របស់របរប្រើប្រាស់ដែលយើងបាននិងកំពុងប្រើប្រាស់បច្ចុប្បន្ននេះ ភាគច្រើនត្រូវបានបង្កើតឡើងនៅក្នុងអតីតកាល និងត្រូវបានអភិវឌ្ឍបន្ថែមសម្រាប់ការប្រើប្រាស់របស់យើង។ ការច្នៃប្រឌិតទាំងនេះភាគច្រើនត្រូវបានបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវដ៏ល្បីល្បាញ ដូចជា Newton, Tesla និង AlbertEinstein ជាដើម។ ជាទូទៅយើងតែងតែដឹងថាការបង្កើតថ្មីល្បីៗ ភាគច្រើនត្រូវបានធ្វើដោយបុរសល្បីៗដែលត្រូវបានសង្គមប្រឆាំងចំពោះគំនិតរបស់ពួកគេ។ ប៉ុន្តែតើអ្នកបានស្គាល់ស្ត្រីណាម្នាក់ដែលបង្កើតអ្វីមួយទេ? ស្ត្រីមិនត្រូវបានគេដឹងថាបានបង្កើតរបស់បែបនេះ ឬមានការរកឃើញតាមបែបវិទ្យាសាស្ត្រក្នុងឈ្មោះរបស់ពួកគេច្រើនទេ។ ក៏ប៉ុន្តែខាងក្រោមនេះគឺជារបស់សំខាន់មួយចំនួនសម្រាប់ពិភពលោកបង្កើតឡើងដោយស្ត្រីដែលអ្នកគួរដឹង៖
១Wi-fi, GPS,និង Bluetooth

បច្ចេកវិទ្យាឥតខ្សែទាំងនេះត្រូវបានបង្កើតឡើងដោយលោកស្រី Hedy Lamarrគឺជាតារាសម្តែងជនជាតិអាមេរិកដើមកំណើតអូទ្រីសអ្នកបង្កើតរបស់ថ្មី និងអ្នកផលិតខ្សែភាពយន្ត។ លោកស្រីបានធ្វើការលើបច្ចេកវិទ្យាឥតខ្សែដើម្បីកាត់បន្ថយបញ្ហាសញ្ញានៅក្នុងសង្គ្រាមលោកលើកទីពីរ។ តាមរយៈបច្ចេកវិទ្យាហ្វ្រេកង់លោតក្នុងឆ្នាំ ១៩៤១ដែលបានក្លាយជាបុព្វហេតុនៃ wi-fi, GPS និង Bluetooth ដែលមានសុវត្ថិភាពហើយឥឡូវនេះត្រូវបានប្រើប្រាស់ដោយមនុស្សរាប់ពាន់លាននាក់នៅជុំវិញពិភពលោក។
២ កម្មវិធីកុំព្យូទ័រ

បង្កើតឡើងដោយលោកស្រី Grace Hopper។ បន្ទាប់ពីបានចូលរួមជាមួយកងទ័ពជើងទឹកសហរដ្ឋអាមេរិកក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ ឧត្តមនាវីទោ Grace Hopper ត្រូវបានចាត់តាំងឱ្យធ្វើការលើកុំព្យូទ័រថ្មីមួយដែលមានឈ្មោះថា Mark ១ ។ មិនយូរប៉ុន្មានបានក្លាយជាមនុស្សជួរមុខនៃកម្មវិធីកុំព្យូទ័រក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ ។ លោកស្រីនៅពីក្រោយការចងក្រងកូដ ដែលអាចបកប្រែសេចក្តីណែនាំទៅជាកូដដែលកុំព្យូទ័រអាចអានបាន ធ្វើឱ្យការសរសេរកម្មវិធីកាន់តែលឿន និងចុងក្រោយធ្វើបដិវត្តរបៀបដែលកុំព្យូទ័រដំណើរការ។
៣ ម៉ាស៊ីនលាងចាន

បង្កើតឡើងដោយលោកស្រី Josephine Cochrane។ មានពេលមួយលោកស្រីចង់បានម៉ាស៊ីនដែលអាចលាងចានរបស់គាត់បានលឿនជាងអ្នកបម្រើរបស់ខ្លួនហើយមិនងាយធ្វើឲ្យបែកចាន។ ម៉ាស៊ីនរបស់លោកស្រី បង្កើតឡើងជាមួយនឹងម៉ូទ័របង្វិលកង់នៅខាងក្នុងឡចំហាយស្ពាន់ គឺជាម៉ាស៊ីនលាងចានស្វ័យប្រវត្តិដំបូងគេដែលប្រើសម្ពាធទឹក។ បន្ទាប់ពីទទួលបានប៉ាតង់សម្រាប់ម៉ាស៊ីនលាងចាន លោកស្រីបានលក់ម៉ាស៊ីននេះទៅកាន់ភោជនីយដ្ឋាន និងសណ្ឋាគារ។ ក្រោយមកលោកស្រី Cochrane បានបង្កើតក្រុមហ៊ុនមួយសម្រាប់ផលិតម៉ាស៊ីនលាងចានរបស់នាង ដែលទីបំផុតបានក្លាយជា KitchenAid ។
៤ ប្រព័ន្ធសុវត្ថិភាពក្នុងផ្ទះ
គិលានុបដ្ឋាយិកាម្នាក់ ដែលតែងតែនៅផ្ទះតែម្នាក់ឯង Marie Van Brittan Brown មានគំនិតមួយ ដែលធ្វើឱ្យនាងមានអារម្មណ៍សុវត្ថិភាពជាងមុនគឺការបង្កើតប្រព័ន្ធសុវត្ថិភាពក្នុងផ្ទះ។រួមគ្នាជាមួយស្វាមីរបស់នាងឈ្មោះ Albert Van Brittan Brown បានបង្កើតប្រព័ន្ធសន្តិសុខផ្ទះដំបូងគេសម្រាប់ឆ្លើយតបទៅនឹងការកើនឡើងនៃអត្រាឧក្រិដ្ឋកម្មក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ។ឧបករណ៍នេះមានភាពស្មុគស្មាញ ដោយមានកាមេរ៉ាបំពាក់ដោយម៉ូទ័រដែលផ្លាស់ទីឡើងលើ និងចុះក្រោមទ្វារ ដើម្បីមើលតាមរន្ធភ្នែក។ ម៉ូនីទ័រនៅក្នុងបន្ទប់គេងរបស់លោកស្រីក៏បានភ្ជាប់មកជាមួយប៊ូតុងរោទិ៍ផងដែរ។
៥ ហ្គេម Monopoly
លោកស្រី Elizabeth Magie ដែលជាអ្នកបង្កើត និងជាអ្នកសរសេរអត្ថបទ បានបង្កើត “ហ្គេមម្ចាស់ដី” ដើម្បីបង្រៀនមនុស្សអំពីភាពផ្តាច់មុខ មូលធននិយម និង”អំពើអាក្រក់នៃការប្រមូលទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ពីការចំណាយអ្នកដទៃ”។ ហ្គេមដែលរចនាឡើងដោយលោកស្រីបានទទួលប៉ាតង់នៅឆ្នាំ ១៩០៤ ត្រូវបានគេហៅថា The Landlord’s Game ។
៦ ផ្លិតទឹកឡាន

បង្កើតឡើងដោយលោកស្រី Mary Anderson។ នារដូវរងាឆ្នាំ ១៩០៣ លោកស្រី Mary Anderson បានទៅលេងទីក្រុងញូវយ៉ក លោកស្រីបានកត់សំគាល់ថាអ្នកបើកបររបស់នាងត្រូវបង្ខំចិត្តបើកបង្អួចរបស់គាត់ ដើម្បីកាយព្រិលចេញពីកញ្ចក់កញ្ចក់ឡាន។ ហើយរាល់ពេលដែលបង្អួចបើក អ្នកដំណើរក្នុងរថយន្តកាន់តែត្រជាក់។ Anderson បានចាប់ផ្តើមគូររូបជ័រកៅស៊ូដែលអាចបញ្ជាពីខាងក្នុងរថយន្ត ហើយនៅឆ្នាំ ១៩០៣ បានទទួលប៉ាតង់សម្រាប់ឧបករណ៍របស់នាង។ Anderson មិនដែលចំណេញពីការច្នៃប្រឌិតរបស់នាងទេ ទោះបីនៅពេលក្រោយផ្លិតទឹកបានក្លាយជាស្តង់ដារសម្រាប់រថយន្តក៏ដោយ។
៧ ស្រាបៀរ
ស្រាបៀរត្រូវបានបង្កើតឡើងដោយស្រ្តីនៅតំបន់មេសូប៉ូតាមី។ លោកស្រី Jane Peyton ដែលជាអ្នកនិពន្ធមួយរូបបានអះអាងថា ស្រាបៀរត្រូវបានបង្កើតឡើងដោយស្ត្រីមេសូប៉ូតាមីនាសម័យបុរាណ។ ពួកគាត់គឺជាមនុស្សដំបូងគេដែលអភិវឌ្ឍ លក់ និងផឹកស្រាបៀរផងដែរ។
៨ សឺរុំាងវេជ្ជសាស្រ្ត

សឺរុំាងវេជ្ជសាស្រ្តដោយប្រើតែដៃម្ខាងត្រូវបានបង្កើតឡើងដោយលោកស្រី Letitia Mumford Geer។ មុនពេលលោកស្រីGreer បង្កើតសឺរុំាងដៃម្ខាង អ្នកជំនាញផ្នែកវេជ្ជសាស្រ្ដបានប្រើសឺរុំាងមួយប្រភេទដែលតម្រូវឱ្យដៃទាំងពីរចាក់ថ្នាំ។ ហើយវាក៏ជាកំណែមូលដ្ឋានដំបូងនៃសឺរុំាងអាចបោះចោលបានដែលយើងប្រើសព្វថ្ងៃនេះ។
៩ ទូរទឹកកក

លោកស្រី Florence Parpart គឺជាស្ត្រីដែលបង្កើតទូទឹកកកអគ្គិសនីដំបូងគេ។ លោកស្រីបានរកឃើញថាទូរទឹកកកអគ្គិសនីត្រូវការឧស្ម័នដើម្បីហូរដើម្បីរក្សាភាពត្រជាក់ ហើយនោះគឺជារបកគំហើញដែលលោកស្រី Florenceបានបង្កើតឡើង៕
ជីវប្រវត្តិ: ធ្លាប់មានបទពិសោធន៍លើផ្នែកផលិតមាតិកាបែប អាជីវកម្ម កម្សាន្ត និងចំណេះដឹងផ្សេងៗ នៅក្រុមហ៊ុនផ្សព្វផ្សាយមួយចំនួន បច្ចុប្បន្ន ធានី គឺជាអ្នកសរសេរមាតិកាជីវិតកម្សាន្តមួយរូបរបស់ AMS ហើយនឹងនាំមកនូវចំណេះដឹង និងការកម្សាន្តក្នុងបរិបទថ្មីហើយប្លែកសម្រាប់មិត្តអ្នកអាន
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ពេលវេលាទាំង ៥ ដែលអ្នកមិនគួរងូតទឹក ព្រោះអាចមានផលប៉ះពាល់ដល់សុខភាព
បំណិនជីវិត, បទយកការណ៍, សុខភាពនិងសម្រស់
• 10/03/2026
កុំជឿពាក្យមនុស្សប្រុសបោក បើមាត់និយាយថាស្រឡាញ់តែមិនបង្ហាញទង្វើទាំង ៥ នេះ
បទយកការណ៍, របាយការណ៍រសនិយម, ស្នេហានិងទំនាក់ទំនង
• 19/08/2025
សមនឹងកេរ្តិ៍ឈ្មោះមែន! តារាចម្រៀង ៨ រូបនេះ ជាសេដ្ឋីនីសម្បូរទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក
បទយកការណ៍, របាយការណ៍ព័ត៌មានកម្សាន្ត, សង្គមសិល្បៈ
• 19/08/2025
មកស្គាល់តារា K-pop ដើមកំណើតជាជនជាតិចិនទាំង ៩រូប ល្បីល្បាញលំដាប់ពិភពលោក
បទយកការណ៍, របាយការណ៍ព័ត៌មានកម្សាន្ត, សង្គមសិល្បៈ
• 19/08/2025
មានហេតុផលបែបនេះទើបក្រុមហ៊ុននីមួយៗហាមប្រាមមិនឱ្យតារាខេប៉ុបមានស្នេហា
បទយកការណ៍, របាយការណ៍ព័ត៌មានកម្សាន្ត, សង្គមសិល្បៈ
• 14/08/2025
ឈុត cute cute ពេជ្រ សូលីកា ពេលឡើងឆាក ស័ក្តិសមនឹងរូបរាងតូចទ្រមែ
បទយកការណ៍, របាយការណ៍ព័ត៌មានកម្សាន្ត, សង្គមសិល្បៈ
• 14/08/2025
អត្ថបទកម្សាន្ត
មើលទាំងអស់ ➧
RM រងរបួសកជើង ខណៈកម្មវិធីប្រគំតន្ត្រី Comeback នឹងមកដល់នៅថ្ងៃទី២១ ខាងមុខ
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 20/03/2026
យោងតាម Big Hit Music បានឱ្យដឹងថា RM បានរងរបួសកជើងកាលពីថ្ងៃទី ១៩ ខែមីនា ពោលគឺត្រឹមតែពីរថ្ងៃប៉ុណ្ណោះ មុនពេលកម្មវិធីប្រគំតន្ត្រី Comeback ដែលអ្នកគាំទ្រទន្ទឹងរង់ចាំ នឹងមកដល់នៅថ្ងៃទី២១ នេះ។
ការវិលត្រលប់របស់ BTS រកចំណូលចូលកូរ៉េ ៧០ ពាន់លានដុល្លារ ខណៈក្លាយជា BTS-Nomics ផ្លាស់ប្ដូរសេដ្ឋកិច្ចពិភពលោក
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 20/03/2026
ការវិលត្រលប់មកវិញជាមួយអាល់ប៊ុម Arirang 2026 របស់ក្រុមចម្រៀង BTS ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចកូរ៉េខាងត្បូងព្យាករណ៍ថានឹងបង្កើតបានជា BTS-nomics
ក្មេងស្រីវ័យ ១២ឆ្នាំម្នាក់សន្សំលុយអាំងប៉ាវ យកមកបើកអាជីវកម្ម ខណៈហ៊ានឱ្យប្រាក់ខែម្ដាយជាង ៤០០ដុល្លារ
ព័ត៌មានកម្សាន្ត, ព័ត៌មានកម្សាន្តប្លែកៗ, ព្រឹត្តិការណ៍
• 20/03/2026
ក្មេងស្រីអាយុ ១២ ឆ្នាំម្នាក់ បានបង្ហាញពីទេពកោសល្យជាអ្នករកស៊ីតាំងពីវ័យក្មេង ដោយបានយកប្រាក់សន្សំរបស់ខ្លួនទៅទិញហាងលក់សម្ភារៈសិក្សាមួយ និងបានជួលម្តាយឱ្យមកជួយលក់ ជាមួយប្រាក់ខែ ៣ ០០០ យ័ន ឬប្រហែល
ហែលកាត់រឿងអាស្រូវរាប់ឆ្នាំ T.O.P នឹងបញ្ចេញអាល់ប៊ុមទោលទី១ ក្រោយប្រឡូក ២០ឆ្នាំក្នុងវិស័យខេប៉ុប
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, ភាពយន្តនិងតន្រ្តី
• 20/03/2026
ទីភ្នាក់ងាររបស់ T.O.P បានប្រកាសនៅថ្ងៃទី២០ ខែមីនានេះ ថា លោកនឹងបញ្ចេញអាល់ប៊ុមចម្រៀងទោលដំបូងបង្អស់របស់ខ្លួននៅខែក្រោយ ដើម្បីអបអរសាទរខួប ២០ ឆ្នាំនៃអាជីពសិល្បៈរបស់លោក ក្រោយ
ឆ្នាំនេះ CIFF នាំយកភាពយន្តសម័យយុគមាស ៣ រឿងរបស់លោកស្រី អួង កន់ធួក មកចាក់បញ្ចាំង
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, ភាពយន្តនិងតន្រ្តី
• 20/03/2026
មនុស្សទៅ កេរ្តិ៍ឈ្មោះនៅ ដ្បិតលោកស្រី អួង កន់ធួក ឬ សិតា អួង លែងមានវត្តមាននៅលើលោកនេះក៏ដោយ ប៉ុន្តែស្នាដៃភាពយន្តរបស់លោកស្រី នៅតែបន្តសាយភាយដល់ពេលបច្ចុប្បន្ន ដើម្បីឱ្យកូនចៅជំនាន់ក្រោយ បាន
THE BOYZ ប្រកាសបញ្ចប់កិច្ចសន្យា តែ ONE HUNDRED LABEL ទាត់ចោល ខណៈបកស្រាយរាល់ការចោទប្រកាន់
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 19/03/2026
នៅថ្ងៃទី១៩ ខែមីនានេះ ទីភ្នាក់ងារ ONE HUNDRED LABEL បានថ្លែងថា ខ្លួននឹងមិនទទួលយកសំណើរបស់សមាជិកក្រុម THE BOYZ ក្នុងការបញ្ចប់កិច្ចសន្យាផ្តាច់មុខនោះទេ ខណៈសមាជិកចំនួន ៩រូបបានលើកឡើងពីបញ្ហាធ្ងន់
តារាប្រុសស្រីល្បីៗ ចូលរួមកម្មវិធី ការវិវត្តន៍សម្លៀកបំពាក់នៃរបាំព្រះរាជទ្រព្យ
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, វប្បធម៌ ប្រពៃណី
• 19/03/2026
ទស្សនីយភាពសម្ដែង ការវិវត្តន៍នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរ កាលពីម្សិលមិញ មានវត្តមាន សិល្បករក្នុងស្រុក តារាប្រុសស្រីល្បីៗ ជាច្រើនរូបចូលរួម ក្នុងនោះសូម្បីតែតារារ៉េប វណ្ណដា និងលោក ជី ដេវីត ក៏មានវត្តមាន
Changbin ក្រុម Stray Kids ទិញអាផាតមិនថ្មី ក្នុងតម្លៃជាង ៦.៣ លានដុល្លារ
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 19/03/2026
តារាខេប៉ុប Changbin បានទិញអចលនទ្រព្យមួយកន្លែងនៅតំបន់ Apgujeong ទីក្រុងសេអ៊ូល ក្នុងតម្លៃ ៩.៤ ពាន់លានវ៉ុន ឬប្រហែល ៦.៣ លានដុល្លារអាមេរិក ដោយមានការរាយការណ៍ថា លោកបានទូរទាត់ថ្លៃអាផាត
នាយក្រិន អាការបានប្រសើរ និងជិតចេញពីពេទ្យបាន តែអាណិតមិនទាន់ដឹងថាឪពុកចែកឋាន
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 19/03/2026
អាការជំងឺរលាកស្រោមខួររបស់តារាកំប្លែងរាងតូចល្អិត នាយ ក្រិន ដែលមានឈ្មោះពិត ទេស សុជន កាន់តែធូរស្រាល និងប្រសើរឡើងហើយ។ នេះបើតាមការបញ្ជាក់ពីលោក សាវិន ហ្វីលីព ដែលបាននៅជួយមើលថែរក្សា នាយ ក្រិន
តារាប្រុសក្នុងដួងចិត្ត! Park Ji Hoon ទទួលបានការសរសើរខ្លាំង ក្រោយជួយចេញថ្លៃព្យាបាលឱ្យអ្នកចាត់ការផ្ទាល់ខ្លួន
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 18/03/2026
រឿងរ៉ាវដ៏គួរឱ្យរំភើបចិត្តមួយរបស់តារាចម្រៀង និងតារាសម្តែង Park Ji Hoon តួឯកប្រុសក្នុងរឿង Weak Heros Class 1&2 កំពុងតែល្បីល្បាញពេញបណ្តាញសង្គម
កម្មវិធីពិសេសរបស់ AMS INFOTAINMENT
ក្លឹបស្នេហ៍ ជាកម្មវិធីបែបឌីជីថលថ្មីមួយ ដែលបានផ្តល់កន្លែងយល់ចិត្តសម្រាប់យុវវ័យយករឿងក្នុងចិត្តមកចែករំលែក ពិភាក្សា និងរកដំណោះស្រាយ ទៅលើរឿងរ៉ាវស្នេហា គ្រាប់រសជាត។ ក្លឹបស្នេហ៍ នឹងដើរតួជាមិត្តភក្តិដ៏ស្និតស្នាលដែលបងប្អូនអាចប្រាប់រឿងក្នុងចិត្ត ពិភាក្សាចែករំលែកបទពិសោធន៍ ស្នេហ៍ ជូនដល់អ្នកទស្សនាទាំងអស់គ្នា។
ជាមាតិការឌីជីថល ដែលនិយាយពីភាពយន្តទាំងក្នុង និងក្រៅស្រុកមកជូនអ្នកដែលនិយមចូលចិត្តភាពយន្ត។ ការបង្កើតនូវកម្មវិធីនេះក្នុងគោលបំណងដើម្បី ពាំនាំនៅភាពយន្តប្លែកៗ សាច់រឿង តួរសម្តែង អំពីការផលិតផ្សេងៗដែលទស្សនិកជនមិនធ្លាប់បានដឹង។ មិនត្រឹមតែប៉ុណ្ណោះក៏ចូលរួមចំណែកផ្សព្វផ្សាយភាពយន្តក្នុងស្រុកឲ្យបានដល់ទស្សនិកជន និងអ្នកគាំទ្រផងដែរ។
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
ជាកម្មវិធីសម្រាប់អ្នកដែលចូលចិត្តទស្សនាប្រភេទរឿងខ្លីៗដែលមានតួអង្គរៀបរាប់វែកញែករឿងរ៉ាវប្លែកៗបែបអបិយជំនឿដែលពួកគេបានដឹង និងបានជួបប្រទះតាមរយៈរូបភាពផ្សេងៗដូចជាការអានសៀវភៅការរៀននៅសាលាការជួបជាមួយមិត្តភ័ក្ដិ និងបទពិសោធន៍នៅក្នុង Social Media។
ជាកម្មវិធីប្រមូលផ្ដុំដោយព័ត៌មានកម្សាន្តដ៏សម្បូរបែប។ យើងនឹងនាំអ្នកទាំងអស់គ្នាស្វែងយល់នូវរឿងរ៉ាវប្រចាំថ្ងៃ របស់តារាល្បីៗទាំងថ្នាក់ជាតិ-អន្តរជាតិ តំបន់ទេសចរណ៍ស្អាតៗ និងព័ត៌មានកម្សាន្តប្លែកៗជុំវិញពិភពលោក។
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
កម្មវិធីតាមចិត្ត ម៉ូម៉ូ ជាតួអង្គម្នាក់ដើរតួជាមិត្តភ័ក្ដិរបស់អ្នកទស្សនា ដែលនាងនឹងនិយាយពីបទពិសោធន៍អាហារថ្មីៗ និងកន្លែងដើរលេងប្លែកៗ ក្នុងក្រុងភ្នំពេញ។ កម្មវិធីនេះ មិនមែនផ្ដោតតែលើការបង្ហាញពីអាហារមួយមុខប៉ុណ្ណោះទេ វាជាបទពិសោធន៍ Vlog ខ្លីរបស់ក្មេងស្រីម្នាក់បង្កើតឡើងក្នុងបំណងអោយអ្នក ទស្សនាស្គាល់ពីអ្វីដែលនាងចូលចិត្ត ហើយអាចទទួលបានព័ត៌មានគ្រប់ជ្រុងពីកន្លែងទាំងនោះ។
ភ្នាក់ងារស៊ីកាដា (CICADA Agent) គឺជាភាពយន្តកំប្លែងបែបយុវវ័យនិយាយពីការបើកអាជីវកម្មខ្នាតតូចមួយ ដែលមានសេវាកម្មរៀបចំកម្មវិធី និងជំនាញទីផ្សារឌីជីថល ដោយមានបុគ្គលិក៦នាក់ មានអត្តចរិក និងជំនាញផ្សេងៗគ្នា ។ លោកធីម ប៉ គឺជា CEO ពុលអាវធំ ជាបុគ្គលខ្វះបទពិសោធន៍ និងឲ្យតម្លៃទ្រឹស្តីច្រើនជាងការអនុវត្តន៍ ។ លោកភី ភូ បុគ្គលិកច្បាស់លាស់ខ្លាំងកាន់ខាងផ្នែកប្រតិបត្តិការជាមនុស្សឈាមត្រជាក់មិនសូវយល់មុខអ្នកណា ធ្វើឱ្យគ្រប់គ្នាមិនសូវចូលចិត្តជាពិសេសគឺស្រីគុជ បុគ្គលិកផ្នែកជំនួយការទូទៅ។ ស្រីគុជ ពូកែអួតចេះសព្វចេះគ្រប់ទាំងមិនដឹងថាច្បាស់លាស់មួយណាឱ្យប្រាកដតែឧស្សាហ៍ព្យាយាម តែងនិយាយដើមភី ភូសឹងតែរាល់ថ្ងៃជាមួយនឹងដេវីដ អ្នកទទួលខុសត្រូវផ្នែកមាតិកា។ ដេវីដ ត្បិតតែពូកែរកគំនិតថ្មីៗទាំងទំនងនិងអត់ទំនង ក៏មានបញ្ហាផ្ទាល់ខ្លួននៅក្នុងគ្រួសារដែលប៉ះពាល់ដល់ការងារផងដែរ មិនខុសពីវាចា បុគ្គលិកផ្នែកទំនាក់ទំនងអតិថិជន ជាស្រីស្អាតប្រចាំក្រុមហ៊ុននោះទេ។ ក្រៅពីបញ្ហាគ្រួសារ វាចាក៏មានរឿងមិនចេះតិចនៅក្រុមហ៊ុនដែរ ព្រោះនាងជាស្រីស្អាត អីចឹងហើយតែងមានអតិថិជនតាមញ៉ែរហូតមានរឿងឈ្លោះគ្នាក្នុងក្រុមហ៊ុនជាមួយធីម ប៉ផង ប៉ះពាល់ផ្លូវអារម្មណ៍វណ្ណរ៉ុង អាយធីក្រអើតក្រទម ដែលលួចស្រឡាញ់វាចា។ ពួកគេតែងតែឈ្លោះគ្នា តែសហការគ្នាបានយ៉ាងល្អក្នុងការបំពេញការងារជាក្រុម។ ពួកគេបានយល់ឃើញថាឱ្យតែមានឆន្ទៈ ខិតខំប្រឹងប្រឺងធ្វើការ មានជំនាញនិងក្តីស្រម៉ៃរួមគ្នា នោះនឹងអាចសម្រេចបាននូវគោលដៅរួមមួយរបស់ក្រុមហ៊ុន ហើយនឹងធ្វើឱ្យអាជីវកម្មទទួលបានជោគជ័យ។ ក៏ប៉ុន្តែភាពជាក់ស្តែងមិនដូចជាការគិតនោះទេ កង្វះបទពិសោធនិងជំនាញជាក់លាក់ សកម្មភាពស្តែងចេញពីបុគ្គលិកលក្ខណៈ ភាពក្មេងខ្ចីក្នុងការប្រឈមនឹងឧបសគ្គ របៀបក្នុងការដោះស្រាយបញ្ហាក្នុងក្រុមនិងបញ្ហាជាមួយអតិថិជន បានធ្វើឱ្យក្រុមហ៊ុនរបស់គេនៅទីបំផុតឈានដល់ការផ្អាកមួយរយៈ…។
ព្រះនាងកង្កែប ជាសាច់រឿង និយាយពីយុវវ័យមួយក្រុម ធ្វើការក្នុងការិយាល័យស្ថាបត្យកម្ម និង Interrior design។ ព្រះនាងកង្កែប ជាបុគ្គលិកចូលចិត្តជួយ និងយកចិត្តទុកដាក់មនុស្សជុំវិញខ្លួន ប៉ុន្តែអត្តចរិតរបស់នាងកង្កែប បែរជាមិនត្រូវចិត្តនឹងតួអង្គប្រុសទៅវិញ។ ទោះយ៉ាងណាក៏ដោយ ទង្វើល្អរបស់នាងកង្កែប បានធ្វើឲ្យកម្លោះសង្ហាក្នុងការិយាល័យរបស់នាង ដណ្ដើមយកបេះដូងនាងបន្តិចម្ដងៗ បូករួមទាំងតួឯកប្រុសផងដែរ។ ព្រះនាងកង្កែប ជាខ្សែភាពយន្ដ ផលិតដោយ AMS Infotainment មាន ២០ ភាគ សម្រាប់ផ្សាយទស្សនា ក្នុងមួយភាគពី ១៥ នាទី ទៅ ២០ នាទី។
ព្រះនាងកង្កែប បង្កើតឡើងក្នុងគោលបំណង ចង់បង្ហាញពីទិដ្ឋភាពពិតរបស់យុវវ័យ ដែលចាប់ផ្ដើមប្រឡូកចូលវិស័យការងារលើកដំបូង។ ជាធម្មតាជីវិតការងារ តែងមានមនុស្សជាច្រើនប្រភេទ ធ្វើការជាមួយគ្នា ហើយយុវវ័យបច្ចុប្បន្ននេះ មានសមត្ថភាពច្រើន និងខ្លាំងរៀងៗខ្លួន ប៉ុន្តែពេលខ្លះពួកគេអាចនឹងខ្វះចន្លោះផ្នែកណាមួយក្នុងការធ្វើការជាមួយអ្នកផ្សេងទៀត។ ដូច្នេះបូកផ្សំនឹងជីវិតការងារ និងស្នេហាបែបយុវវ័យ « ព្រះនាងកង្កែប » បង្កើតឡើងដើម្បីបង្ហាញអ្នកទស្សនាពីទស្សនៈវិជ្ជមានក្នុងជីវិតការងារ និងស្នេហាបែបយុវវ័យ។ អតិថិជនគោលដៅក្នុងខ្សែភាពយន្ដនេះ ផ្ដោតសំខាន់តែលើយុវវ័យ អាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ។
នយាត្រា ជាកម្មវិធីកំសាន្តបែបដំណើរកំសាន្តផ្សងព្រេងរវាងតួអង្គ ២ នាក់ ដែលពួកគាត់បានទទួលបេសកកម្ម ក្នុងកម្មវិធី វនយាត្រា ក្នុងការរុករកស្វែងរក ធ្វើដំណើរឆ្ពោះទៅកាន់តំបន់ធម្មជាតិ ដ៏ស្រស់ស្អាតជាច្រើន ទូទាំងប្រទេសកម្ពុជា។
មិនត្រឹមតែនាំអ្នកទាំងអស់គ្នាអោយស្គាល់ក៏ដូចជា ទស្សនាតំបន់ កំសាន្ត បែបធម្មជាតិដ៏ល្អអស្ចារ្យនោះទេពួកគាត់ក៏ នឹងបង្ហាញផងដែរអំពីតិចនិក ក៏ដូចជាគន្លឹះសំខាន់ៗ ជាច្រើនផងដែរ ពីការរៀប ចំខ្លួន ក៏ដូចជាការរៀបចំ សំភារៈសំរាប់ទុកប្រើប្រាស់ ជាជំនួយក្នុងការ ដើរកំសាន្ត ក្នុងព្រៃ កោះ សមុទ្រ ទន្លេ ជ្រោះ ព្រែក ដងស្ទឹង ដងអូរ ផងដែរ។
បន្ថែមពីលើនេះតួអង្គទាំង២ និងចែករំលែក នូវបទ ពិសោធន៍ល្អៗការយល់ដឹង បន្ថែមអំពី បរិស្ថាន ជំរុញ អោយមាន ការថែរក្សា ក៏ដូចជាការ ស្រលាញ់បរិស្ថាន យល់ដឹង បន្ថែមពី គុណសម្បត្តិ គុណតំលៃ នៃ សម្បត្តិ ធម្មជាតិ និង ជីវភាព ទំនៀម ទំលាប់របស់ប្រជាជនក្នុងតំបន់ និង សហគមន៍ ផងដែរ។
កម្មវិធីបង្ហាញភាពច្នៃប្រឌិត ក្នុងការបង្កើតជាសិល្បៈក្នុងការស្លៀកពាក់ប្រចាំថ្ងៃដល់យុវវ័យកម្ពុជា។ រាល់គំនិតថ្មីៗ សុទ្ធតែចេញពីអ្នករចនាម៉ូតក្មេងៗ និង Instagram celebrity។ មិនត្រឹមតែអ្នកផ្ដល់គំនិតថ្មីៗនោះទេ កាឡៃម៉ូត ក៏ជាកន្លែងមួយដែលប្រមូលផ្ដុំ និងលើកតម្កើងអ្នករចនាម៉ូតក្នុងស្រុកខ្មែរ ឲ្យកាន់តែទទួលបានការចាប់អារម្មណ៍ពីមហាជនផងដែរ។
កម្មវិធី “ចង់ដឹងរឿងគេ” រដូវកាលទី១ គឺជាកម្មវិធីសំភាសន៍ ជជែកកម្សាន្តបែបយុវវ័យ ដែលនាំយកនូវភាពសប្បាយរីករាយ បំផ្លាញអស់ទុក្ខកង្វល់ ភាពតានតឹង តាមរយៈការចង់ដឹងរឿង ការលេងហ្គេមសប្បាយៗ ការទទួលពិន័យហួសចិត្តៗ ពីតារាកិត្តិយស ដែលមានសមត្ថភាព ប្លែកៗ លើសពីការរំពឹងទុក សាមញ្ញ តែទាក់ទាញ គ្រប់រឿងរ៉ាវ របស់តារាកិត្តិយស នឹងត្រូវលាតត្រដាងនៅក្នុងកម្មវិធី។ គោលគំនិតសំខាន់គឺចង់បង្ហាញ់ពីទេពកោសល្យតារាកិត្តិយសដែលខុសប្លែកពីអ្នកដទៃ ព្រមទាំងផ្តល់កិច្ចសំភាសន៍ដែលគិតបែបវិជ្ជាកម្សាន្តសប្បាយរីករាយ ។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព ដែលនេះគឺជាកត្តាដែលធ្វើអោយការរស់នៅរបស់មនុស្សបច្ចុប្បន្ន ប្រឈមមុខទៅនឹងការកើតជំងឺផ្សេងៗ ម្យ៉ាងវិញទៀត ដោយសារតែកំណើនប្រជាជនធ្វើអោយតម្រូវការម្ហូបអាហារនិងរបស់ប្រើប្រាស់ផ្សេងៗមានការកើនឡើង ជាហេតុធ្វើអោយការដាំដុះឬការផលិតអាហារនិងរបស់ប្រើប្រាស់ផ្សេងៗបន្ថែមនូវសារធាតុគីមីដែលប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគនិងប្រើប្រាស់។ Green Box គឺជាកម្មវិធីមួយដែលផ្តោតលើបញ្ហាសុខភាពជាចំបង ក្នុងកម្មវិធីនេះនឹងនិយាយពីអត្ថប្រយោជន៍នៃបន្លែផ្លែឈើ របបអាហារ គន្លឹះសុខភាព និង ផលប៉ះពាល់ផ្សេងៗ ដើម្បីអោយទស្សនិកជនទទួលបានចំណេះដឹងពីការថែទាំសុខភាព។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព។
មិនថាអ្នកប្រកបរបរទទួលទានអ្វី អ្នករកប្រាក់ចំណូលបានច្រើនកំរិតណា សុខភាពរបស់អ្នកគឺជារឿងសំខាន់បំផុតដែលអ្នកត្រូវតែដឹង និងអនុវត្តថែទាំ។
ស្ទូឌីយ៉ូ១១ COVER ៖ បង្កើតឡើងបែបច្នៃប្រឌិតឡើងវិញពីសាច់ភ្លេង និងការច្រៀងដោយរក្សានូវទម្រង់បទចម្រៀងម្ចាស់ដើមទាំងស្រុង។ មាតិកានេះ នឹងបញ្ជ្រាបអត្ថន័យ និងរូបភាពនៃគ្រប់រឿងរ៉ាវរបស់ជិវិតយុវវ័យ ដោយបន្ថែមនូវការអប់រំបែបប្រយោល រួមជាមួយការបង្ហាញទីតាំងស្រស់ស្អាតនានា ដើម្បីជាគ្រឿងកំដរអារម្មណ៍ដល់អ្នកស្ដាប់ និងអ្នកទស្សនា ឲ្យបានធូរស្រាលជាប្រចាំថ្ងៃ។
កម្មវិធីអផ្សុក ជាបណ្ដុំមាតិកាឌីជីថលបែបកម្សាន្ដប្លែកៗសម្រាប់អ្នកទស្សនាក្រោយពីការមមាញឹកពីការងារ សម្រាកនៅផ្ទះទំនេរ អាចទស្សនាកម្មវិធីអផ្សុកក្នុងការផ្ដល់ជាគំនិតថ្មីៗ ដើម្បីបង្កើតជាមុខម្ហូបងាយៗច្រើនប្រភេទផ្សេងៗគ្នា ។
មិនត្រឹមតែបង្ហាញពីវិធីធ្វើម្ហូបនោះទេ អផ្សុកក៏នឹងបង្ហាញពីមាតិកាជាច្រើនទៀតដែលពាក់ព័ន្ធនឹងការច្នៃវត្ថុប្រើប្រាស់(DIY) ដែលមានស្រាប់នៅក្នុងផ្ទះ ឬរបស់ប្រើប្រាស់ដែលត្រូវបានបោះចោល យកមកកែច្នៃឲ្យក្លាយជារបស់ប្រើប្រាស់ដ៏មានប្រយោជន៍ឡើងវិញផងដែរ។
កម្មវិធីផ្ដល់ចំណេះដឹងខ្លីៗ បង្កើតឡើងដើម្បីផ្ដល់ជាការយល់ដឹងមួយ ចំណាយពេលតិច លើមាតិការអនឡាញ។ មាតិការដែលមកនិយាយមានច្រើនបែបដូចជា ចំណេះដឹងអបិយជំនឿ ការអប់រំ និងវប្បធម៌ប្រពៃណីជាដើម។ រាល់ចម្ងល់ពិតឬមិនពិត ដែលមានការបកស្រាយច្បាស់លាស់ ពីប្រភពនៃប្រធានបទ។
នៅក្នុងសង្គមកម្ពុជាយើង មនុស្សភាគច្រើនមិនសូវហានបញ្ចេញឬបង្ហាញរឿងរ៉ាវអាថ៌កំបាំងផ្ទាល់ខ្លួនជាសាធារណៈនោះទេ ជាហេតុធ្វើអោយរឿងមួយចំនួនក្លាយជារឿងដែលនាំបញ្ហាបន្ថែមដល់សង្គម ឬនៅតែកើតមានឡើងដដែលៗចំពោះបុគ្គលដទៃ រីឯ បុគ្គលខ្លះ មានប្រវត្តិតស៊ូគួរអោយកោតសរសើ និង ជាគំរូល្អសម្រាប់បុគ្គលដទៃ តែគួរអោយស្តាយ ដែលពេលខ្លះពួកគេមិនមានឳកាសចែករំលែកដល់អ្នកដទៃ។ ដូច្នេះវាជាមូលហេតុ ដែលជំរុញអោយខ្ញុំនិងក្រុមការងារផលិតកម្មវិធីបើកសោជីវិត-Unlock the Life នេះឡើង។ បើកសោជីវិត-Unlock the Life ជាប្រភេទវីដេអូបង្ហាញពីខ្សែរជីវិតពិតរបស់បុគ្គលណាម្នាក់ដែលបង្ហាញពីភាពតស៊ូអត់ធ្មត់ ក្នុងជីវិត ដែលមានទាំងភាពរីករាយ និង ជូចត់។ កម្មវិធីនេះផលិតឡើងក្នុងគោលបំណងដើម្បីជំរុញនិងលើកទឹកចិត្តអោយទាំងបុរសនិងស្រ្តីព្រមទាំងភេទទី៣មានភាពក្លាហានក្នុងការបង្ហាញរឿងពិតដែលជាប្រយោជន៍ដល់សង្គម និង ដើម្បីចែករំលែកបទពិសោធន៍របស់បុគ្គលជោគជ័យដល់សាធារណៈជនព្រមទាំងផ្តល់មេរៀនជីវិតល្អៗដល់អ្នកទស្សនា ក៏ដូចជាំផ្តល់សារអប់រំ និង ការជំរុញលើកទឹកចិត្តដល់អ្នកគាំទ្រ។

























Account
Security
Favourite Content