ថ្មីៗនេះ សារព័ត៌មាន Metro របស់ចក្រភពអង់គ្លេសបានរាយការណ៍ថា សណ្ឋាគារថ្មីមួយដែលអនុញ្ញាតឱ្យមនុស្សគេងនៅបាតអណ្តូងរ៉ែ Victorian ជម្រៅជាង ៤០០ ម៉ែត្របានបើកដំណើរការជាផ្លូវការ។ សណ្ឋាគារ Deep Sleep Hotel ត្រូវបានគេដាក់រហស្សនាមថា «សណ្ឋាគារជ្រៅបំផុតរបស់ពិភពលោក» មានទីតាំងនៅក្រោមភ្នំ Snowdonia ដែលត្រូវបានគេស្គាល់ថាជាឧទ្យានជាតិ Eryri នៅតំបន់ North Wales។
សណ្ឋាគារ Deep Sleep មានបន្ទប់គ្រែ២ ចំនួន ៤បន្ទប់ និង បន្ទប់ grotto គ្រែដ៏រ៉ូមែនទិក១ ដែលមានគ្រែពីរ ដែលគេអាចជួលបានមួយថ្ងៃក្នុងមួយសប្តាហ៍ នៅយប់ថ្ងៃសៅរ៍ដល់ព្រឹកថ្ងៃអាទិត្យ។ បន្ទប់ទាំងនេះស្ថិតនៅជម្រៅ ១ ៣៧៥ ហ្វីត (៤១៩ ម៉ែត្រ) នៃបាតភ្នំ។

ដើម្បីទៅដល់កន្លែងស្នាក់ ដំបូងភ្ញៀវត្រូវដើរកាត់អណ្តូងរ៉ែ Victorian ដែលគេបោះបង់ចោល រួមជាមួយអ្នកដឹកនាំដំណើរកម្សាន្តរបស់សណ្ឋាគារ។ ការធ្វើដំណើរចុះទៅក្នុងអណ្តូងរ៉ែមានជណ្ដើររបស់អ្នកជីករ៉ែបុរាណ មានស្ពានចាស់ និងផ្លូវច្របូកច្របល់។ ក្នុងធ្វើដំណើរចុះទៅរយៈពេលយូរនេះ អ្នកមគ្គុទេសក៍នឹងពន្យល់ពីព័ត៌មាន ប្រវត្តិសាស្ត្រជាច្រើនអំពីបរិស្ថាន។ ភ្ញៀវក៏ ត្រូវបានផ្តល់មួកសុវត្ថិភាព ពន្លឺ ខ្សែ និងស្បែកជើងកវែងមុនពេលធ្វើដំណើរផងដែរ។
ព័ត៌មាននៅលើគេហទំព័រនៃសណ្ឋាគារមួយនេះបានរៀបរាប់ថា៖ «ភេសជ្ជៈក្តៅ និងព័ត៌មានមួយចំនួននឹងត្រូវបានផ្តល់ជូនដល់អ្នក បន្ទាប់មក នឹងដល់ពេលសម្រាកនៅពេលល្ងាច។ យើងនឹងផ្តល់ឱ្យអ្នកនូវអាហារដោយឥតគិតថ្លៃ (មានជម្រើសសាច់ បន្លែ និងបួស) ដើម្បីរីករាយជាមួយតុអាហាររបស់យើង។ បន្ទាប់មកអ្នកត្រូវបានស្វាគមន៍ឱ្យចូលសម្រាកនៅលើគ្រែរបស់អ្នក សម្រាប់ការគេងក្នុងជម្រៅជ្រៅ»។
យោងតាមគេហទំព័ររបស់ក្រុមហ៊ុន បានឱ្យដឹងថា សម្រាប់ការស្នាក់នៅមួយយប់សម្រាប់មនុស្ស ២នាក់ មានតម្លៃ ៣៥០ ផោន ឬ ៤៤៤ដុល្លារ ខណៈតម្លៃសម្រាប់បន្ទប់ grotto គឺមានតម្លៃ ៥៥០ ផោន ឬ ៦៩៨ដុល្លារ បច្ចុប្បន្ននេះ។
លោក Mike Morris ដែលជាអ្នកគ្រប់គ្រងនៅសណ្ឋាគារមួយនេះបានប្រាប់ Daily Star ថា៖ «ភ្ញៀវដែលបានស្នាក់នៅទីនោះពិតជាចូលចិត្តវាណាស់។ ពួកគេចូលចិត្តភាពប្លែករបស់វា ភាពស្និទ្ធស្នាលពេលរាត្រី និងអារម្មណ៍នៃការនៅឆ្ងាយពីភាពស៊ីវិល័យ»។
លោកបន្តថា៖ «លើសពីនេះ យើងសង្កេតឃើញថា ការគេងពេលយប់ ភ្ញៀវតែងបាននិយាយថាពួកគេគេងយប់ប្រសើរជាងដែលពួកគេធ្លាប់គ្រប់គ្រងនៅផ្ទះ វាជាការគេងយប់ល្អបំផុតក្នុងជីវិតរបស់ពួកគេ»៕































Account
Security
Favourite Content