សម្រាប់អ្នកដែលចង់ធ្វើដំណើរបែបផ្សងព្រេង ហើយទទួលបានរសជាតិថ្មីប្លែក AMS នឹងនាំលោកអ្នកទៅកន្លែងស្អាតៗជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានអ្នកជំនាញនៅជួយណែនាំ និងបកស្រាយរឿងរ៉ាវមួយចំនួនដែលអ្នកដើរព្រៃ ភ្នំ សមុទ្រ កោះមិនធ្លាប់ដឹងពីមុន។

វនយាត្រា ជាកម្មវិធីកម្សាន្តឌីជីថល បែបដំណើរកម្សាន្តផ្សងព្រេងរវាងមិត្តភ័ក្ដិ ២ នាក់ ដែលអ្នកទាំង ២ ត្រូវរៀបចំ និងធ្វើដំណើរឆ្ពោះទៅកាន់តំបន់ធម្មជាតិ ដ៏ស្រស់ស្អាតជាច្រើនទូទាំងប្រទេសកម្ពុជា ដោយខ្លួនឯងផ្ទាល់។ ក្នុងដំណើរកម្សាន្តនោះ មិនត្រូវតែបង្ហាញជូនពីតំបន់កម្សាន្តនានាឡើយ guide ទាំង ២ ក៏នឹងបង្ហាញពីតិចនិក ក៏ដូចជា គន្លឹះសំខាន់ៗក្នុងការរៀបចំខ្លួន សម្ភារសម្រាប់ទុកប្រើប្រាស់ ក៏ដូចជាជំនួយដល់ការដើរក្នុងព្រៃ កោះ សមុទ្រ ជ្រោះ ព្រែក ដងស្ទឹង ដងអូរ ជាដើម។
ក្នុងដំណើររុករុលចូលព្រៃភ្នំ ក្រមថ្មនោះ កម្មវិធីក៏បានអញ្ជើញអ្នកជំនាញដែលមានចំណេះដឹងពីបរិស្ថាន ឲ្យចូលរួម ព្រមទាំងសម្របសម្រួល ក៏ដូចជាបង្ហាញទីតាំង និងគុណសម្បត្តិធម្មជាតិនៅទីកន្លែងនោះថែមទៀតផង។ អ្វីដែលកាន់តែពិសេស លោកអ្នកអាចទទួលបានបទពិសោធន៍គេងនៅតាមព្រៃភ្នំ ដែលមានទេសភាពស្រស់បំព្រង អមដោយអាកាសធាតុត្រជាក់ៗ។


ក្រោយការប្រកាសស្វែងរកអ្នកធ្វើដំណើរក្នុងកម្មវិធីរួចមក ក្រុមការងារ AMS ទទួលបានពាក្យសុំចូលរួមជាច្រើនសន្ធឹក ប៉ុន្តែមានតែ ២ នាក់ប៉ុណ្ណោះដែលជាប់ក្រោយ casting រយៈពេល ១ សប្ដាហ៍ពេញ។ ២ រូបមាន សឿន ដារ៉ុង ដែលជាតារាសម្ដែងកំពុងទទួលបានប្រជាប្រិយភាព និងកញ្ញា ឃន លាងអេង និងជា content creator បែបដើរផ្សងព្រេង ឬអ្នកមើលភាគច្រើនមើលស្គាល់ថា តួស្រីនារីចល័ត។
សម្រាប់ ដារ៉ុង ជាតារាសម្ដែង និងសូវមានបទពិសោធន៍ខាងដើរលេងព្រៃ ភ្នំ ទឹកជ្រោះអីប៉ុន្មានទេ ចំណែក អេង ជាមានបទពិសោធន៍ក្រាស់ក្រែលក្នុងការដើររុកព្រៃ និងជួយឲ្យកម្មវិធីវនយាត្រា កាន់តែប្លែកជាង show ពីមុនៗមក ព្រោះ guide ទាំង ២ មានការសន្ទនាគ្នាជាហូរហែ និងមានសាច់រឿងប្រទាក់ក្រឡាគ្នាតាំងពី episode ដំបូង រហូតដល់ចប់៕


























Account
Security
Favourite Content