ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងរៀបចំឡើងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដោយព្រឹត្តិការណ៍កីឡា ១នេះនឹងត្រូវរៀបចំឱ្យមានលក្ខណៈពេញលេញដូចស៊ីហ្គេម លើកទី៣២ ដែរ ឬអាចថាបន្ថយតែបន្តិចបន្តួចប៉ុណ្ណោះនេះបើតាមប្រសាសន៍សម្តេចពិជ័យសេនា ទៀ បាញ់។
ការប្រកួតប្រជែងដែលធ្វើឡើងនាពេលឆាប់ៗនេះនាទីក្រុងភ្នំពេញមានប្រទេស ចូលរួមប្រកួតចំនួន ១១ប្រទេស ក្នុងនោះចំនួនប្រតិភូ កីឡាករ កីឡាការិនីសរុបមានប្រមាណ ២៦០០នាក់ប៉ុណ្ណោះ ដោយអត្តពលិកសរុប ប្រមាណ ១៤០០នាក់ (ស៊ីហ្គេម លើកទី៣២ ជាង ១៥០០០នាក់)។

ដ្បិតថា ចំនួនមិនច្រើនដូចស៊ីហ្គេម ក៏ពិតមែន ប៉ុន្តែភាពអស្ចារ្យនៅតែមានតួយ៉ាងដូចជាពិធីបិទ-បើក និងការគាំទ្រផុសផុលចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ក៏ដូចជាការគាំទ្រចំពោះទឹកចិត្តដ៏អង់អាចនៃអត្តពលិកគ្រប់រូប។
ជាមួយគ្នានេះ រយៈពេល ៧ថ្ងៃនៃព្រឹត្ដិការណ៍អាស៊ានប៉ារ៉ា ក៏ជាឱកាសល្អសម្រាប់ក្រុមហ៊ុននានា ដែលមានបំណងផ្សព្វផ្សាយយីហោ និងផលិតផលរបស់ខ្លួនឱ្យកាន់តែទូលំទូលាយទៅដល់ភ្នែកទស្សនិកជនជាតិ-អន្តជាតិ ក៏ដូចជាជម្រុញការលក់របស់ខ្លួន តាមរយៈការផ្សព្វផ្សាយជាមួយសារព័ត៌មានឌីជីថល AMS ក្នុងព្រឹត្ដិការណ៍អាស៊ានប៉ារ៉ាលើកទី១២ ។
លោកអ្នកអាចជ្រើសរើសជម្រើសផ្សព្វផ្សាយជាច្រើនជាមួយ Apsara Media Service (AMS) ដែលមានដូចជា៖ ការតាំងបង្ហាញផ្ទាំងពាណិជ្ជកម្មលើគេហទំព័រAMS, ទំព័រហ្វេសប៊ុក(AMS), ផ្ទាំងពាណិជ្ជកម្មលើអត្ថបទ(Thumbnail Facebook), បង្ហាញឡូហ្គូ(Logo)នៅក្នុងវីដេអូ ឬ ផ្ទាំងពាណិជ្ជកម្មលើវីដេអូ, ដាក់បង្ហាញវីដេអូ TVC នៅក្នុងវីដេអូរបស់AMS, Mention ឈ្មោះក្រុមហ៊ុន(Link)ខាងក្រោមចំណងជើងព័ត៌មានរូប។
គួរជម្រាបថា រហូតមកដល់ពេលនេះ កីឡាករ កីឡាការិនី កម្ពុជាមានចំនួន ២៣៦នាក់ ដែលបានចុះឈ្មោះប្រកួតប្រកួតប្រជែង ទៅលើវិញ្ញាសាចំនួន ១៤ ប្រភេទកីឡា ហើយក៏មានបូកបន្ថែមប្រភេទកីឡា E-Sport ដែលជាកីឡាសម្តែង។ ក្នុងនោះមានកីឡាករចំនួន ១៦០ នាក់ កីឡាការិនីចំនួន ៧៦ នាក់ និងមន្ត្រីដែលចុះជាប់ហ្នឹងកីឡាករមានចំនួន ៦៤ នាក់។
គួរបញ្ជាក់ថាប្រភេទកីឡាចំនួន ១៤ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះមានដូចជា៖ កីឡាអត្តពលកម្ម, វាយសី, ប៊ូស្យា, អុក, បាល់ទាត់៥ម្ខាង, បាល់ទាត់៧ម្ខាង, បាល់បោះពិការភ្នែក, យូដូ, លើកទម្ងន់, ហែលទឹក, វាយកូនឃ្លីលើតុ បុរស-នារី, បាល់ទះអង្គុយបុរស-នារី, បាល់បោះជិះរទេះបុរស-នារី, និងកីឡា E-Sport៕































Account
Security
Favourite Content