ស្ត្រីខ្មែរ-អាមេរិក Jacqueline Bhagavan មកខ្មែរម្តងទៀត មុនតំណាងកម្ពុជាប្រកួតកម្មវិធី Mrs. World 2022

ស្ត្រីខ្មែរ-អាមេរិក លោកស្រី Jacqueline Bhagavan បានធ្វើដំណើរមកព្រះរាជាណាចក្រមកម្ពុជាជាថ្មីម្តងទៀត មុនពេលលោកស្រីតំណាងឱ្យជាតិកម្ពុជាលើវេទិកាអន្តរជាតិ Mrs. World 2022 ដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី១៦-១៧ ខែធ្នូ ២០២២ ខាងមុខនេះ នៅទីក្រុង Las Vegas សហរដ្ឋអាមេរិក។ នេះជាលើកទី៥ហើយដែលលោកស្រីបានធ្វើដំណើរមកទឹកដីកំណើតប្រទេសកម្ពុជា។

តាមការឱ្យដឹងរបស់ លោកស្រី Jacqueline កម្មវិធី Mrs. World ជាកម្មវិធីប្រកួតប្រជែងសម្រស់លំដាប់អន្តរជាតិមួយ ដែលផ្តោតលើស្រ្តីរៀបការមានគ្រួសារហើយ ទោះមានកូនឬមិនទាន់មិនកូនក៏អាចដាក់ពាក្យប្រកួតបាន តែសុំឱ្យរស់នៅជុំជួបគ្រួសារ ដូចលោកស្រីជាដើម ដោយគិតមកទល់ពេលនេះលោកស្រីរៀបការរយៈពេល ១៧ឆ្នាំហើយ និងមានកូនប្រុសស្រីវ័យជំទង់ ២នាក់ថែមទៀតផង។ 

ព្រោះលោកស្រីមានដើមកំណើតកើតនៅទឹកដីខេត្តប៉ៃលិន មានឈាមជ័រជាខ្មែរ ហើយលោកស្រីស្រលាញ់ខ្មែរ ស្រលាញ់ប្រពៃណីទំលៀមទម្លាប់ និងវប្បធម៌ អរិយធម៌របស់ខ្មែរ ទើបលោកស្រីសម្រេចចិត្តតំណាងឱ្យកម្ពុជាចូលរួមប្រកួតកម្មវិធីអន្តរជាតិដ៏នេះ ទាំងដែលបច្ចុប្បន្នលោកស្រីមានសញ្ជាតិអាមេរិក។ មួយទៀតនោះ គឺលោកស្រី ចង់បង្ហាញឱ្យពិភពលោកដឹងអំពីវិរៈភាព និងភាពរឹងមាំរបស់ស្ត្រីខ្មែរ ដែលមានថាមពលខ្លាំងក្នុងការធ្វើកិច្ចការងារជាច្រើន ទាំងការថែទាំក្រុមគ្រួសារ និងសង្គមជាតិ ហើយជាមនុស្សស្រីដែលស្អាតទាំងកាយទាំងចិត្ត។

ស្ត្រីខ្មែរ-អាមេរិក Jacqueline ជាស្រី្តខ្មែរទីមួយដែលត្រៀមចូលប្រកួត Mrs. World 2022 បានចាត់ទុកព្រះនាង ឥន្ទ្រទេវី គឺជានិមិត្តរូប​ (idol) ជាគំរូល្អ ព្រោះព្រះនាងមានស្នាព្រហស្តជាច្រើន ដូចជា បង្កើតសាលារៀន មន្ទីរពេទ្យ និងបង្រៀនអក្សរសាស្ត្រខ្មែរ ជាដើម។ ដូច្នេះហើយលោកស្រី ជ្រើសរើសគ្រងឈុតព្រះនាងឥន្ទ្រទេវី ជាឈុតតំណាងជាតិសម្រាប់បង្ហាញក្នុងការប្រកួត ដែលឈុតនោះជាការរចនាម៉ូដដោយសំអាងការ ណុបដាណេ។

Mrs. Cambodia World 2022 មានក្តីរំពឹងខ្ពស់ចំពោះការប្រកួតនាពេលដ៏ខ្លីខាងមុខនេះ ដោយសារ លោកស្រីមានស្នាដៃច្រើនមកហើយ ដោយកន្លងមកលោកស្រីធ្លាប់គ្រងមកុដ Mrs. California America ឆ្នាំ២០១៥ និងធ្លាប់បានជាប់ដល់វគ្គចុងក្រោយក្នុងកម្មវិធី​ Mrs. America និងធ្លាប់បានជួបជាមួយអតីតប្រធានាធិបតីសហរដ្ឋ Barack Obama ថែមទៀតផង។ បច្ចុប្បន្ន លោកស្រីជាប្រធានអង្គការមិនរកប្រាក់ចំណេញ (Non-profit organization) ហើយបានកំពុងសាងសង់សាលារៀនមួយលើទឹកដីខេត្តបាត់ដំបងទៀតផង។

ក្រឡេកមកលោក អូលីវ៉ា គង់ (ម៉ែន សីហា) វិញនោះ ក៏មានជំនឿជាក់ខ្ពស់លើ លោកស្រី Jacqueline Bhagavan ព្រោះលោកមើលឃើញថា លោកស្រីមានបទពិសោធន៍ច្រើនលើកការប្រកួត ទាំងរូបសម្បតិ្ត ចំណេះវិជ្ជា ការប្រើប្រាស់ភាសាជាដើម ស្ទើរគ្មានទាស់ត្រង់ណា ពិសេសគឺលោកស្រីមានការយល់ឃើញដូចលោកដែលចង់ឱ្យស្រី្តមានគ្រួសារហើយក្លាហាន ហ៊ានបញ្ចេញភាពជាខ្លួនឯង ចាប់យកក្តីស្រីម៉ៃខ្លួនឯង មិនមែនទាន់តែនៅលីវទើបអាចប្រកួតបាននោះទេ។ មិនតែប៉ុណ្ណោះ លោកស្រីថែមទាំងមានស្នាដៃក្នុងសង្គមជាតិជាច្រើន រហូតដល់ក្រសួងវប្បធម៌ចាត់ឲ្យស្រីធ្វើជាតំណាងជាតិកម្ពុជា។

អ្នកច្នៃម៉ូដរូបនេះឱ្យដឹងបន្តថា លោករៀបចំសព្វគ្រប់បែបយ៉ាង យ៉ាងម៉ត់ចត់ត្រៀមសម្រាប់ការប្រកួតរបស់ លោកស្រី Jacqueline ទាំងឈុតតំណាងជាតិ ឈុតរាត្រីស្រមោលស និងការហ្វឹកហាត់ការដើរ ជាដើម។ លោកអ្នកអាចចូលទៅទំព័រហ្វេសប៊ុកផ្លូវការ Mrs. Cambodia World ដើម្បីបានដឹងបច្ចុប្បន្នភាពនៃការប្រកួត Mrs. World 2022 ដែលលោកស្រី Jacqueline Bhagavan ជាតំណាងឱ្យកម្ពុជា៕ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទីក្រុងហូជីមិញត្រៀមបើកការដ្ឋានសាងសង់ខ្សែរថភ្លើងក្រោមដីថ្មីចំនួន ៣ ខ្សែ ក្នុងតម្លៃ ៩.៦ ប៊ីលានដុល្លារ

ទីក្រុងហូជីមិញ ប្រទេសវៀតណាម មានផែនការពង្រីកបណ្តាញរថភ្លើងក្រោមដីជាមួយនឹងខ្សែថ្មីចំនួន ៣ ខ្សែ ដោយគ្រោងបើកការដ្ឋានសាងសង់ក្នុងត្រីមាសទី ៤ ឆ្នាំនេះ ជាមួយនឹងកញ្ចប់

គ្រប់ខេត្ត រាជធានីនៃកម្ពុជា នឹងជួបប្រទះភ្លៀងធ្លាក់ រួមជាមួយខ្យល់កន្ត្រាក់ ហើយក៏មានលាយឡំផ្គរ រន្ទះរហូតដល់ដាច់ខែនេះ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ជូន​ដំណឹង ស្ដី​ពី​អាកាសធាតុ ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ចាប់ពី​ថ្ងៃ ២៤ ដល់​ថ្ងៃ ៣០ ខែ​កញ្ញា ឆ្នាំ ២០២៦ ប្រទេស​កម្ពុជា​នឹង​មាន​

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្