មកស្គាល់ Xiao Yang ម៉ូដែលនិង Influencer ល្បីចិនជាមួយជើងសិប្បនិម្មិតដ៏លេចធ្លោ

ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថាពិភពហ្វេសិនគឺជាវិថីមួយដែលពោរពេញទៅដោយភាពចម្រុះ មិនថាពណ៌សម្បុរស្បែក រូបរាង ជំនឿ ឬភេទណាៗ ក៏សុទ្ធតែអាចរំលេចនូវភាពស្រស់ស្អាត និងបង្កើតអ្វីដែលថ្មីជានិច្ច។ ហើយថ្ងៃនេះដែរ AMS នឹងនាំប្រិយមិត្តមកស្គាល់នារីមានឥទ្ធិពល ឬ Influencer មួយរូបរបស់ចិនឈ្មោះ “Xiao Yang” ជានារីវ័យក្មេងដែលមានស្ទីលឡូយឆាយ ថែមទាំងជាអ្នកយកព័ត៌មាន ក៏ដូចជាម៉ូដែលដ៏មានទេពកោសល្យ។ ​ត្រឡប់​ទៅ​អតីតកាល​វិញ​គឺ​ប្រហែល ​២៣​ឆ្នាំ​មុន ក្នុង​អាយុ​៣​ឆ្នាំ​ប៉ុណ្ណោះ នាង​បាន​ជួប​ឧបទ្ទវហេតុ​ដែល​បណ្ដាល​ឲ្យ​បាត់បង់​ជើង​ម្ខាង និង​ត្រូវ​ពាក់​ជើង​សិប្បនិម្មិត​ជាង​២០​ឆ្នាំ។

ទោះបីជាហេតុការណ៍នោះបានបំផ្លាញសរីរាង្គដ៏សំខាន់បំផុតមួយរបស់រាងកាយក៏ដោយ ប៉ុន្តែ Xiao Yang នៅតែមើលពិភពលោកក្នុងផ្លូវវិជ្ជមានជានិច្ច ហើយបានត្រលប់មកប្រើជីវិតរស់នៅវិញជាមួយនឹងជើងសិប្បនិម្មិតដ៏ពិសេសដែលធ្វើឱ្យនាងមើលទៅកាន់តែលេចធ្លោ។ ឆ្នាំ ២០២១ អាចចាត់ទុកថាជាពេលវេលាមាសសម្រាប់នាងក្នុងការបង្ហាញខ្លួននៅលើបណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗជុំវិញពិភពលោក ​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍។

មកទល់ពេលនេះនាងនៅតែបន្តជា Influencer និងតារាម៉ូដែល ដោយបានចូលរួមក្នុងយុទ្ធនាការបង្ហាញម៉ូដសម្លៀកបំពាក់ជាមួយម៉ាកល្បីៗជាច្រើនដូចជា Prada Beauty, Valentino, Louis Vuitton និងម៉ាកផ្សេងៗជាច្រើនទៀត។ លើសពីនេះនាងក៏បានចូលរួមជាតារាបង្ហាញម៉ូដឱ្យម៉ាកយីហោ ឬគម្រោង Thesis ផ្សេងៗរបស់និស្សិតផ្នែកច្នៃម៉ូដដែលអនុញ្ញាតឱ្យយើងមើលឃើញស្ទីល និងជ្រុងមួយផ្សេងទៀតនៃ Influencer រូបនេះ។

មកដល់ពេលថ្មីៗនេះ Xiao Yang ក៏ត្រលប់មកល្បីម្ដងទៀត បន្ទាប់ពីនាងបានសហការជាមួយ YVMIN ដែលជាម៉ាកគ្រឿងអលង្ការដ៏ល្បីមួយបានរចនាម៉ូដជើងសិប្បនិម្មិតថ្មីឱ្យនាងយ៉ាង​លេចធ្លោ​ដោយកែច្នៃ​ត្រង់បរិវេណ​ជង្គង់​ឱ្យ​មាន​រាង​ដូច​បេះដូង ប្រកបដោយ Accessories ម៉ូដថ្មីៗទាន់សម័យដែលបន្ថែមភាពលេចធ្លោកាន់តែខ្លាំង។

ទោះបីជាភាគីទាំងពីរបានរួមការងារជាមួយគ្នាជាង ២ ឆ្នាំក៏ដោយ ក៏អ្នកលេងអ៊ីនធឺណេតនៅ​តែ​យក​ចិត្ត​ទុក​ដាក់ចាប់អារម្មណ៍ ហើយ​តែង​តែ​លើក​យក​រឿងនេះមកនិយាយជានិច្ច ដោយរឿងរ៉ាវរបស់នាងនៅតែឆ្លុះបញ្ចាំងឱ្យយើងឃើញថាពិភពហ្វេសិននៅតែបើកចំហសម្រាប់មនុស្សគ្រប់គ្នាចូលមកដើម្បីជាផ្នែកមួយជួយជំរុញឱ្យឧស្សាហកម្មនេះឆ្ពោះទៅមុខនាពេលអនាគត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង