៤ វិធី ហាន់ខ្ទឹមបារាំងកុំឱ្យហូរទឹកភ្នែក

ប្រិយមិត្តទាំងអស់គ្នាច្បាស់ជាដឹងហើយថា ឱ្យតែពេលហាន់ខ្ទឹមបារាំងដឹងតែត្រូវហូរទឹកភ្នែកហើយ។ បែនេះហើយទើបធ្វើឱ្យយើងមានចិត្តរារែកពេលត្រូវហាន់ខ្ទឹមបារាំងម្ដងៗ។ ដូច្នេះថ្ងៃនេះយើងនឹងចែករំលែកនូវវិធីខ្លះៗជួយសម្រួលពេលហាន់ខ្ទឹម៖

១. ប្រើកាំបិតដែលមុតល្អ

ការប្រើកាំបិតដែលមានមុខស្រួចមុតល្អគឺជាគន្លឹះសំខាន់ក្នុងវិជ្ជាធ្វើម្ហូប ជាពិសេសសម្រាប់ការហាន់ខ្ទឹមបារាំង។ ជាមួយគ្នានេះ កាំបិតមុតស្រួចមិនអាចធ្វើឱ្យសាច់ខ្ទឹមបែកខ្លាំងឡើយ ហើយក៏ជួយកាត់បន្ថយបរិមាណនៃការបញ្ចេញឧស្ម័នរបស់ខ្ទឹមបារាំងដែលបណ្ដាលឱ្យហូរទឹកភ្នែកផងដែរ។ ដូច្នេះមុនហាន់ខ្ទឹមបារាំងយើងគួរតែសំលៀងជាមុនសិន។

២. យកខ្ទឹមបារាំងទុកក្នុងទូរទឹកកក មុននឹងហាន់

វិធីមួយនេះក៏អាចជួយកាត់បន្ថយការឡើងក្រហាយភ្នែកពេលហាន់ខ្ទឹមបារាំងដែរ ដោយសារប្រតិកម្មគីមីក្នុងខ្ទឹមនឹងថយចុះក្រោមសីតុណ្ហភាពត្រជាក់។ ដូច្នេះមុនពេលហាន់ខ្ទឹមបារាំង យើងគួរយកទៅទុកក្នុងទូរទឹកកកប្រហែលពី ៣០ ទៅ ៤៥ នាទីសិន។

ប៉ុន្តែក្រោយពេលយកចេញពីទូរទឹកកកត្រូវហាន់ឱ្យលឿន ពុំនោះពេលខ្ទឹមបារាំងចាប់ផ្ដើមលែងត្រជាក់នឹងធ្វើឱ្យយើងក្រហាយភ្នែកបាន។ គួរបញ្ជាក់ដែរថា យើងក៏មិនអាចទុកខ្ទឹមបារាំងក្នុងទូរទឹកកកបានយូរដែរព្រោះវានឹងបណ្ដាលឱ្យខូច។

៣. ប្រើរបាំងការពារភ្នែក

ប្រសិនបើមិនចង់ចំណាយពេលយូរ យើងក៏អាចប្រើរបាំងការពារភ្នែកបានដែរ។ មានន័យថាយើងអាចប្រើវ៉ែនតាបានគ្រប់ប្រភេទ ប៉ុន្តែអ្នកជំនាញបានផ្ដល់យោបល់ថាការប្រើប្រាស់វ៉ែនតាដែលមានរបាំងជុំវិញកញ្ចក់រឹតតែមានប្រសិទ្ធភាព។ ជាឧទាហរណ៍វាអាចនឹងគួរឱ្យអស់សំណើចបន្តិចពិតមែន ប៉ុន្តែការប្រើវ៉ែនតាហែលទឹកពិតជាមានប្រសិទ្ធភាពខ្ពស់ជាងវ៉ែនតាធម្មតាមែន។

៤. ប្រើឧបករណ៍ផ្សេងជំនួស

ជឿជាក់ថាការវិវត្តន៍នៃសម្ភារៈផ្ទះបាយនាពេលបច្ចុប្បន្នគឺកាន់តែទំនើបដែលសមស្របទៅតាមតម្រូវរបស់អ្នកប្រើប្រាស់។ ដូច្នេះយើងអាចផ្លាស់ប្ដូរពីការហាន់ដោយប្រើកាំបិតធម្មតាមកជាការប្រើឧបករណ៍ផ្សេងជំនួសដែលអាចជួយកាត់បន្ថយការក្រហាយភ្នែក និងសន្សំពេលវេលាបានផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Felix, Liu Yifei និងតារាល្បីៗជាច្រើនទៀតចូលរួមកម្មវិធីបង្ហាញម៉ូដពិសេសរបស់ Louis Vuitton នៅញូវយ៉ក

បណ្ដាទូតសុច្ឆន្ទៈ (House Ambassadors) រួមទាំងភ្ញៀវកិត្តិយសលំដាប់ VIP របស់ Louis Vuitton ជាច្រើនបានចូលរួមទស្សនាការបង្ហាញម៉ូដសម្លៀកបំពាក់ Collection Cruise 2027

The Zero Project កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងឡើងៗ ខាងសារព័ត៌មានកូរ៉េចុះផ្សាយមិនឈប់

កម្មវិធី Reality Survival របស់​កូន​ខ្មែរ The Zero Project កំពុង​ល្បី​រន្ទឺ ចាប់តាំង​ពី​ដំណើរ​ការ​ដំបូង​នា​ខែ​មីនា ឆ្នាំ ២០២៦ រហូត​មក​ដល់​ពេល​នេះ ដំណើរ​ការ​ជាង ២ ខែ​ហើយ និង​ជ្រើសរើស​បាន​បេក្ខភាព​មាន​សមត្ថភាព​ជាង

BTS ត្រៀមអបអរខួប ១៣ ឆ្នាំ ជាមួយនឹងមហោស្រពខ្នាតធំនៅឯទីក្រុងប៊ូសាន

BTS គ្រោងរៀបចំគម្រោងដ៏ធំមួយនៅទូទាំងទីក្រុងប៊ូសាន ក្រោមការសហការជាមួយរដ្ឋបាលក្រុងប៊ូសាន ដើម្បីអបអរសាទរខួប ១៣ ឆ្នាំនៃការបង្ហាញខ្លួនដំបូងរបស់ក្រុមនៅខែមិថុនា ខាងមុខនេះ។ នេះបើយោងតាមការ

មោទកភាពកម្ពុជា! តួ​សម្ដែង​ ៣រូបក្នុងភាពយន្ត «តោពីរ» បង្ហាញវត្តមានក្នុងមហោស្រពកាន ២០២៦

ពិត​ជា​មោទកភាព​​សម្រាប់​កម្ពុជា ខណៈ​ដែល​តារា​សម្ដែង​ប្រុស​ស្រី​ដែល​មាន​សញ្ជាតិ​ខ្មែរ​ប៉ុន្មានរូបនេះ កំពុង​បង្ហាញ​វត្តមាន​លើ​កម្រាល​ព្រំ​ក្រហម​នៃ​ព្រឹត្តិការណ៍មហោស្រព​លំដាប់​អន្តរជាតិ Festival Du Canne នៅ​ឯ​ប្រទេស​

BTS បំបែកកំណត់ត្រា Taylor Swift លើតារាង Billboard Global ជាមួយបទ “SWIM”

ក្រុមចម្រៀងខេប៉ុប BTS នៅតែរក្សាបានតំណែងកំពូល​នៅលើឆាកអន្តរជាតិ ខណៈដែលបទ «SWIM» បន្តជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង Billboard Global Excl. U.S. ដែលជាតារាង

ហេតុអ្វី Subunits ក្លាយជាយុទ្ធសាស្រ្តកំពុងពេញនិយមក្នុងឧស្សាហកម្មខេប៉ុប?

ឧស្សាហកម្មខេប៉ុបកំពុងតែងាកមកផ្ដោតលើការបង្កើតក្រុមរង ឬ Subunits កាន់តែច្រើនជាងមុន។ ការបង្កើតក្រុមដែលមានសមាជិកតិចជាងមុននេះ គឺដើម្បីអនុញ្ញាតឱ្យពួកគេអាចសាកល្បងការច្នៃប្រឌិតថ្មី ទម្រង់

ទីបំផុត កុយ អេនណា បង្ហាញវត្តមាន ដើរលើកម្រាលព្រំក្រហមមហោស្រពភាពយន្តកាន ២០២៦ ហើយ

កញ្ញា កុយ អេនណា តារា​បង្ហាញ​ម៉ូដ ក៏​ដូចជា​បវរកញ្ញា​កម្ពុជា​ម្នាក់​ផងដែរ​នោះ​បាន​បង្ហាញ​វត្តមាន​នៅ​លើ​កម្រាល​ព្រំ​ក្រហម​មហោស្រព​ភាពយន្ត​ទីក្រុង​កាន ឆ្នាំ ២០២៦ នេះ​ពិតមែន ហើយ​ក៏​ដូច​ការ​សង្ស័យ​ពី​អ្នក​គាំទ្រ​របស់​វិស័យ​

ATEEZ នឹងជាសិល្បករនាំមុខក្នុងព្រឹត្តិការណ៍មហោស្រពតន្ត្រី BST Hyde Park 2026 នៅទីក្រុងឡុងដ៍

អាចរាប់ថាជាជំហានដ៏សំខាន់ថ្មីមួយទៀតសម្រាប់ក្រុមចម្រៀងបុរសខេប៉ុប ATEEZ ខណៈពេលដែលពួកគេកំពុងត្រៀមខ្លួនឡើងជាសិល្បករនាំមុខ (Headliner) សម្រាប់

បវរកញ្ញាម្នាក់ទៀតហើយ យកឈុតស្បៃខ្មែរ ទៅដើរបង្ហាញតាមផ្លូវ នៅបរទេស

កញ្ញា អ៊ិន លក្ខិណា បាន​នាំ​យក​ឈុត​ស្បៃ​ខ្មែរ ដែល​ជា​កេរដំណែល​បន្សល់​ទុក​តាំង​ពី​ដូនតា​ទៅ​បង្ហាញ​នៅ​ប្រទេស​វៀតណាម។ ដោយ​គ្រង​ឈុត​ពណ៌​ស្វាយ លាយ​ទឹកប្រាក់​ស័ក្ដិសម​នឹង​សម្បុរ​ស្បែក​ពណ៌​ស្រអែម​ស្រស់ និង​ធ្វើឲ្យ​មនុស្ស​ជាច្រើន​តាម​ផ្លូវ​ចាប់អារម្មណ៍

ក្រុមហ៊ុនផលិតនំ Calbee ប្តូរមកប្រើកញ្ចប់ពណ៌សខ្មៅ ដោយសារសង្គ្រាមអ៊ីរ៉ង់ជះឥទ្ធិពលលើការផ្គត់ផ្គង់ទឹកថ្នាំ

ក្រុមហ៊ុនផលិតនំយក្សរបស់ជប៉ុន Calbee បានប្រកាសថា ខ្លួននឹងផ្លាស់ប្តូរទៅប្រើប្រាស់កញ្ចប់វេចខ្ចប់ពណ៌សខ្មៅជាបណ្តោះអាសន្ន សម្រាប់ផលិតផលល្បីៗមួយចំនួន ដោយសារតែការផ្គត់ផ្គង់សារធាតុផ្សំដែលប្រើក្នុងទឹកថ្នាំ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី