ស្ត្រីខ្លាំងក្នុងភាពជាអ្នកដឹកនាំ! លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ជាស្ត្រីខ្មែរដំបូងទី១ ដែលទទួលបានការតែងតាំងជា «អភិបាលកិត្តិយស» ក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិ CIFF ដ៏ធំបំផុតប្រចាំឆ្នាំរបស់កម្ពុជា។

មិនធ្លាប់មាន ក្នុងការផ្ដល់តំណែងជា «អភិបាលកិត្តិយស» ជូនដល់ប្រធានសមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៥ ក្នុងឆ្នាំ ២០២៦ នេះ។ ដ្បិតថាតួនាទីជា អភិបាលកិត្តិយស នេះមានសារៈសំខាន់ខ្លាំងក្នុងការរួមចំណែកដល់ការលើកកម្ពស់វិស័យវប្បធម៌ និងឧស្សាហកម្មច្នៃប្រតិដ្ឋរបស់កម្ពុជា ជាមួយគ្នា បង្ហាញឱ្យឃើញពីការរួមចំណែកយ៉ាងសំខាន់នៃវិស័យទាំងនេះចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជានាពេលខាងមុខ។
មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៥ ជាព្រឹត្តិការណ៍ដ៏ធំសម្បើមរបស់កម្ពុជា លើវិស័យភាពយន្ត ទាំងក្នុងនិងក្រៅស្រុក ហើយលើកនេះ នឹងមានការប្រមូលផ្ដុំភាពយន្តជាតិនិងអន្តរជាតិ ប្រមាណ ១៥០ រឿង មកពី ៤០ ប្រទេសផ្សេងគ្នាពីជុំវិញពិភពលោក ព្រឹត្តិការណ៍ភាពយន្តប្រចាំឆ្នាំនាលើកនេះ ត្រៀមរៀបចំនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ២៤ ដល់ ២៩ ខែ មីនា ឆ្នាំ ២០២៦៕




រូបភាព ៖ សមាគមសិល្បករខ្មែរ
























Account
Security
Favourite Content