អង្គការសហប្រជាជាតិនៅថ្ងៃទី២០ ខែមីនានេះបានចេញផ្សាយនូវរបាយការណ៍ប្រចាំឆ្នាំស្ដីពីសុខុមាលភាពពិភពលោក ឬ World Happiness Report ដែលបង្ហាញពីចំណាត់ថ្នាក់ប្រទេស មានក្ដីសុខបំផុតលើពិភពលោក ដោយផ្អែកលើកត្តាធំៗចំនួន ៦ រួមមានការគាំទ្រដល់សង្គម ប្រាក់ចំណូលប្រជាជន កត្តាសុខភាព សេរីភាព សប្បុរសធម៌ និងអវត្តមាននៃអំពើពុករលួយ។

ជាថ្មីម្ដងទៀត ប្រទេសហ្វាំងឡង់ដែលគ្រងចំណាត់ថ្នាក់កំពូល ៦ឆ្នាំជាប់គ្នាកន្លងមកហើយ នៅតែឈរនៅចំណាត់ថ្នាក់លេខ១ ដដែលនៅឆ្នាំនេះ ក្នុងចំណោមប្រទេសសរុប ១៤៣ ស្របពេលប្រទេសដែលជាប់ចំណាត់ថ្នាក់ចុងក្រោយគឺប្រទេសអាហ្វហ្កានីស្ថាន។ ប្រទេសផ្សេងទៀតដែលជាប់នៅចំណាត់ថ្នាក់កំពូលទាំង ៥រួមមានដាណឺម៉ាកជាប់ចំណាត់ថ្នាក់លេខ២ ប្រទេសអ៊ីស្លង់ជាប់លេខ៣ ប្រទេសស៊ុយអែត ជាប់លេខ៤ និងប្រទេសអ៊ីស្រាអែល ជាប់លេខ៥។

បើនិយាយតែទ្វីបអាស៊ី ប្រទេសសិង្ហបុរីបានឈរនៅចំណាត់ថ្នាក់ខ្ពស់ជាងគេ នៅលេខ ៣០ តាមពីក្រោយដោយកោះតៃវ៉ាន់ដែលបានជាប់លេខ ៣១។
ខាងក្រោមនេះគឺចំណាត់ថ្នាក់កំពូលទាំង ១០ សម្រាប់ប្រទេសនៅអាស៊ី៖
១. សិង្ហបុរី
២. តៃវ៉ាន់
៣. ប្រទេសជប៉ុន
៤.កូរ៉េខាងត្បូង
៥. ប្រទេសហ្វីលីពីន
៦.វៀតណាម
៧.ប្រទេសថៃ
៨.ម៉ាឡេស៊ី
៩. ប្រទេសចិន
១០. ម៉ុងហ្គោលី
ចំពោះប្រទេសកម្ពុជានៅឆ្នាំនេះគឺបានជាប់ចំណាត់ថ្នាក់ទី ១១៩ ខណៈប្រទេសវៀតណាមជាប់លេខ ៥៤ ថៃជាប់លេខ ៥៨ ឡាវជាប់លេខ ៩៤ និងមីយ៉ាន់ម៉ាជាប់លេខ ១១៨ ៕


























Account
Security
Favourite Content