក​ដំ​បួង​គឺ​អាច​ធ្វើ​បាន​គ្រប់​ទាំង​៥​ចំណុច​ខាង​លើ​នេះ​ទាំង​អស់។ ​ដូច្នេះ​ហើយ​ចង់​ឲ្យ​សុភាព​នារី​ទាំង​ឡាយ​មើល​មនុស្ស​ប្រុស​របស់​អ្នក​ឲ្យ​បាន​យូរ​បន្តិច​សិន​មុននឹង​សម្រេច​ចិត្ត​អ្វី​មួយ ដើម្បី​ជៀសវាង​ត្រូវ​គេ​បោក​ប្រាស់​បាន​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម