ភ្ជុំបិណ្ឌឆ្នាំនេះ ប្តេជ្ញាធ្វើឱ្យបានសកម្មភាពទាំងនេះ

ក្នុង​ឱកាស​ពិធី​បុណ្យ​ដ៏​ធំ​ប្រចាំ​ឆ្នាំ ដែល​យើង​គ្រប់គ្នា​និយម​ហៅ​ថា​ «បុណ្យ​ភ្ជុំ​បិណ្ឌ» មាន​សកម្មភាព​ជាច្រើន​ដែល​ប្រជាជន​ខ្មែរ​យើង​តែងតែ​គោរព​ប្រណិប័តន៍​ត​ៗ​គ្នា​តាំង​ពី​បុរាណកាល​មក។ សម្រាប់​អ្នកអាន តើ​អ្នក​បាន​ប្ដេជ្ញា​ចិត្ត​ថា​នឹង​ធ្វើអ្វី​ខ្លះ​ដែរ ក្នុង​ចំណោម​សកម្មភាព​ខាងក្រោម​​នេះ?

#ទៅ​លេង​ស្រុក​កំណើត

ការ​ជួបជុំ​ក្រុម​គ្រួសារ​តូច​ធំ​នៅ​ក្នុង​ទឹកដី​កំណើត ពិតជា​ឱកាស​កម្រ​សម្រាប់​​បុគ្គល​មួយ​ចំនួន ហើយ​បើ​សិន​អ្នក​ខកខាន​យូរ​គ្រាន់​ដែរ​ហើយ គួរតែ​ពិចារណា​ឆ្លៀត​ពេល​ខ្លះ បើ​ទោះ​ជា​មិន​បាន​យូរ​ថ្ងៃ​ក៏​ដោយ។

#ជូន​បាយ​សម្ល​អ្នក​មាន​គុណ

សូម​កុំ​ភ្លេច​ព្រះ​រស់​នៅ​ក្នុង​ផ្ទះ​របស់​អ្នក…ទោះ​តិច​ក្ដី​ច្រើន​ក្ដី អ្នក​គួរតែ​ចំណាយ​ពេល​ខ្លះ​រៀបចំ​នូវ​ម្ហូប​អាហារ​ដែល​លោក​អ្នក​មាន​គុណ​ចូលចិត្ត​ជូន​ដល់​ពួកគាត់​ដោយ​​ទឹកចិត្តជ្រះថ្លា។

#រៀបចំ​ចង្ហាន់​ទៅ​វត្ត

អាច​ជា​វត្ត​នៅ​ជិត​ផ្ទះ ឬ​នៅ​ឆ្ងាយ​ៗ​ក្នុង​តំបន់​ដាច់ស្រយាល ក្នុង​រូបភាព​តូច​ក្ដី​ធំ​ក្ដី ឱ្យ​តែ​អ្នក​រៀបចំ​ធ្វើ​បុណ្យ​ដោយ​ភាព​ជ្រះថ្លា​ក្នុង​ចិត្ត គឺ​ពិត​ជា​ប្រពៃ​ណាស់​ទៅ​ហើយ។

#វេច​នំ

អ្នក​មិន​ត្រឹមតែ​អាច​ស្វែង​យល់​អំពី​វិធី​នៃ​ការ​​ធ្វើ​នំ​ខ្មែរ​យើង​ទេ តែ​ក៏​អាច​ជា​ពេលវេលា​ល្អ​ក្នុង​ការ​រឹត​បន្តឹង​​ទំនាក់ទំនង​ជាមួយ​អ្នក​នៅ​ក្នុង​ផ្ទះ ឬ​ភូមិ​ស្រុក​ឱ្យ​រឹតតែ​ប្រសើរ​ឡើង​ផង​ដែរ។


#បោះ​បាយ​បិណ្ឌ

អ្នកខ្លះ រអ៊ូ​​ថា​ក្រោក​មិនទាន់ ឬ​មិន​ដឹង​បោះ​ឱ្យ​អ្នកណា…តែ​បើ​អ្នក​មាន​ការ​តាំងចិត្ត​ធ្វើ​រឿង​ល្អ​មួយ​នេះ​ពិត​ប្រាកដ អ្នក​នឹង​អាច​ធ្វើ​បាន​​ជាក់​ជា​មិន​ខាន។

#រាប់បាត្រ​ឆ្លង

ក្រៅពី​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ ការ​រាប់បាត្រ​ឆ្លង​ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ដល់​សាច់​ញាតិ​ដែល​បាន​ចែកឋាន​ទៅ​ហើយ ក៏​ជា​សកម្មភាព​ដែល​អ្នក​គួរតែ​ធ្វើ​ផង​ដែរ ប្រសិនបើ​មាន​ពេលវេលា​គ្រប់គ្រាន់។

#ចូលរួម​ពិធី​សូត្រ​មន្ត​បង្សុកូល

នេះ​ជា​ពិធី​​រំលឹក​វិញ្ញាណក្ខន្ធ និង​ជា​កិច្ច​តបស្នង​សងគុណ ក៏​ដូច​ជា​ជួយ​រំដោះទុក្ខ លាង​បាប​ដល់

បុព្វការី​ជន តាមរយៈ​ការ​ឧទ្ទិស​ផល​បុណ្យ។

#ស្ដាប់​ធម្មទេសនា

ពេល​ស្ដាប់​ធម្មទេសនា​ដោយ​យក​ចិត្ត​ទុកដាក់ និង​ការ​តាំង​ចិត្ត អ្នក​នឹង​ទទួល​បាន​ការ​អប់រំ​ផ្លូវចិត្ត និង​ការ​ប្រៀនប្រដៅ​តាម​បែប​ព្រះ​ពុទ្ធសាសនា ព្រម​ទាំង​​ក្រើន​រំលឹក​ជាច្រើន​ផងដែរ។

#ជួបជុំ​គ្រួសារ

អ្នកខ្លះ ទៅ​លេង​ផ្ទះ តែ​មិន​ចំណាយ​ពេល​មាន​គុណភាព​ជាមួយ​ក្រុមគ្រួសារ​​សាច់ញាតិ​បងប្អូន​ឡើយ។ បើ​សិន​ជា​អាច សូម​ទុក​រឿង​ផ្សេង​មួយ​ឡែក ហើយ​ផ្តោត​លើ​ចំណង​ទំនាក់ទំនង​គ្រួសារ​អ្នក​វិញ៕

ប្រភពរូបភាព ៖ Google និង Dine with The Locals



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន