ខោ​ខោវប៊យ​ចាស់​បំផុត​មាន​អាយុកាល​១៦៥ឆ្នាំ ដេញ​ថ្លៃ​បាន​ជាង​ ១១មុឺន​ដុល្លារ

ខោ​ខោវប៊យ​បុរស​ពណ៌ស​នៅ​ក្នុង​កប៉ាល់​លិច​កាល​ពី​ឆ្នាំ ១៨៥៧ ដែល​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្បែរ​ឆ្នេរ​ភាគ​ខាង​ជើង​នៃ​​រដ្ឋកាលីហ្វ័រញ៉ា បាន​ដាក់​ដេញ​ថ្លៃ​កាល​ពី​ដើម​ខែ​នេះ​ និង​លក់​ចេញ​បាន​ក្នុង​តម្លៃ​ ១១៤ ០០០ មុឺន​ដុល្លារ​សហរដ្ឋអាមេរិក។

ខោ​ខោវប៊យ​មួយ​នេះ​​មាន​អាយុកាល​ ១៦៥ ​ជា​ប្រភេទ​ខោ​ខោវប៊យ​ God Rush-era ដែល​លក់​ដោយ​ប្រ៊េន Levi Strauss។ ដោយ​ឡែក​​ខោ​ខោវប៊យ​មួយ​នេះ​គឺ​ជា​កំណប់​មួយ​ក្នុង​ចំណោម​កំណប់​សរុប​ចំនួន​ ២៧០ ពី​ការ​លេច​កប៉ាល់​ដ៏​ល្បី​ល្បាញ sunken។

មែន​ទែន​ទៅ​ ខោ​ខោវប៊យ​មួយ​នេះ​ជា​ខោ​ខោវប៊យ​របស់​កម្មករ​ជីក​រ៉ែ ហើយ​​អ្នក​រុក​រក​បាន​រក​ឃើញ​នៅ​ក្នុង​ហឹប​មួយ​ដែល​ជា​របស់​លោក John Dement ដែល​ជា​បុរស​អាមេរិក កាត់​ម៉ិកស៊ិក​មក​ពី​តំបន់ Oregon។ បើ​តាម​ការ​ឲ្យ​ដឹង​របស់​ក្រុមហ៊ុន​​ដេញ​ថ្លៃ បាន​បញ្ជាក់​ថា​លោក John Dement ​បាន​​ទិញ​វា​សម្រាប់​គ្រួសារ​លោក​ពី​​រដ្ឋកាលីហ្វ័រញ៉ា។​

យ៉ាងណាមិញ​ការ​ដេញ​ថ្លៃ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​នៅ​តំបន់ Reno រដ្ឋNevada ភាគ​ខាង​លិច​សហរដ្ឋអាមេរិក​ កាល​ពី​ថ្ងៃ​ទី​ ៣ ខែ​ធ្នូ​ ដោយ​មាន​អ្នក​ចូល​រួម​ ៧៥០០នាក់​ដើម្បី​ដេញ​ថ្លៃ​យក​កំណប់​ផ្សេងៗ​ដែល​បាន​មក​ពី​កប៉ាល់​ដែល​លិច​ជាង​ ១០០ឆ្នាំ​មុន​នេះ។ ​កប៉ាល់ sunken ត្រូវ​បាន​លិច​ដោយ​សារ​ព្យុះ​កំបុតត្បូង​២ កាល​ពី​ខែ​កញ្ញា ឆ្នាំ​១៨៥៧ ហើយ​បាន​សម្លាប់​មនុស្ស​អស់​ ៤២៧នាក់​ក្នុង​ចំណោម​អ្នក​ដំណើរ​ ៥៧៨ នាក់​រួម​ទាំង​ក្រុមនាវឹក។

គួរ​បញ្ជាក់​ថា​ ការ​លិច​កប៉ាល់​នេះ​មិន​មែន​បាត់​បង់​តែ​មនុស្ស​ទេ តែ​កាក់​មាស​ដែល​គេ​ប៉ាន់ស្មាន​បាន​បាត់​លិច​ទៅ​ជា​មួយ​កប៉ាល់​អស់​ចំនួន​ ២១តោន និង​វត្ថុ​បុរាណ​ជា​ច្រើន​ផ្សេង​ទៀត។ ហើយ​កប៉ាល់​ដែល​បាន​លិចលង់​ទៅ​នេះ​ទើប​ត្រូវ​បាន​អ្នក​រុករក​រក​ឃើញ​ក្នុង​ឆ្នាំ ១៩៨៨ ប៉ុណ្ណោះ។ ដោយ​ឡែក​ក្រៅ​ពី​ការ​ដេញ​ថ្លៃ​កាល​ពី​ថ្ងៃ​ទី​៣ កន្លង​ទៅ​នេះ ការ​ដេញ​ថ្លៃ​កំណប់​ដែល​នៅ​សេសសល់​ពី​ការ​លិច​កប៉ាល់​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ម្ដង​ទៀត​នៅ​ដើម​ឆ្នាំ ២០២៣៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទីក្រុងហូជីមិញត្រៀមបើកការដ្ឋានសាងសង់ខ្សែរថភ្លើងក្រោមដីថ្មីចំនួន ៣ ខ្សែ ក្នុងតម្លៃ ៩.៦ ប៊ីលានដុល្លារ

ទីក្រុងហូជីមិញ ប្រទេសវៀតណាម មានផែនការពង្រីកបណ្តាញរថភ្លើងក្រោមដីជាមួយនឹងខ្សែថ្មីចំនួន ៣ ខ្សែ ដោយគ្រោងបើកការដ្ឋានសាងសង់ក្នុងត្រីមាសទី ៤ ឆ្នាំនេះ ជាមួយនឹងកញ្ចប់

គ្រប់ខេត្ត រាជធានីនៃកម្ពុជា នឹងជួបប្រទះភ្លៀងធ្លាក់ រួមជាមួយខ្យល់កន្ត្រាក់ ហើយក៏មានលាយឡំផ្គរ រន្ទះរហូតដល់ដាច់ខែនេះ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ជូន​ដំណឹង ស្ដី​ពី​អាកាសធាតុ ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ចាប់ពី​ថ្ងៃ ២៤ ដល់​ថ្ងៃ ៣០ ខែ​កញ្ញា ឆ្នាំ ២០២៦ ប្រទេស​កម្ពុជា​នឹង​មាន​

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្