the king eternal of moarch

ពាក្យ/ឃ្លា ដែលអ្នកស្នេហារឿងភាគកូរ៉េលឺញឹកញាប់ ហើយឡើងនិយាយតាម ពេលចូលតួម្តងៗ

នរណាខ្លះឧស្សាហ៍មើលរឿងកូរ៉េ? ហើយចាំបានពាក្យណាខ្លះដែរ? បើសិនជាអ្នកជាអ្នកគាំទ្ររឿងកូរ៉េ ជឿជាក់ថាអ្នកមិនប្រាកដជាស្គាល់ពាក្យ និងឃ្លាទាំងប៉ុន្មានខាងក្រោមនេះជាមិនខាន…

ពាក្យ ៖ Oppa
អានថា ៖ /អ៊ុប-ប៉ា/
អត្ថន័យ ៖ «បងប្រុស»
ពីដើមឡើយ ត្រូវបានប្រើដោយនារីហៅបងប្រុសរបស់ខ្លួនតែប៉ុណ្ណោះ តែក្រោយមកក៏ត្រូវបានក្លាយជាពាក្យដែលប្រើសម្រាប់ហៅមិត្តភក្តិប្រុសជិតស្និទ្ធ មិត្តប្រុស ឬស្វាមីក៏បាន ឲ្យតែជាបុរសដែលមានវ័យចាស់ជាង។
***សម្រាប់បុរសវិញ គេប្រើថា Hyeong /ហ្យុង/ (ហៅបុរសមានវ័យចាស់ជាង)

ពាក្យ ៖ Unnie
អានថា ៖ /អូ-នី/
អត្ថន័យ ៖ «បងស្រី»
សម្រាប់នារីហៅទៅកាន់បងស្រី ឬនារីដែលមានអាយុច្រើនជាងខ្លួន។ រីឯពាក្យសម្រាប់បុរសហៅវិញ គឺ Noona /នូ-ណា/

ពាក្យ ៖ Appa
អានថា ៖ /អាប់-ប៉ា/
អត្ថន័យ ៖ «ប៉ា»
ជាពាក្យមិនផ្លូវការ ដែលត្រូវបានក្នុងការរស់នៅប្រចាំថ្ងៃ ហើយសម្រាប់ហៅតែឳពុករបស់ខ្លួនឯងតែប៉ុណ្ណោះ ឯពាក្យផ្លូវការ គឺAbeoji /អាប់-ប៉-ជី/។

ពាក្យ ៖ Oeomma
អានថា ៖ /អ៊ំ-ម៉ា/
អត្ថន័យ ៖ «ម៉ាក់»
ក៏ជាពាក្យមិនផ្លូវការដែរ តែប្រើសម្រាប់ភាសាប្រចាំថ្ងៃ និងហៅតែម្តាយរបស់ខ្លួនឯង សម្រាប់ពាក្យផ្លូវការវិញ គឺពាក្យ «Eomeoni» /អេ-ម្យូ-នី/

ពាក្យ ៖ Annyeonghaseyo
អានថា ៖ /អាន់-ន្យុង-ហា-សេ-យ៉ូ/
អត្ថន័យ ៖ «សួស្តី»
ទោះបីមិនមានមើលរឿង ក៏លឺគេប្រើញឹកញាប់ដែរ នៅពេលគេណែនាំខ្លួន ឬនិយាយរាក់ទាក់ទៅកាន់គ្នា។ ពាក្យកាត់ដែលមានន័យដូចគ្នាដែរ គឺ «Annyeong» /អាន់-ន្យុង/។

ពាក្យ ៖ Gamsahabnida
អានថា ៖ /ខាំ-សា-ហាប-នី-ដា /
អត្ថន័យ ៖ «អរគុណ»
ជាពាក្យផ្លូវការ និងជាពាក្យគួរសម សម្តែងចេញនូវការគោព។ សម្រាប់មិត្តជិតស្និទ្ធ ឬអ្នកមានវ័យប្រហែលគ្នា គេច្រើនប្រើពាក្យ «Gomawo» /ខូ-ម៉ា-វ៉/ ។

ពាក្យ ៖ Yeoboseyo
អានថា ៖ /យូវ-ប-សេ-យ៉ូ/
អត្ថន័យ ៖ «អាឡូ» (ពេលលើកទូរស័ព្ទ)
ពីមុន គេប្រើតែពេលដែលនិយាយទៅកាន់លេខហៅចូលដែលមិនធ្លាប់ស្គាល់ទេ តែក្រោយមក ក៏ត្រូវបានប្រើជាទូទៅតែម្តង មិនថាលេខស្គាល់ ឬមិនស្គាល់ឡើយ។

ពាក្យ ៖ Wae
អានថា ៖ /វ៉ែ…/
អត្ថន័យ ៖ ហេតុអ្វី?
ពេលចង់ដឹងហេតុផលអីចឹង គេប្រើពាក្យហ្នឹងឯង…

ពាក្យ ៖ Mwo
អានថា ៖ /វ៉ូ/
អត្ថន័យ ៖ អីគេ? ស្អីគេ?
ប្រហែលជាលឺច្រើន ជាពិសេសនៅពេលដែលតួអង្គសួរបញ្ជាក់ដោយការហួសចិត្តនឹងរឿងអ្វីមួយ តែវាមិនសូវផ្លូវការទេ។ សម្រាប់ភាសាផ្លូវការ និយាយទៅកាន់មនុស្សមិនស្គាល់គ្នា ឬមនុស្សចាស់ គេប្រើពាក្យថា«mueot»។

ពាក្យ ៖ Jinjja
អានថា ៖ /ជីង-ចា/
អត្ថន័យ ៖ មែនអត់? មែនក៏អី?
ច្បាស់ណាស់ថាលឺញឹកញាប់មែនទែន…គេនិយមប្រើចំពោះមនុស្សជិតស្និទ្ធ ឬមនុស្សវ័យប្រហែលគ្នា។ បើនិយាយទៅកាន់មនុស្សប្លែកមុខ ឬមនុស្សចាស់ គេប្រើពាក្យ«jinjjayo» /ជីង-ចា-យ៉ូ/

ពាក្យ ៖ Aigo
អានថា ៖ /អៃ-ហ្កូ/
អត្ថន័យ ៖ ព្រះអើយ!
ពាក្យនេះត្រូវបានប្រើបង្ហាញអំពីអារម្មណ៍មួយចំនួនដូចជា ការភ្ញាក់ផ្អើល ការរំជួលចិត្ត ការច្របូកច្របល់ និងការខកចិត្ត

ឃ្លា ៖ Saranghae
អានថា ៖ /សា-រ៉ាំង-ហេ/
អត្ថន័យ ៖ ខ្ញុំស្រលាញ់អ្នក
ប្រយោគដ៏ផ្អែមល្អែម និងពេញនិយមមួយនេះ លឺញឹកញាប់ខ្លាំង មិនថាក្នុងរឿង ក្នុងចម្រៀងនោះទេ។

ឃ្លា ៖ Bogo sipeo
អានថា ៖ /បូ-ហ្ហូ-ស៊ី-ផ/
អត្ថន័យ ៖ ខ្ញុំនឹកអ្នក
ក្នុងវគ្គស្វ៊ីត ពេលតួឯកជួបគ្នា ក្រោយពេលខានជួបគ្នាយូរអីហ្នឹង ប្រាកដជាលឺពាក្យហ្នឹងហើយ ព្រោះជាពាក្យសាមញ្ញ និងជិតស្និទ្ធទៅកាន់មនុស្សជាទីស្រលាញ់។ តែបើនិយាយទៅមនុស្សស្គាល់គ្នាធម្មតាវិញ គេប្រើ«Bogo sipeoyo» /បូ-ហ្កូ-ស៊ី-ផ-យ៉ូ/ ។

ឃ្លា ៖ Hajima
អានថា ៖ /ហា-ជី-ម៉ា/
អត្ថន័យ ៖ ឈប់ទៅ! កុំធ្វើយ៉ាងហ្នឹង!
នេះក៏ជាឃ្លាពេញនិយមមួយដែរ ទាំងក្នុងរឿង និងបទចម្រៀង។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក