ប្រសិន​បើ​គេង​ឧស្សាហ៍​ភ្ញាក់​ម៉ោង ៣-៥យប់ ​​មាន​ន័យ​បែប​នេះ

ជា​រៀង​រាល់​ម៉ោង​នៃ​ការ​ភ្ញាក់​មាន​អត្ថន័យ ឬ​សញ្ញាណ​អ្វី​មួយ​ដែល​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​សុខភាព​ វិញ្ញាណ​របស់​អ្នក​ដូច​ទៅ​នឹង​អត្ថន័យ​នៃ​លេខ​នីមួយៗ​ដូច្នោះ​ដែរ។ ពេល​វេលា​ម៉ោង ៣ដល់​ម៉ោង​ ៥យប់​ជា​ពេល​ដែល​មនុស្ស​គ្រប់​រូប​កំពុង​គេង​លក់​ស្កប់​ស្កល់​មិន​ថា​អ្នក​ជា​មនុស្ស​ដែល​មាន​បញ្ហា​ក្នុង​ការ​គេង​ ឬ​ជា​មនុស្ស​ពូកែ​គេង​ក៏ដោយ។ ប៉ុន្តែ​បើ​សិន​ក្នុង​ករណី​ដែល​អ្នក​ឧស្សាហ៍​ភ្ញាក់​នៅ​ចន្លោះ​ម៉ោង​នេះ​ជា​ញឹកញាប់​វា​អាច​មាន​អត្ថន័យ​បែប​នេះ។

ភ្ញាក់​ម៉ោង​ ១-៣

ពេល​វេលា​នេះ​ជា​ពេល​វេលា​ដែល​ថាមពល Meridian ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ថ្លើម។ ​ថាមពល​មិន​ស្មើ​គ្នា​ភ្ជាប់​ទៅ​នឹង​ថ្លើម​ជាប់​ទាក់​ទង​ទៅ​នឹង​អារម្មណ៍​ខឹង ឬ​ការ​មាន​ថាមពល​លើស​លប់។ អ្នក​អាច​ផឹក​ទឹក​ត្រជាក់​មួយ​កែវ​ដើម្បី​បំពេញ​ជាតិ​ទឹក​ឲ្យ​ខ្លួន​ឯង​ ហើយ​ព្យាយាម​នឹក​ឲ្យ​ឃើញ​រឿង​ដែល​អ្នក​ខឹង​ឬ​មនុស្ស​ដែល​អ្នក​ខឹង​នោះ។ កំហឹង​ជា​ទូទៅ​កើត​ឡើង​នៅ​ពេល​ដែល​តម្រូវ​ការ​របស់​ខ្លួន​យើង​មិន​ត្រូវ​បាន​បំពេញ។

ភ្ញាក់​ម៉ោង ៣-៥

ការ​ភ្ញាក់​នៅ​ចន្លោះ​ម៉ោង​ ៣ដល់ម៉ោង​៥ គឺ​ជាប់​ទាក់​ទង​ជាមួយ​នឹង​ថាមពល Meridian ដែល​រត់​កាត់​សួត និង​ការ​ជាប់​ទាក់​ទង​ទៅ​នឹង​អារម្មណ៍​នៃ​ភាព​សោកសៅ។ ភាព​សោក​សៅ​ទាំង​នេះ​អាច​ជា​សារ​ពី​ព្រលឹង​របស់​អ្នក​ វា​មាន​ន័យ​ថា​តម្រូវ​ការ​របស់​អ្នក​មិន​បាន​បំពេញ អ្នក​ត្រូវ​ការ​ក្តី​ស្រលាញ់​ចេញ​ពី​ខាង​ក្នុង​ និង​ការ​សម្រាក។ ជា​ទូទៅ​មនុស្ស​យើង​តែង​តែ​រវល់​ជា​មួយ​នឹង​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​ខ្លួន មមាញឹក​នឹង​ការងារ ឬ​ជីវិត​គ្រួសារ​ដែល​ធ្វើ​ឲ្យ​យើង​មិន​សូវ​ខ្វល់​ខ្វាយ​ពី​ខ្លួន​ឯងដែលជាហេតុធ្វើឲ្យបញ្ហានេះកើតឡើង។

ភ្ញាក់​ម៉ោង​ ៥-៧

នៅ​ចន្លោះ​ម៉ោង​នេះ​ មនុស្សភាគ​ច្រើន​បាន​ក្រោក​ពី​គេង​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ថ្ងៃ​ថ្មី​ហើយ​។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មិន​មែន​ជា​មនុស្ស​ដែល​ក្រោក​ម៉ោង​នេះ​ទេ ហើយ​សុខ​ៗ​ក៏​ស្រាប់​តែ​ភ្ញាក់​នៅ​ម៉ោង​នេះ​គឺ​វា​ពាក់​ព័ន្ធ​ទៅ​នឹង​ពោះ​វៀន​ធំ និង​ការ​ស្ទះ​អារម្មណ៍។ ប្រសិន​បើ​អ្នក​ជួប​បញ្ហា​នេះ​ញឹកញាប់​ អ្នក​គួរ​តែ​ហ្វឹកហាត់​ផ្លូវ​ដង្ហើម​របស់​ខ្លួន​តាម​រយៈ​ការ​សមាធិ ឬ​វិធី​ផ្សេង​ៗ​ទៀត​ដើម្បី​បង្ការ​កុំ​ឲ្យ​ភ្ញាក់​ពី​ការ​គេង​នៅ​ចន្លោះ​ម៉ោង​នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម