ភេសជ្ជៈ ៤មុខ មិន​ត្រឹម​តែ​ប៉ះពាល់​​ដល់​គ្រឿង​ក្នុង តែ​ក៏​ផ្ដល់​ផល​ប៉ះពាល់​ដល់​ស្បែក​ដែរ បើញ៉ាំ​ច្រើន​ពេក

មនុស្ស​ណា​មិន​ចង់​ឲ្យ​ស្បែក​មាន​ភាព​ស្រស់​ស្អាត​ ភ្លឺថ្លា​ ហើយ​មាន​សុខភាព​ល្អ​នោះ​។ ​ជា​ពិសេស​មនុស្ស​ស្រី​តែ​ម្ដង​ ពិត​ជា​ត្រូវ​ការ​ការ​ថែរក្សា​ស្បែក​ឲ្យ​បាន​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​ដូច​ជា​ប្រើ​ប្រាស់​សាប៊ូ​ ឡេ​ការ​ពារ​កម្ដៅ​ថ្ងៃ​ ឡេ​ផ្ដល់​សំណើម​ ឬ​ផលិត​ផល​ថែរក្សា​ស្បែក​ជា​ច្រើន​មុខ​ទៀត​។ ជាមួយ​គ្នា​នេះ​ដែរ​ មនុស្ស​ជាច្រើន​បាន​គិត​ថា​ការ​ញ៉ាំ​ក៏​ជា​ចំណែក​មួយ​ដែល​ជួយ​ផ្ដល់​វីតាមីន​ ឬ​សារ​ធាតុ​ចិញ្ចឹម​ផ្សេងៗ​ដល់​ស្បែក​ដែរ​ ប៉ុន្តែ​អ្នក​ទាំងអស់​គ្នា​មាន​ដឹង​អត់​ថា​អាហារ​ខ្លះ​ដែល​យើង​ញ៉ាំ​ទៅ​វា​មិន​ត្រឹម​តែ​មិន​បាន​ផ្ដល់​សារធាតុ​ចិញ្ចឹម​ដល់​ស្បែក​ទេ​ វា​ថែម​ទាំង​ធ្វើ​ឲ្យ​ស្បែក​យើង​មាន​បញ្ហា​​​​​​​​​​​​​ទៅ​វិញ​។ ថ្ងៃនេះ​ admin​ នឹង​មក​ប្រាប់​អ្នក​ទាំងអស់​គ្នា​ថា​តើ​អាហារ​ណា​ខ្លះ​ដែល​ញ៉ាំ​ទៅ​ធ្វើ​ឲ្យ​ស្បែក​មាន​បញ្ហា។

១. ​ទឹក​ក្រូច​ហ្គាស

នៅ​ក្នុង​ភេសជ្ជៈ​បែបនេះ​ភាគ​ច្រើន​តែង​តែ​មាន​ជាតិ​ស្ករ​ខ្ពស់​ដែល​ជា​មូល​ហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ជាច្រើន​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​រាង​កាយ​របស់​យើង​មិន​អាច​ផលិត​សារជាតិ​ខូឡាជេន​ដែល​ជំនួយ​ស្បែក​បាន​ល្អ​នោះ​ទេ​។ លើស​ពី​នេះ​ទៅ​ទៀត​ ដោយ​យោង​តាម​វិទ្យាស្ថាន​សុខភាព​ជាតិ​របស់​សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ថា​សារជាតិ​កាហ្វេអ៊ីន​ដែល​នៅក្នុង​ទឹកក្រូច​កំប៉ុង​ទាំងនោះ​អាច​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​ខ្សោះ​ជាតិ​ទឹក​ដែល​ជា​មូលហេតុ​បណ្ដាល​ឲ្យ​ស្បែក​យើង​ប្រែ​ជា​មាន​ស្នាម​ជ្រីវជ្រួញ​ ឬ​ស្នាម​អុជ​ខ្មៅ​ជាដើម។

២. ភេសជ្ជៈ​ប៉ូវ​កម្លាំង​

នៅ​ពេល​ដែល​អ្នក​ទាំងអស់​គ្នា​បាន​ញ៉ាំ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ហើយ​ អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​មាន​អារម្មណ៍​ថា​ដូចជា​មាន​ថាមពល​អ្វី​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​យើង​មាន​កម្លាំង​ធ្វើការ​ពេញ​មួយថ្ងៃ​។ ប៉ុន្តែ​អ្នក​ទាំងអស់គ្នា​បាន​កត់​សម្គាល់​អត់​ថា​បន្ទាប់​ពី​ញ៉ាំ​ហើយ​មុខ​របស់​យើង​ ​មាន​សភាព​រាង​ស្ងួត​។ ​តាម​សិក្សា​ពីគេហទំព័រ​ Burst បាន​បញ្ជាក់​ថា​បរិមាណ​ស្ករ​និង​កាហ្វេអ៊ីន​ដែល​ខ្ពស់​​ខ្លាំង​នៅ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ទាំងនោះ​មិនត្រឹម​តែ​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ធ្វើ​ឲ្យ​ស្បែក​យើង​ផលិត​សារជាតិ​ចិញ្ចឹម​មិន​គ្រប់​គ្រាន់​ជា​ហេតុ​ធ្វើ​ឲ្យ​មុខ​យើង​មាន​ភាព​ជ្រីវជ្រួញ។ ដូចនេះ​ហើយ​បើ​មិន​ចង់​ឲ្យ​ស្បែក​កាន់​តែ​យ៉ាប់​ទៀត​ទេ​ ល្មម​គួរ​កាត់​បន្ថយ​ហើយ​។​

៣. កាហ្វេ

មាន​មនុស្ស​ជាច្រើន​មាន​ទម្លាប់​ញ៉ាំ​កាហ្វេ​ជា​ប្រចាំ​ តែ​អ្នក​ទាំង​អស់​គ្នា​មាន​ដឹង​អត់​ថា​នៅ​ពេល​ដែល​យើង​ញ៉ាំ​កាហ្វេ​ច្រើន​គឺ​យើង​កំពុង​តែ​សន្សំ​ជាតិ​អាស៊ីដ​នៃ​កាហ្វេ​ក្នុង​ខ្លួន​យើង​កាន់​តែ​ច្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ហើយ។ តាម​ការ​សិក្សា​ពី​វេបសាយ​ Burst ដដែល​បាន​បង្ហាញ​ថា​នៅ​ពេល​ដែល​យើង​សន្សំ​ជាតិ​អាស៊ីដ​នៃ​កាហ្វេ​ច្រើន​ពេក​ វា​ធ្វើ​ឲ្យ​ស្បែក​យើង​កាន់​តែ​ឡើង​ប្រេង​ ហើយ​ថែម​ទាំង​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​អ័រម៉ូន​ស្រ្តេស​របស់​យើង​ទៀត​ផង។ ម្យ៉ាង​វិញ​ទៀត​ វា​ពិត​ជា​ជម្រើស​ល្អ​មួយ​ដែរ​ដែល​យើង​គួរ​កាត់​បន្ថយ​ការ​ញ៉ាំ​កាហ្វេ​​ ព្រោះ​ក្នុង​កាហ្វេ​មាន​ជាតិ​កាហ្វេអ៊ីន​ដែល​ធ្វើ​ឲ្យ​យើង​មិនសូវ​ងងុយ​គេង​ ជាហេតុ​ធ្វើ​ឲ្យ​សុខភាព​ស្បែក​យើង​ខ្សោយ​ ខ្សោះ​ជាតិ​ទឹក​ជាដើម។ មិន​មែន​ឲ្យ​ផ្ដាច់​យក​តែ​ម្ដង​ទេ​ណា​ព្រោះ​ជា​ទម្លាប់​ តែ​យ៉ាង​ណា​ក៏​គួរ​កាត់​បន្ថយ​តាម​ដែល​អាច​ធ្វើ​បាន​ទៅ។​

៤. គ្រឿង​ស្រវឹង

មនុស្ស​ស្ទើរ​តែ​ទាំងអស់​បាន​និយាយ​ថា​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ធ្វើ​ឲ្យ​ពួកគេ​សប្បាយ​ចិត្ត​ ថែម​ទាំង​អាច​បង្កើត​មិត្តភាព​បាន​ទៀត​ផង។ ប៉ុន្តែ​កុំ​សប្បាយ​ដល់​ថ្នាក់​ភ្លេច​ថែ​រក្សា​សុខភាព​ណា​ ជាពិសេស​គឺ​ស្បែក​តែ​ម្ដង។ អ្នក​ទាំង​អស់​គ្នា​មាន​បាន​ចាប់​អារម្មណ៍​អត់​ថា​ពេល​យើង​ញ៉ាំ​គ្រឿង​ហើយ​ ស្បែក​យើង​ក៏​ចាប់ផ្ដើម​ប្រៃ​ជា​ស្ងួត​ ប្រេះ​ជាដើម ព្រោះ​ពេល​យើង​ញ៉ាំ​វា​ចូល​ទៅ​វា​ធ្វើ​ឲ្យ​រាងកាយ​យើង​ក្ដៅ​ហើយ​ក៏​បាត់បង់​ជាតិ​ទឹក​ផង​ដែរ នេះ​បើយោងតាមវេបសាយ food network។ ដូចនេះ​ហើយ​យើង​គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​ មិនថា​មុន​ពេល​ ឬ​ក្រោយ​ពេល​ញ៉ាំ​គ្រឿង​ស្រវឹង​ក៏​ដោយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម