គូស្នេហ៍ជនជាតិជប៉ុនមួយគូស្ថិតក្នុងវ័យ ៦០ ឆ្នាំ មានសក់ពណ៌ប្រផេះ និងបានហែលឆ្លងជីវិតអាពាហ៍ពិពាហ៍ ៤៣ឆ្នាំ ទទួលបានអ្នកតាមដានប្រមាណ ៩០មុឺននាក់ នៅលើ Instagram ដោយសារការបង្ហោះរូបភាពពាក់សម្លៀកបំពាក់គូជារៀងរាល់ថ្ងៃ។ ពួកគេបានបង្ហោះរូបថតគូដំបូងក្នុងឆ្នាំ ២០១៦ ហើយចាប់តាំងពីពេលនោះមក គូស្នេហ៍ ១គូនេះបានក្លាយជាទីចាប់អារម្មណ៍នៅលើអ៊ីនធឺណិត ឬ Instagram។

គូស្នេហ៍ ១នេះ បានជួបគ្នាដំបូងគ្រាដែលពួកគេនៅជាសិស្សនៅឡើយ។ លោក Suyoshi និងលោកស្រី Tomi Seki ដែលត្រូវបានគេស្គាល់ថាជា Bonpon511 ពួកគេទាំងពីរបានឈានចូលក្នុងទំនាក់ទំនងជ្រាលជ្រៅ អំឡុងកម្មវិធីមហោស្រព ១ ពេលដែលពួកគេជាសិស្សនៅសាលាសិល្បៈក្នុងទីក្រុងតូក្យូ។
រូបថតដ៏រីករាយរបស់គូស្នេហ៍មួយគូនេះ ភាគច្រើនត្រូវបានថតបានទូរស័ព្ទ iPhone ភ្ជាប់ជាមួយជើងកាមេរ៉ា ១។ អ្វីដែលធ្វើឱ្យអ្នកតាមដានរបស់ពេញចិត្តចំពោះពួកគេបំផុតនោះគឺ ភាពរីករាយដែលស្តែងចេញតាមរយៈរូបភាពមិនចេះជិនណាយ ទោះក្រោយជីវិត អាពាហ៍ពិពាហ៍ រាប់ទសវត្សរ៍មកក្តី។
គូស្នេហ៍ អ្នកសិល្បៈ ១គូនេះ ថែមទាំងបានចេញសៀវភៅចំនួន ២ ក្បាល រៀនរាប់ពី ជីវិតអាពាហ៍ពិពាហ៍របស់ពួកគេទៀតផង។ លើសពីនេះ ពួកគេក៏តែងតែបង្ហាញខ្លួននៅក្នុងកាសែត និងទស្សនាវដ្តីជប៉ុនជាញឹកញាប់។
មែនទែនទៅ ពេញមួយជីវិតរបស់គូស្នេហ៍ ១គូរនេះ គឺពួកគេតែងតែមានចំណង់ចំណូលចិត្តដូចគ្នាទៅលើការតុបតែងខ្លួន ពោលគឺតាំងពីនៅវ័យក្មេង និងម្យ៉ាងដោយសារតែពួកគេទាំង ២រូបគឺជាអ្នកសិល្បៈស្រាប់។
ចំណែកឯគំនិតបង្កើតមាតិកាដែលស្លៀកសម្លៀកបំពាក់ដូចគ្នារាល់ថ្ងៃនេះ គឺដោយសារគូស្នេហ៍ ១គូរនេះចង់ជំរុញទឹកចិត្តដល់គូស្នេហ៍វ័យចំណាស់ដទៃទៀតក្នុងប្រទេសជប៉ុន៕



































Account
Security
Favourite Content