ទើបឈ្នះមេដាយមាសស៊ីហ្គេម រស់ សុមនា ក៏ត្រៀមខ្លួនដណ្តើមមកុដកម្មវិធីប្រកួតប្រជែងសម្រស់ដែរ!

អត្តពលិក រស់ សុមនា ដែលស្ថិតក្នុងក្រុមវាយសីចម្រុះកម្ពុជា ទើបតែឈ្នះមេដាយមាស កីឡាវាយសី វិញ្ញាសាក្រុមចម្រុះ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជូនជាតិកម្ពុជាកាលពីពេលថ្មីៗនេះ។ មិនត្រឹមតែពូកែកីឡាវាយសីប៉ុណ្ណោះទេ សុមនា ក៏ជាបេក្ខភាពម្នាក់កំពុងប្រកួតប្រជែងក្នុងកម្មវិធី Miss Teen International Cambodia 2023 ដោយលេខសម្គាល់របស់នាងគឺ MTIC 194។ 

បច្ចុប្បន្ន យុវតី រស់ សុមនា កំពុងស្ថិតក្នុងបញ្ចី Miss Teen International Cambodia 2023 ទាំង​ ៤០ រូប ដែលជាប់ទៅវគ្គផ្ដាច់ព្រ័ត្រ ត្រៀមដណ្តើមមកុដ Miss Teen International Cambodia 2023 នាពេលឆាប់ៗខាងមុខនេះ។

យុវតីរូបស្រស់នេះ ត្រូវអ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកស្នេហាវិស័យប្រកួតប្រជែងសម្រស់លើកសរសើរសមត្ថភាពគ្រប់ៗគ្នា ក្រោយនាងដណ្តើមបានមេដាយមាសកីឡាវាយសី ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ រហូតអ្នកខ្លះលើកឡើងថា សុមនា មានទាំងសម្រស់ និងសមត្ថភាព ថែមទាំងមានភាពក្លាហានក្នុងប្រកួតទៀតផង។

តាមរយៈការឈ្នះមេដាយមាសនេះ គេជឿជាក់ថា សុមនា ក៏នឹងធ្វើបានល្អក្នុងការប្រកួត Miss Teen International Cambodia 2023 ដូចគ្នាដែរ ព្រោះនាងមានភាពក្លាហាន និងការតាំងចិត្តខ្ពស់ក្នុងការប្រកួតប្រជែង ដូចនាងប្រកួតកីឡាដែរ។ ប៉ុន្តែលទ្ធផលជាក់ស្តែងបែបណា ត្រូវរង់ចាំមើលការប្រកួតទាំងអស់គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

២៥ ឆ្នាំក្រោយហេតុការណ៍ភេរវកម្ម ៩/១១ តើមានអ្វីកើតឡើងខ្លះចំពោះពិភពលោក?

ថ្ងៃនេះកាលពី ២៥ ឆ្នាំមុន តើអ្នកកំពុងធ្វើអ្វី? រយៈពេលជាង ២ ទសវត្សរ៍ស្ដាប់ទៅហាក់ដូចជាយូរ ប៉ុន្តែជឿថាមនុស្សជាច្រើនមិនអាចបំភ្លេចព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងទំព័រប្រវត្តិសាស្ត្រ ដូចជា «ព្រឹត្តិការណ៍ភេរវកម្ម 9/11» បានឡើយ។

ល្បែងប្រជល់មាន់ ជាល្បែងកម្សាន្តមួយរបស់ខ្មែរភាគច្រើនគេតែងនាំគ្នាលេងនៅពេលយប់

ល្បែង​ប្រជល់​មាន់ ជា​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ​សម្រាប់​ក្មេងៗ​ជំទង់ ហើយ​ភាគច្រើន​លេង​នៅ​ពេល​យប់។ ល្បែង​មួយ​នេះ​បង្ហាត់​ក្មេង​ៗ​ឱ្យ​មាន​ភាព​ក្លាហាន។

ការ «បរិច្ចាគមេជីវិតញី» កំពុងក្លាយជាអាជីវកម្មថ្មី ខណៈគ្លីនិកនៅប្រទេសជាច្រើនព្រមទិញមេជីវិតញីពីនិស្សិតស្រី Gen Z ដោយផ្តល់ប្រាក់តបស្នងដល់ខ្ទង់ម៉ឺនដុល្លារ

នៅក្នុងយុគសម័យដែលប្រជាជនពិភពលោកកាន់តែថយចុះជារៀងរាល់ថ្ងៃ នៅជ្រុងម្ខាងទៀត «គ្លីនិកព្យាបាលអ្នកពិបាកមានកូន» និង «គ្លីនិកបង្កកំណើតក្រៅស្បូន» (IVF) បែរកំពុង

ផឹកទឹកកខ្វក់មិនដាំឆ្អិនយូរ! ស្រ្តីវ័យ ៥៦ ឆ្នាំនៅចិនត្រូវវះកាត់បើកលលាដ៍ក្បាលទាំងភ្ញាក់ដឹងខ្លួនដើម្បីយកព្រូនចេញពីខួរក្បាល

ថ្មីៗនេះមានករណីសិក្សាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងលើស្រ្តីវ័យ ៥៦ ឆ្នាំម្នាក់រហ្សសនាម Luo Fang រស់នៅតំបន់ Guangxi ក្រោយគាត់មានអាការៈវៀចមុខ និងខ្សោយដៃជើងអស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវនេះត្រូវគេរំឭកបកទៅកាលពីឆ្នាំ ២០១៩ វិញបន្ទាប់ពីគាត់បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាច្រើន ក្រោយមកត្រូវបានគ្រូពេទ្យប្រាប់ថាមានឆ្លងមេរោគព្រូន Spirometra ដោយព្រូននោះបានរស់នៅលាក់ខ្លួនក្នុងខួរក្បាលរបស់គាត់អស់រយៈពេល ៧ ឆ្នាំមកហើយ។ ដោយសារតែទីតាំងមេរោគស្ថិតនៅក្នុងតំបន់មុខងារសំខាន់នៃខួរក្បាលដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់គាត់ក៏បានសម្រេចចិត្តជ្រើសរើសវិធីព្យាបាលតាមបែបបុរាណដោយមិនវះកាត់នាពេលនោះ។ យ៉ាងណាមិញអាការជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយស្តែងចេញរោគសញ្ញាច្បាស់ៗនៅរដូវក្តៅ។ នៅដំណាក់កាលក្រោយៗ

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ៖ ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈ ល្ខោននិយាយ ត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ