ព្រឹត្តិការណ៍ស៊ីហ្គេម និងត្រូវបិទជាផ្លូវការនាថ្ងៃ ១៧ ខែឧសភា ឆ្នាំ ២០២៣ នាពហុកីឡដ្ឋានជាតិមរតកតេជោ។ ក្នុងនោះដែរដើម្បីឲ្យពិធីបិទប្រព្រឹត្តទៅយ៉ាងរលូន គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ក៏បានចេញសេចក្ដីណែនាំ ស្ដីពីការចូលរួមពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោដូចខាងក្រោម៖

– គោរពពេលវេលា វិន័យ សណ្ដាប់ធ្នាប់ និងសេចក្ដីថ្លៃថ្នូរក្នុងពិធី
– ត្រូវភ្ជាប់មកជាមួយបណ្ណចូលរួម និងតាមប្លង់អង្គុយដែលបានរៀបចំជូន
– ផ្ដល់សមាសភាពអ្នកដឹកនាំក្រុមមកចូលរួមពិធីជាមុន ដើម្បីមានភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយក្រុមការងារលេខាធិការដ្ឋាន ពិធីការ និងប្រធានក្រុមអ្នកស្ម័គ្រចិត្តទទួលបន្ទុកតាមច្រកចេញ-ចូលនីមួយៗ
អ្នកដឹកនាំក្រុម ឬជនបង្គោល នៃក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងដៃគូសហការពាក់ព័ន្ធ ត្រូវសហការជាមួយ ក្រុមការងារលេខាធិការដ្ឋាន ពិធីការ និងអ្នកស្ម័គ្រចិត្តដែលទទួលខុសត្រូវតាមទីកន្លែងនីមួយៗ
– អនុញ្ញាតឲ្យយកចូលនូវទឹកសុទ្ធចំណុះក្រោម ៥០០ មីលីលីត្រ អាហារសម្រន់តិចតួច និងថ្មសាកទូរស័ព្ទ ឬគ្រឿងអេឡិចត្រូនិក (Power Bank) ដែលមានថាមពលចំណុះក្រោម ១០ ០០០mAh
– មិនអនុញ្ញាតឲ្យកុមារអាយុក្រោម ១០ ឆ្នាំ ចូលរួមក្នុងពិធី

អ្នកចូលរួមមិនត្រូវអនុវត្តដូចខាងក្រោម៖
– ហាមយកកាបូបស្ពាយ ឬកាបូបយួរដៃ ចូលក្នុងពិធី
– ហាមយកអាវុធមុតស្រួច អាវុធជាតិផ្ទុះ ឬឧបករណ៍ដទៃទៀតដែលអាចបង្កហានិភ័យក្នុងពិធី
– ហាមបង្កសំឡេងរំខាន ឬដើរចេញពីកន្លែងអង្គុយក្នុងអំឡុងពេលថ្នាក់ដឹកនាំកំពុងថ្លែងសុន្ទរកថា៕
























































Account
Security
Favourite Content