ប្រិយមិត្តភាគច្រើនច្បាស់ជាស្គាល់ និងបានស្ដាប់ហើយនូវបទចម្រៀង UNHOLY ដែលច្រៀងដោយ Sam Smith ft Kim Petras។ ដោយសារបទចម្រៀងមួយបទនេះពីរោះ និងកំពុងទទួលបានការគាំទ្រយ៉ាងច្រើន ទើបវាត្រូវបានគេយក cover តៗគ្នា។
ក្នុងចំណោមបទ cover ទាំងអស់នោះក៏មានមួយដែលបាន និងកំពុងទទួលបានការគាំទ្រយ៉ាងច្រើន ហើយបទនេះផងដែរច្រៀងដោយតារាយូធូប Belle Sisoki។ នាងគឺជាអ្នកលេងតន្រ្តី អ្នកសរសេរបទចម្រៀង និងអ្នកតែងនិពន្ធបទភ្លេងម្នាក់ផងដែរ។
ក្នុងអាយុត្រឹមតែ ១៧ ឆ្នាំប៉ុណ្ណោះ នាងក៏អាចលេងឧបករណ៍តន្រ្តីបានស្ទាត់ជំនាញយ៉ាងច្រើនថែមទាំងអាចសរសេរបទចម្រៀងផ្ទាល់ខ្លួនបានទៀតផង។ យោងតាមការសម្ភាសជាមួយ Sarawak Tribune News នាងបាននិយាយថានាងបានហាត់រៀនឧបករណ៍តន្រ្តីតាំងពីអាយុ ៥ ឆ្នាំមកម្លេះ។ ក្រៅពីការនិពន្ធបទចម្រៀងដោយខ្លួនឯងហើយ នាងក៏បានយកបទចម្រៀងផ្សេងៗទៀតមក cover ផងដែរ។
ប៉ុន្តែចំណុចពិសេសក្នុងការ cover បទចម្រៀងរបស់នាងគឺមានការរួមបញ្ចូលជាមួយសម្លេងនៃឧបករណ៍តន្ត្រីបែបជនជាតិតែម្ដង។ ថ្វីត្បិតតែនាងទើបមានវ័យត្រឹម ១៧ ឆ្នាំមែន តែសិល្បៈការនីរូបនេះបានប្រាប់ថាក្រោយពេលដែលនាងបានរៀនឧបករណ៍តន្រ្តីបែបជនជាតិជាមួយម្ដាយហើយ នាងក៏មានគំនិតមួយដោយធ្វើការរួមបញ្ចូលគ្នារវាងឧបករណ៍ភ្លេងជនជាតិ បទភ្លេងបែបក្លាស៊ិក និងបទភ្លេងសម័យទំនើបដើម្បីឱ្យបទនោះមានភាពជាខ្លួនឯង និងកាន់តែពិសេសថែមទៀត។
ចំពោះបទដែលបានផ្ទុះការគាំទ្រច្រើនជាងគេគឺបទ UNHOLY ដោយក្នុងរយៈពេល ២ ខែមានអ្នកចូលមើលដល់ទៅជាង ៨១ម៉ឺនដងនៅក្នុងយូធូប។ នាងបានប្រាប់នៅក្នុងការប្រគំតន្ត្រីមួយកាលពីខែមុនថាបទនេះបានទទួលការចូលមើលរហូត ១២ លានដងនៅគ្រប់បណ្ដាញសង្គមរបស់នាង។

ដោយមានទេពកោសល្យពីធម្មជាតិបូករួមជាមួយការលើកទឹកចិត្ត ជំរុញ និងបង្ហាត់បង្រៀនពីអ្នកម្ដាយដែលជាគ្រូបង្រៀនខាងតន្រ្តីដោយផ្ទាល់ទើបធ្វើឱ្យ Belle មានថ្ងៃនេះ ហើយអ្នកដែលនាងមិនអាចបំភ្លេចបានគឺអ្នកគាំទ្ររបស់នាងផងដែរ។
យោងតាម Sarawak Tribune News នៅថ្ងៃអនាគតនាងចង់ក្លាយជាសិល្បករ ផលិតករ film scorer និងគ្រូបង្រៀនផ្នែកតន្រ្តីផងដែរ។ ចំពោះមហាវិទ្យាល័យក្នុងក្ដីស្រមៃនាងគឺមហាវិទ្យាតន្រ្តី Berklee College នៃសហរដ្ឋអាមេរិកផងដែរ៕






















Account
Security
Favourite Content