រឿង​ ១២យ៉ាងដែល​ធម្មតាៗសម្រាប់​​ជនជាតិ​ថៃ តែ​ប្លែក​ខ្លាំង​សម្រាប់​ជន​បរទេស​

១.​ ញ៉ាំ​បាន​គ្រប់​ពេល

អាហារ​ថៃ​ត្រូវ​បាន​ចាត់​ចូល​ជា​ប្រភេទ​អាហារ​ដែល​មិន​ធ្វើ​ឲ្យ​ធាត់។​ដោយ​សារ​តែ​រស់​ជាតិ​ជូរ​ ហិល​ និង​គ្រប់​មុខ​ម្ហូប​នីមួយៗ​សម្បូរ​ទៅ​ដោយ​បន្លែ​ទោះ​ជា​ញ៉ាំ​ច្រើន​ក៏​មិន​ងាយ​ធាត់។ ហេតុ​នេះ​ហើយ​ទើប​ប្រជាជន​ថៃ​មិន​សូវ​គិត​ច្រើន​រឿង​ញ៉ាំ​ឃ្លាន​ពេល​ណា​ញ៉ាំ​ពេល​ហ្នឹង​​ពេល​ខ្លះ​មិន​ឃ្លាន​ក៏​ញ៉ាំ​បាន។

២.​ មិន​ប្រើ​កាំបិត​នៅ​ពេល​ទទួល​ទាន​អាហារ

ជនជាតិ​ថៃ​ប្រើ​ស្លាបព្រា​និង​សម​ក្នុង​ទទួល​ទាន​អាហារ​ ព្រោះ​អាហារ​របស់​ថៃ​ភាគ​ច្រើន​មិន​សូវ​មាន​ប្រើ​កាំបិត​ដើម្បី​កាត់​ទេ​ បើ​ត្រូវ​ញ៉ាំ​សាច់​ឬ​ភ្លៅ​មាន់​គឺ​ប្រើ​ដៃ​កាន់​តែ​ម្ដង។

៣.​ ចូល​ភ្លាម​ត្រូវ​កុម្ម៉ង់​ភ្លាម

នៅ​ពេល​ដែល​អ្នក​ចូល​ក្នុង​ហាង​អាហារ​ភ្លាម​បុគ្គលិក​ផ្នែក​បម្រើ​សេវាកម្ម​នឹង​មក​ទទួល​ការ​កុម្ម៉ង់​ពី​អ្នក​ភ្លាម។បើ​ទោះ​ជា​អ្នក​ប្រាប់​ថា​ចាំ​បន្តិច​ទៀត​ទើប​កុម្ម៉ង់​ តែ​មួយ​សន្ទុះ​ក្រោយ​គេ​នឹង​មក​វិញ​ភ្លាម។និយាយ​ជា​រួម​ទៅ​ចូល​អង្គុយ​ភ្លាម​ត្រូវ​កុម្ម៉ង់​ភ្លាម​ណា!​

៤.​ទុក​អីវ៉ាន់​លើ​តុ​ធ្វើ​ការ

បរទេស​សង្កេត​ឃើញ​ថា​ស្ត្រី​ថៃ​ដែល​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​​នៅ​ពេល​ដល់​ម៉ោង​សម្រាក​បាយ​ថ្ងៃ​ត្រង់​ពួក​គេ​នឹង​មិន​យក​អ្វី​ទៅ​តាម​ខ្លួន​ឡើយ​ក្រៅ​ពី​លុយ​សម្រាប់​ញាំ​បាយ​និង​ទូរស័ព្ទ​ដៃ។

៥.​ ចំណុច​សម្គាល់​នៃ​ភាសា

ជនជាតិ​ថៃ​តែងតែ​និយាយ​បញ្ចប់​ប្រយោគ​ដោយ​ពាក្យ​ថា​ បាទ​ និង​ ចាស​ ជានិច្ច​។​ ការ​និយាយ​បែប​នេះ​ដើម្បី​ធ្វើ​ឲ្យ​ប្រយោគ​ដែល​និយាយ​ចេញ​មក​សុភាព​។

៦.​ ស្រឡាញ់​ព្រះ​មហាក្សត្រ

ជនជាតិ​ថៃ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ជនជាតិ​មួយ​ដែល​គោរព​ស្រឡាញ់​ព្រះ​មហាក្សត្រ​យ៉ាង​ខ្លាំង​។​មិន​ថា​ទៅ​ទី​ណា​កន្លែង​ណា​តែងតែ​ឃើញ​មាន​ព្រះ​ឆាយាល័ក្ខណ៍​របស់​ព្រះ​មហាក្សត្រ​នៅ​គ្រប់​ទី​កន្លែង។​

៧.​ជាតិ​និយម​

ជនជាតិ​ថៃ​ស្រឡាញ់​ប្រទេស​ និង​ជនជាតិ​គេ​ណាស់​។​មិន​ថា​ទៅ​ដល់​ទីណា​កន្លែង​ណា​ក៏​នៅ​តែ​មិន​​ចោល​ភាសា​និង​អាហារ​របស់​គេ​ឡើយ​ ​ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ចូល​ទៅ​កម្សាន្ត​នៅ​ប្រទេស​ថៃ​អ្នក​ត្រូវ​តែ​ចាយ​លុយ​ថៃ​តែ​មួយ​មុខ​គត់។

Thai baht money of Thailand banknote close up

៨.​ចូល​ចិត្ត​ថត​រូប​

មិន​ថា​ធ្វើ​អ្វី​នៅ​ទី​ណា​កន្លែង​ណា​គឺ​តែងតែ​ថត​រូប​គ្រប់​ពេល​ សូម្បី​តែ​តាំង​សមាធិ​នៅ​ក្នុង​វត្ត​ក៏​នៅ​តែ​អាច​ថត​រូប​បាន។

៩.​ និយម​ស្បែក​ស

ជនជាតិ​ថៃ​ជាពិសេស​គឺ​មនុស្ស​ស្រី​ចង់​បាន​ស្បែក​សរ​។គេ​នឹង​រក​គ្រប់​វិធី​ដើម្បី​អោយ​បាន​ស្បែក​ស ​សូម្បី​តែ​ថត​រូប​ក៏​កែ​កុន​ក្នុង​ទូរស័ព្ទ​ជា​ច្រើន​តង់​ដើម្បី​ឲ្យ​បាន​ស្បែក​ស។ ហើយ​បើ​សង្កេត​មើល​នៅ​តាម​ទីផ្សារ​គឺ​មាន​ផលិត​ផល​ដែល​ធ្វើ​ឲ្យ​ស្បែក​សលក់​ពាសពេញ​​ មិន​ថា​លាប​ លេប​ ខាត់​ ឬ​ ឈាន​ដល់​ការ​ព្យួរ​សេរ៉ូម​ដើម្បី​ឲ្យ​ស្បែក​សក៏​មាន​។

១០.​មាន​ក្ដី​សុខ​គ្រប់​ពេល

ជន​បរទេស​យល់​ឃើញ​ថា​ជន​ជាតិ​ថៃ​គឺ​ជា​ប្រជាជន​មួយ​ដែល​អាច​មាន​ក្ដី​សុខ​មាន​ស្ទើរ​តែ​គ្រប់​ពេល​វេលា​​ ថែម​ទាំង​ជា​ជន​ជាតិ​មួយ​ដែល​រួសរាយ​ដូច​ជា​ប្រជាជន​កម្ពុជា​ដែរ។

១១.​ សកម្មភាព​ពេល​ស្ទះ​ចរាចរណ៍

នេះ​ក៏​ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​ជន​បរទេស​ភ្ញាក់​ផ្អើល​ដូច​គ្នា។​នៅ​ពេល​ស្ទះ​ចរាចរណ៍​គេ​សង្កេត​ឃើញ​ថា​មាន​ក្មេង​មក​លក់​កម្រង​ផ្កា​ស្ទើរ​តែ​គ្រប់​ទី​កន្លែង។​ រឿង​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​បរទេស​ភ្ញាក់​ផ្អើល​គឺ​ពេល​ដែល​ជាប់​ស្តុប​ហេតុ​អ្វី​ក៏​មាន​មនុស្ស​ចុច​ស៊ីផ្លេ?​

១២.​ ភេសជ្ជៈ​នៅ​ច្រក​ថង់

នៅ​ប្រទេស​ថៃ​មាន​អាកាសធាតុ​ក្ដៅ​ខ្លាំង​ដូច្នេះ​ហើយ​យើង​នឹង​ឃើញ​មាន​គេ​ដាក់​លក់​ភេសជ្ជៈ​ជា​ច្រើន​នៅ​តាម​​ដង​ផ្លូវ​ តែ​អ្វី​ដែល​ចំ​ឡែក​នោះ​គឺ​លក់​ភេសជ្ជៈ​ដាក់​ទឹកកក​ច្រក​ក្នុង​ថង់​ប្លាស្ទិក ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម