អាហារ​ ៥ មុខ​ជួយ​កាត់​បន្ថយ​អាការ​ផ្តាសាយ និងបង្កើន​ភាពស៊ាំ​បាន​លឿន

នៅក្នុងរដូវភ្លៀងធ្លាក់នេះ មនុស្សជាច្រើនពិបាកនឹងជៀសផុតពីការកើតជំងឺផ្ដាសាយ ក្ដៅខ្លួន ក្អក ឬហៀរសំបោរណាស់។ ជាទូទៅយើងតែងនិយមព្យាបាលប្រើប្រាស់ថ្នាំពេទ្យ ប៉ុន្តែស្របពេលនេះយើងក៏មិនអាចរំលងការញ៉ាំអាហារ​ណាដែលជួយបំប៉នកម្លាំងដើម្បីប្រឆាំងនឹងមេរោគទាំងនោះដែរ។ ដូច្នេះថ្ងៃនេះ A M S នឹងចែករំលែកនូវអាហារ ៥ មុខដែលមានអត្ថប្រយោជន៍ពេលយើងមានជំងឺផ្ដាសាយ៖

១. ផ្លែក្រូច

ភាគច្រើនវីតាមីន C ត្រូវបានគេរកឃើញនៅក្នុងផ្លែក្រូចជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយបង្កើនភាពស៊ាំបានយ៉ាងល្អ។ ជាពិសេសវាមានសមត្ថភាពការពារជំងឺផ្ដាសាយផងដែរ ប្រសិនបើយើងញ៉ាំវាបានគ្រប់គ្រាន់។ មិនតែប៉ុណ្ណោះ វីតាមីន​ C ក៏មាននៅក្នុងម្ទេសក្រហម ផ្កាខាត់ណាខៀវ ផ្លែប័រ ផ្លែល្ហុង ដំឡូងជ្វា និងផ្លែប៉េងប៉ោះផងដែរ។

២. តែខ្ញី

ខ្ញីត្រូវបានគេចាត់ទុកជាអាហារដែលល្អសម្រាប់កាត់បន្ថយរោគសញ្ញាជំងឺផ្តាសាយដោយសារសារធាតុគីមីមួយហៅថា phosphatidylserine។ មិនតែប៉ុណ្ណោះ សារធាតុ sesquiterpines ក្នុងខ្ញីក៏អាចជួយកម្ចាត់ក្រុមមេរោគផ្តាសាយទូទៅដែលផ្ទុកក្នុងរាងកាយយើងផងដែរ។ លើសពីនេះ វាក៏មានផ្ទុក gingerol ដែលជួយប្រឆាំងនឹងការរលាក និងការឆ្លងមេរោគទៀតផង។

៣. ទឹកឃ្មុំ

ទឹកឃ្មុំត្រូវបានគេស្គាល់ថាជាឱសថតាំងពីបុរាណកាលមកព្រោះ​វា​មាន​សារធាតុ​សម្លាប់​មេរោគ​ធម្មជាតិ។ ស្របពេលនេះ ទឹកឃ្មុំ​គឺជា​អាហារ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​ជំនួយ​ដល់​អាការៈ​ផ្តាសាយ និង​ឈឺ​បំពង់កផងដែរ។ វាមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិ និងអាចជួយប្រឆាំងនឹងមេរោគ បាក់តេរី និងផ្សិតផ្សេងៗជាដើម។

៤. ទឹកស៊ុប

ថ្វីត្បិតទឹកស៊ុបជាសម្លធម្មតាមែន​ ប៉ុន្តែវាអាចប្រយុទ្ធប្រឆាំងនឹងមេរោគ ជួយកាត់បន្ថយការរលាក និងជួយឱ្យជំងឺផ្តាសាយឆាប់ជាសះស្បើយ។ លើសពីនេះទឹកស៊ុបជាប្រភពដ៏ល្អនៃសូដ្យូម និងប៉ូតាស្យូម ហើយក៏សម្បូរទៅដោយសារធាតុចិញ្ចឹមដើម្បីជួយពង្រឹងប្រព័ន្ធភាពស៊ាំផងដែរ។ មិនតែប៉ុណ្ណោះ ប្រសិនបើយើងបន្ថែមនូវ celery ការ៉ុត និងខ្ទឹមបារាំងនៅក្នុងទឹកស៊ុប វាអាចជួយផ្តល់វីតាមីន A ក៏ដូចជាវីតាមីន C ដែលល្អសម្រាប់រាងកាយក្នុងអំឡុងពេលផ្ដាសាយ ។

៥. តែបៃតង

មធ្យោបាយមួយទៀតដើម្បីជួយអ្នករក្សាជាតិទឹកនៅពេលយើងឈឺគឺការទទួលទានតែបៃតង។ តែប្រភេទនេះសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុ catechins ដែលអាចបង្កើនប្រព័ន្ធភាពស៊ាំ និង​មាន​តួនាទី​រារាំង​ការ​លូតលាស់​នៃ​មេរោគ​ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ