ធម៌ក្ដៅ​បែប​ទន់ភ្លន់! ប្រឡង​ពាក់​របាំង​មុខ​ការពារ​ចម្លង​គ្នា​​នៅ​សាកលវិទ្យាល័យ​មួយធ្វើឱ្យ​គ្រប់​គ្នាចាប់អារម្មណ៍

ថ្មីៗ​នេះ​ បណ្ដុំ​រូបភាព​សិស្ស​ពាក់​របាំង​មុខ​ដ៏​គួរ​ឲ្យ​អស់​សំណើច​ប្រឡង​នៅ​ក្នុង​សាកលវិទ្យាល័យ​ ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វីលីពីន។ សិស្ស​នៃ​សាកលវិទ្យាល័យ​មួយ​នៅ​ក្នុង​ទីក្រុង Legazpi ប្រទេស​ហ្វីលីពីន​ តម្រូវ​ឲ្យ​ពាក់​របាំង​ការពារ​ម្នាក់​មួយ​ ដែល​កែច្នៃ​ដោយ​ខ្លួន​ឯង​ ចេញ​ពី​ក្រដាស​ និង​របស់​ដែល​អាច​កែច្នៃ​បាន​ផ្សេង​ទៀត​ ដើម្បី​ការពារ​កុំ​ឲ្យ​ពួក​គេ​លួច​មើល​វិញ្ញាសា​គ្នា​ទៅ​វិញ​ទៅ​មក។

ថ្លែង​ប្រាប់​កាសែត​ BBC លោក​ស្រី​សាស្ត្រាចារ្យ Mary Joy Mandane-Ortiz ជា​គ្រូ​បង្រៀន​ និង​រៀប​ចំ​ការ​ប្រឡង​នេះ​បាន​និយាយ​ថា​ លោក​ស្រី​ស្វែង​រក​វិធី​ប្រឡង​មួយ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ ភាព​ត្រឹម​ត្រូវ​ និង​ភាព​ស្មោះត្រង់​ នៅ​ក្នុង​ថ្នាក់​របស់​ខ្លួន​។ លោក​ស្រី​បន្ថែម​ថា​ វិធី​ដែល​ខ្លួន​បាន​ប្រើ​នេះ​ពិត​ជា​មាន​ប្រសិទ្ធ​ភាព និង​ភាព​រីករាយ​ផង​ដែរ នៅ​ក្នុង​ការ​ប្រឡង​ពាក់​កណ្ដាល​ឆមាស​ដែល​មាន​សិស្ស​ចូល​រួម​ប្រឡង​រាប់រាយ​នាក់។

ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​ផ្ទុះ​ការ​ចាប់​អារម្មណ៍​របស់​សាស្ត្រាចារ្យ​រូប​នេះ​ ទទួល​បាន​ការ​សាទរ​ច្រើន​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​នៅ​ហ្វីលីពីន និង​ថែម​ទាំង​ជំរុញ​ឲ្យ​សាកលវិទ្យាល័យ​ផ្សេង​នៅ​ក្នុង​ប្រទេស​មួយ​នេះ​ តម្រូវ​ឲ្យ​សិស្ស​កែច្នៃ​មួក​ការពារ​បែប​នេះ​ដើម្បី​ប្រឡង​ទៀត​ផង​។

សាស្ត្រាចារ្យ​ Mandane-Ortiz បាន​បញ្ជាក់​ថា​កូន​សិស្ស​របស់​ខ្លួន​ទទួល​បាន​លទ្ធផល​ល្អ​នៅ​ក្នុង​ឆ្នាំ​នេះ ដោយ​សារ​ការ​ប្រឡង​តឹងរ៉ឹង​ជំរុញ​ឲ្យ​ពួក​គេ​កាន់​តែ​ព្យាយាម​សិក្សា។ លោក​ស្រី​បន្ថែម​ថា​ ភាគ​ច្រើន​ពួក​គេ​បំពេញ​វិញ្ញាសា​បាន​លឿន​ជាង​មុន ហើយ​គ្មាន​នរណា​ម្នាក់​ត្រូវ​ចាប់​បាន​ដោយ​សារ​លួច​បើក​ចាក់​នោះ​ទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ