រួសរាន់ឡើង! សល់ ២ ថ្ងៃទៀតប៉ុណ្ណោះ នឹងឈប់ទទួលពាក្យកម្មវិធីល្ខោនខ្មែរ រដូវកាលទី១

នៅសល់រយៈពេលត្រឹមតែ២ថ្ងៃទៀត ប៉ុណ្ណោះ ដែល​កម្មវិធី​ល្ខោន​ខ្មែរ រដូវ​កាល​ទី១ រៀបចំ​ឡើង​ដោយ ស.ស.យ.ក ខេត្ត​ស្វាយរៀង និង​គាំទ្រ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នឹង​ផ្អាក​ទទួល​ពាក្យ​ចូលរួម​ប្រកួត​ពី​បេក្ខជន បេក្ខនារី ដែល​ស្នេហា​វិស័យ​សិល្បៈ​បុរាណ​ទាំង ២៥ រាជធានី-ខេត្ត។


រដូវ​កាល​ទី​១​ នេះ នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​វិញ្ញាសា “ទម្រង់​របាំ ក្បាច់​​បុរាណ​ខ្មែរ” ដែល​នឹង​ចូលរួម​វាយតម្លៃ​យ៉ាង​សុក្រឹត​ពី​សំណាក់​គណៈកម្មការ​ ៤ រូប ជា​ព្រឹទ្ធាចារ្យ​​ចាស់ទុំ​ផ្នែក​សិល្បៈ​បុរាណ រួមមាន៖ (១). ឯកឧត្ដម​សាស្ត្រាចារ្យ ព្រឿង ឈៀង (២). លោកស្រី​ព្រឹទ្ធាចារ្យ ប៉ែន សុខហួន (៣). លោក​ជំទាវ​សាស្ត្រាចារ្យ សុទ្ធ សុម៉ាលី និង (៤). លោកស្រី​សាស្ត្រាចារ្យ សំ សត្យា។ លោក​ទាំង ៤ មិន​ត្រឹមតែ​ជា​គណៈ​មេប្រយោគ​ដាក់​ពិន្ទុ​នោះ​ទេ ថែមទាំង​ជា​គ្រូ​បង្វឹក​ដោយ​ផ្ទាល់​ទៅ​ដល់​បេក្ខជន​ប្រកួត​ផង​ដែរ។

សូម​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​សាធារណជន​មិន​ថា​សិល្បករ​អាជីព​ក្ដី មិន​អាជីព​ក្ដី​ដែល​ចង់​បញ្ចេញ​សមត្ថភាព និង​ចូលរួម​លើកស្ទួយ​វិស័យ​វប្បធម៌​ខ្មែរ​យើង សូម​មេត្តា​ប្រញាប់​ដាក់​ពាក្យ​ ដែល​លក្ខន្តិកៈ​ងាយស្រួល​ណាស់ គឺ​គ្រាន់​តែ​បំពេញ​ពាក្យ​ចូលរួម​ប្រកួត ភ្ជាប់​ជាមួយ​ថវិកា​ត្រឹមតែ ១០ ០០០ រៀល និង​វីដេអូ​សម្ដែង​ទម្រង់​របាំ​ក្បាច់​បុរាណ​ខ្មែរ​ណា​មួយ យ៉ាង​តិច ៥ នាទី រួច​ផ្ញើ​មក​កាន់​ទំព័រ​ហ្វេសប៊ុក​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​ស្វាយរៀង ឬ​តេលេក្រាម​លេខ 099 914 121 ដែល​មាន​ឈ្មោះថា «ល្ខោន​ខ្មែរ UYFC SVR»។

សូម​កុំ​ឱ្យ​ឱកាស​នេះ​ផុត​កំណត់​ដោយ​អសារបង់។ ចំពោះ​ជយលាភី​​លេខ១ នឹង​ទទួល​បាន​រង្វាន់​លើក​ទឹកចិត្ត​ជា​ទឹកប្រាក់ ១២ លាន​រៀល។ ជយលាភី​លេខ​២ ទទួល​បាន​ប្រាក់ ៨ លាន​រៀល និង​ជយលាភី​លេខ​៣ ទទួល​បាន​ទឹក​ប្រាក់ ៤ លាន​រៀល។

“មិន​ត្រឹម​តែ​ជា​ការ​ចូលរួម​ប្រកួត តែ​យើង​ទាំង​អស់​គ្នា ក៏​ចូលរួម​គាំទ្រ​អភិរក្ស និង​លើកស្ទួយ​សិល្បៈ​បុរាណ​ខ្មែរ”។


សម្រាប់​ព័ត៌មាន​លម្អិត លោក​អ្នក​អាច​ទាក់ទង​​មក​លេខទូរសព្ទ 099 914 121។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន