ពេលស្រលាញ់គ្នាស្រីៗគួរសង្កេតបុរស ៥ ចំណុច

ពាក្យ​ថា​ស្រលាញ់​ងាយ​នឹង​និយាយ ប៉ុន្តែ​ទង្វើ​មាន​ចំពោះ​គ្នា​មិន​ប្រាកដ​ថា​ស្រលាញ់​ដូច​មាត់​និយាយ​ឡើយ។ ទង្វើ​ចេញ​មក​ពី​ខាងក្នុងបញ្ជាក់ពី​ចិត្ត​គំនិត​មានឲ្យ​គ្នា បើ​ក្នុង​ចិត្ត​ពិតជា​ស្រលាញ់​នោះ​នឹង​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ៗ​ដោយ​មិន​ចាំបាច់​ប្រឹង​សម្ដែង​ឡើង តែ​បើ​គ្មាន​ភាព​ច្បាស់លាស់​ហើយ ពាក្យ​សម្ដី​នោះ​គ្រាន់តែ​និយាយ​ឲ្យ​ផុត​តែ​ពី​មាត់​ប៉ុណ្ណោះ។

មនុស្ស​ស្រី​គួរ​នៅ​ជាមួយ​នរណា​ដែល​តែងតែ​អាច​ស្រលាញ់​អ្នក​នៅ​ពេល​អាក្រក់​បំផុត ប៉ុន្តែ​បែរជា​មិន​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ ឬភ័យខ្លាចនាំទុក្ខដល់គេ ហើយ​បន្តនៅ​ឈរជាមួយ​អ្នក​រហូត​ឈាន​ដល់​ថ្ងៃជោគជ័យ។ នៅ​ជា​មួយ​​បុរស​នៅ​តែ​អាច​ស្រលាញ់​អ្នក​បាន ទោះ​ជា​ដឹង​ថា​មិន​ល្អ​ច្រើន​ចំណុច​យ៉ាង​ណា​ក៏​ដោយ និងជួយបង្គ្រប់ចំណុចអស់ទាំងនោះ។

បុរស​មាន​មិន​ច្រើន​ប៉ុន្មាន​ឡើយ​ដែល​នៅ​អាច​ទ្រាំទ្រ​នឹង​ភាព​កំណាច​របស់​មនុស្ស​ស្រី ប៉ុន្តែ​គាត់​នៅ​អត់ធ្មត់​គ្រប់គ្រាន់ មិន​ឈាន​ជើង​ដើរ​ចេញ​ពី​អ្នក តែ​បែរជា​ព្រម​នៅ​ជ្រុង​ម្ខាង​ពី​អ្នក​រង់ចាំ​អ្នក​រីកចម្រើន​បន្តិច​ម្ដង​ៗ ហើយ​ទី​បំផុត​បាន​ជួប​នឹង​ខ្លួន​ឯង​ពិត​ប្រាកដ។ មនុស្ស​ប្រុស​បែបនេះ​ហើយ​ដែល​នារី​ណា​ក៏​ប្រាថ្នា​ដែរ បើ​កំពុង​ជួប​ហើយ​ត្រូវ​ធ្វើ​ល្អ​ដាក់​គាត់​បន្តិច​ទៅ ខ្លាច​អ្នក​ផ្សេង​ឆក់​យក​ទៅ​បាត់។

ឥឡូវ​នេះ​បើ​អ្នក​កំពុង​នៅ​ជាមួយ​មនុស្ស​ប្រុស​ដែល​​​ស្រលាញ់​ចំណុច​ខ្សោយ​របស់​អ្នក ​នៅតែ​មាន​ស្មារតី​គ្រប់គ្រាន់ ដើម្បី​ប្រាប់​អ្នក​ថា​វា​មិន​អី​ទេ ​ព្រោះ​អ្នក​មាន​ភាព​រឹងមាំក្នុង​ខ្លួននៅ​ចំណុច​ផ្សេង​ៗ​ទៀត។ នៅ​ជាមួយ​នរណា​ម្នាក់​​​តែងតែ​អាច​ស្រលាញ់​អ្នក​ទាំង​ជីវិត​កំពុង​ធ្លាក់​ក្នុង​ភព​ងងឹត ប៉ុន្តែ​នៅតែ​មាន​ឆន្ទៈ​ឈាន​មួយ​ពាន់​ជំហាន​សម្រាប់​ថ្ងៃ​ស្អែក​​ដែល​មាន​ពន្លឺ​ជាមួយ​អ្នក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់