ការពិត​ពិសេសៗទាំង​ ៦​យ៉ាង​របស់​ Park Min Young

សម្រាប់​អ្នក​ចូល​ចិត្ត​តាមដាន​តារា​កូរ៉េ ថ្ងៃនេះ​យើង​នឹង​មក​និយាយ​ពី​ការពិត​ទាំង​ ៦​យ៉ាង​របស់​តារា​សម្ដែង​ស្រី​ស្រស់​ស្អាត​កែវភ្នែក​ស្រទន់​ Park Min young ទាំង​អស់​គ្នា។ ចង់​ដឹង​ថា​មាន​រឿង​អ្វី​គួរ​​ឲ្យ​ចាប់​អារម្មណ៍​ខ្លះ?​តោះ!​យើង​ទៅ​មើល​ទាំង​អស់​គ្នា!

១.​ ប្រវត្តិរូប​សង្ខេប

Park min young កើត​នៅ​ថ្ងៃ​ទី៤​ខែ​មីនា​ ឆ្នាំ​១៩៨៦ មាន​កម្ពស់​១ម៉ែត្រ​៦៤ ទម្ងន់​ត្រឹម​តែ​៤១​គីឡូ​ប៉ុណ្ណោះ។ ទំនេរ​ពី​ការងារ​តារា​សម្ដែង​រូប​នេះ​ចូលចិត្ត​ទៅ​ជិះ​សេះ​ជា​ការ​កម្សាន្ត។ នាង​រៀន​ចប់​កម្រិត​បរិញ្ញា​នៅ​មហាវិទ្យាល័យ​ Dongguk ដែល​ជា​សាលា​ឯកជន​ធំ​ជាង​គេ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

២.​ ជំហាន​ដំបូង​ក្នុង​ការ​ចូល​ប្រឡូក​វិស័យ​សិល្បៈ

Park min young ចាប់​ផ្ដើម​សម្ដែង​រឿង​ដំបូង​នៅ​ក្នុង​ឆ្នាំ​ ២០០៦​ឈ្មោះ​ថា​ Unstoppable Hight Kick។ ​បន្ទាប់​ពី​រឿង​នេះ​ចប់​នាង​ទៅ​ធ្វើតេស្ត​សម្ដែង​រឿង​ផ្សេងៗ​ទៀត​ជា​ច្រើន​កន្លែង​តែ​មិន​បាន​ទទួល​ការ​ទាក់ទង​ត្រឡប់​មក​វិញ​ឡើយ។​ នាង​បាន​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា​វា​កំឡុង​ពេល​នោះ​វា​ជា​គឺ​ជា​ពេល​ដែល​ពិបាក​បំផុត​សម្រាប់​ជីវិត​ជា​តារា​សម្ដែង​របស់​នាង​។ នាង​ត្រូវ​នៅ​ក្នុង​សភាព​បែប​នេះ​រយៈ​ពេល​២​ឆ្នាំ​​ទើប​មាន​ការងារ​សម្ដែង​ចូល​មក​ម្ដង​ទៀត។

៣.​ចំណុច​ចាប់​ផ្ដើម​នៃ​ភាព​ល្បី​ល្បាញ

ខ្សែ​ភាពយន្ត​ភាគ​ដែល​ធ្វើ​ឲ្យ​ Park min young ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​និង​ចាប់​ផ្ដើម​ក្លាយ​ទៅ​ជា​ទី​ចាប់​អារម្មណ៍​របស់​ទស្សនិកជន​គឺ​រឿង​ “Sungkyunkwan Scandal” ។​ នៅ​ក្នុង​រឿង​នេះ​Park min young សម្តែង​រួម​គ្នា​ជា​មួយ​នឹង​ Sung Jung Ki និង​ park yoochun ។​ បន្ទាប់​មក​ពី​រឿង​នេះ​បាន​ចាក់​ផ្សាយ​ចេញ​ទៅ​ Park Min young ក៏​មាន​ទាំង​រឿង​ភាគ​ថ្មី​ ទាំង​ថត​ពាណិជ្ជកម្ម​ និង​ថត​ម៉ូត​ផ្សេង​ទៀត​ចូល​មក​មិន​ស្រាកស្រាន្ត។​ តែ​រឿង​ភាគ​ដែល​ធ្វើ​ឲ្យ​តារា​ស្រី​រូប​នេះ​កាន់​តែ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ថែម​ទៀត​នោះ​គឺ​រឿង​ “What’s wrong with secretary kim” ដែល​នាង​បាន​សម្ដែង​​រួម​ជា​មួយ​នឹង​Park seo joon។​

៤.​ មិត្ត​ជិត​ស្និទ្ធ​បំផុត

មិន​ថា​អ្នក​ណា​ក៏​ត្រូវ​តែ​មាន​មិត្តភ័ក្ដិ​ជិតស្និទ្ធ​ជិត​ទាំង​អស់​។ ដូច​ជា​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​រូប​នេះ​​នាង​មិត្ត​ជិត​ស្និទ្ធ​តែ​ម្នាក់​ប៉ុណ្ណោះ​គឺ​ Jessica jung ។​ អ្នក​ទាំង​ពីរ​ជា​មិត្ត​នឹង​គ្នា​តាំង​ពី​អាយុ​១៥ឆ្នាំ ហៅ​បាន​ថា​ស្និទ្ធស្នាល​គ្នា​ខ្លាំង​រហូត​អាច​និយាយ​ជាមួយ​គ្នា​បាន​គ្រប់​រឿង​ទាំង​អស់។ ​Jessica ធ្លាប់​បាន​ប្រាប់​ផង​ដែរ​ថា​នៅ​ពេល​ដែល​Park Min Young មិន​សប្បាយ​ចិត្ត​ឬ​មាន​បញ្ហា​ពិបាក​ចិត្ត​ខ្លាំង​កំពុង​តែ​ទឹក​ភ្នែក​ជូត​ក្បាល​ជង្គង់​ នាង​គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​អាច​លួងលោម​ឲ្ យ​Park Min Young ឈប់​យំ​បាន។​ ចំណែក​វិធី​ក្នុង​ការ​លួង​វិញ​គឺ​គ្រាន់​តែ​និយាយ​ទៅ​កាន់​នាង​ថា “​ស្អាត​ម្ល៉េះ? មនុស្ស​ស្អាត​យ៉ាង​នេះ​មិន​គួរ​មក​យំ​ពិបាក​ចិត្ត​អញ្ចឹង​ទេ” និយាយ​តែ​ប៉ុណ្ណឹង​ក៏​អាច​ធ្វើ​ឲ្យ​ Park Min Young អស់​សំណើច ​និង​បាត់​យំ​បាន​ហើយ​ បន្ទាប់​មក​ទើប​នាំ​ទៅ​ញ៉ាំ​របស់​ឆ្ងាញ់ៗ​ដើម្បី​ឲ្យ​អារម្មណ៍​កាន់​តែ​ប្រសើរ​ឡើង។

​​​​៥.​ កាហ្វេ

បើ​និយាយ​ពី​រឿង​កាហ្វេ​វា​មិន​មែន​ជា​រឿង​ចម្លែក​ឡើយ​ដែល​មាន​មនុស្ស​ជា​ច្រើន​និយម​ចូល​ចិត្ត​ តែ​រឿង​ដែល​ចម្លែក​សម្រាប់​តារា​ស្រី​រូប​នេះ​គឺ​នាង​ត្រូវ​ចូល​ចិត្ត​កាហ្វេ​ខ្លាំង​បំផុត​ នៅ​ពេល​ដែល​នាង​មិន​មាន​កម្លាំង​និង​អារម្មណ៍​មិន​មូល​ក្នុង​ការ​ធ្វើ​ការ​នាង​ត្រូវ​តែ​បាន​ញាំ​កាហ្វេ​​។ ​មិន​ថា​ទៅ​ទី​ណា​កន្លែង​ណា​ក៏​នឹង​ឃើញ​​ Park min young កាន់​កែវ​កាហ្វេ​ជាប់​ស្ទើរ​គ្រប់​ពេល​ រហូត​មាន​គេ​បង្អាប់​នាង​ថា​បើ​ចូល​ចិត្ត​កាហ្វេ​យ៉ាង​ហ្នឹង​គួរ​តែ​ចាក់​កាហ្វេ​ចូល​ខ្លួន​តែ​ម្ដង​ទៅ​។

៦.​គន្លឹះ​សំងាត់​នៃ​សម្រស់

Park min young ធ្លាប់​បាន​បង្ហើប​ប្រាប់​ថា​ នាង​បាន​វះ​កាត់​កែ​សម្ផស្ស​ដោយ​កាត់​ត្របក​ភ្នែក​២ជាន់​ និង​បន្ថែម​ខ្ទង់​ច្រមុះ។ ​ក្រៅ​ពី​នោះ​នាង​តែង​តែ​បិទ​ម៉ាស់​ជា​ប្រចាំ​មុន​ពេល​ចូល​គេង​មិន​អាច​ខ្វះ​បាន​ឡើយ​ដើម្បី​ថែរក្សា​ស្បែក​របស់​នាង​ឲ្យ​មាន​សំណើម​និង​ស្រស់ថ្លា​ជា​ប្រចាំ ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្រស់ស្អាត សមសួន តារាស្រីៗនាំគ្នាតុបតែងជាតួអង្គទេវតាឆ្នាំមមី ព្រះនាង «រាក្យៈសាទេវី»

ជា​រៀង​រាល់​ឆ្នាំ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ តែង​ឃើញ​តារា​ស្រីៗ​នៅ​កម្ពុជា​តុបតែង​ជា​តួអង្គ​ទេវតា ក្នុង​ទម្រង់​ និង​ស្ទីល៍​ប្លែកៗ​គ្នា។ ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​ឆ្នាំ​ទៅ​មិញ ដោយ​មាន​តារា​ស្រី​ល្បីៗ​ជា​ច្រើន​បង្ហាញ​កាយ​ក្នុង​ឈុត​ទេព្ដាឆ្នាំថ្មី

កន្លែងបញ្ចុះសពឡើងថ្លៃខ្ពស់ ជនជាតិចិនទិញអាផាតមិនទុកតម្កល់ធាតុ រហូតដល់មានច្បាប់ហាមឃាត់

ខណៈដែលទីបញ្ចុះសពនៅប្រទេសចិនកាន់តែមានតម្លៃថ្លៃ មនុស្សជាច្រើនបានចាប់ផ្ដើមទិញអាផាតមិនដើម្បីតម្កល់ធាតុសពសាច់ញាតិ ដែលបង្កឱ្យមានការជជែកដេញដោលជាសាធារណៈ រហូតរដ្ឋាភិបាលប្រទេសចិនចេញ

កម្ពុជាធ្វើបានហើយ! គីម ច័ន្ទជីញហ្វា ក្លាយជាម្ចាស់មកុដ Miss Preteen Global 2026

ទង់​ជាតិ​កម្ពុជា​ត្រូវ​បាន​លើក​គ្រវី​ឡើង​ទាំង​មោទកភាព​ដោយ​បវរ​កញ្ញា គីម ច័ន្ទជីញហ្វា ក្រោយ​ការ​ប្រកាស​លទ្ធផល​ក្លាយ​ជា​ម្ចាស់​ជយលាភី Miss Preteen Global 2026 លើ​ឆាក​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​រា

វីរសិល្បករជួបជុំគ្នា សប្បាយរីករាយមុនថ្ងៃចូលឆ្នាំ ក្រោមការរៀបចំរបស់សមាគមសិល្បករខ្មែរ

សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ជួបជុំ​ដ៏​ធំ​ប្រចាំ​ឆ្នាំ សម្រាប់​វីរ​សិល្បករ​ជើងចាស់​ជាច្រើន ដែល​បាន​បើក​ផ្លូវ​ដល់​អ្នក​ជំនាន់​ក្រោយ។ កម្មវិធី​កាលពី​ថ្ងៃ ៩ ខែ​មេសា ឆ្នាំ ២០២៦ ម្សិលមិញ​នេះ​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយ​មាន​ការ​

រូបភាពផ្លូវការរបស់អ្នកអង្គម្ចាស់​ក្សត្រិយ៍ នរោត្តម ចេណ្ណា ក្នុងឈុតទេព្ដាឆ្នាំថ្មី ឆ្នាំមមី « ព្រះនាង «រាក្យសាទេវី»

កាលពី​ម្សិលមិញ ចំពោះ​សែ​រាជវង្ស​មាន​ដំណឹង​ល្អ​ដែល កែវ នរោត្តម​ ចេណ្ណា ដែល​មហជន​ស្គាល់​ថា ព្រះនាង នរោត្តម ជេនណា ត្រូវ​បាន​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ព្រះរាជទាន​ដំឡើង​ព្រះឋានៈ

ជិតដល់ថ្ងៃចូលឆ្នាំថ្មី គួរដឹងពីរបៀបរៀប “រណ្ដាប់ទទួលទេវតាឆ្នាំមមី ព្រះនាងរាក្យសាទេវី” កុំឱ្យរំលង

នៅថ្ងៃទី១៤ ខែមេសា ខាងមុខ គឺជាដំណើរមកដល់នៃការផ្លាស់ឆ្នាំចាស់ប្ដូរចូលឆ្នាំថ្មី​ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ជាការយាងចុះមកជម្ពូទ្វីបរបស់ទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាងរាក្យសាទេវី វេលាម៉ោង ១០ និង ៤៨

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)