ជា​អ្នក​បង្កើត​ផ្ទាល់​ដៃ តែ​ Mark Zuckerberg មិន​ចូលចិត្ត​ទម្លាប់​អូសមើលមាតិកាលើ​ Facebook ​ឡើយ

ខណៈ​ពេល​ដែល​ខ្លួន​ចំណាយ​ពេល​ដ៏​ច្រើន​របស់​ខ្លួន​ក្នុង​ការ​អភិវឌ្ឍន៍​បណ្ដាញ​សង្គម​ តែ​ Mark Zuckerberg មិន​ចូល​ចិត្ត​ទម្លាប់​អង្គុយ​អូស​ Facebook ​នោះ​ទេ ​មហាសេដ្ឋី​រូប​នេះ​គិត​ថា​ វា​ល្អ​បំផុត​ក្នុង​ការ​ប្រើ​ប្រាស់​វា​ដើម្បី​ទំនាក់​ទំនង​ជាជាង​មើល​​មាតិកា​ផ្សេង​នៅ​ទី​នេះ។

នៅ​ក្នុង​កម្មវិធី​ podcast មួយ​ជា​មួយ​លោក​ Joe Rogan ស្ថាបនិក​ក្រុម​ហ៊ុន​ Meta រូប​នេះ​បាន​និយាយ​ថា​ “ខ្ញុំ​គិត​ថា​បណ្ដាញ​សង្គម​ដូចជា​ Facebook Instagram និង​ Twitter ជា​ដើម​សុទ្ធ​តែ​ផ្ដល់​អត្ថប្រយោជន៍​ល្អ​ដល់​អ្នក​ប្រើ​ប្រាស់​ តែ​ក្នុង​ករណី​ដែល​ពួកគេ​ប្រើប្រាស់​ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​នឹង​អ្នក​ដទៃ​ប៉ុណ្ណោះ”។ Mark បន្ថែម​ថា​ “ប្រសិន​បើ​អ្នក​គ្រាន់​តែ​អង្គុយ​អូស​ទស្សនា​មាតិកា​ទាំង​នោះ វា​មិន​បាន​ផ្ដល់​អត្ថប្រយោជន៍​បែប​វិជ្ជមាន​ដល់​អ្នក​ដូច​ការ​ប្រើប្រាស់​ដើម្បី​ទំនាក់ទំនង​ ឬ​កសាង​ទំនាក់​ទំនង​ឡើយ”។

Mark Zuckerberg មិន​មែន​ជា​មនុស្ស​តែ​ម្នាក់​ដែល​មិន​លើក​ទឹក​ចិត្ត​ឲ្យ​មនុស្ស​ប្រើប្រាស់​វា​លើស​កម្រិត​នោះ​ទេ។ តួ​យ៉ាង​ដូច​ជា​ក្រុម​នាក់​ស្រាវ​ជ្រាវ​បាន​ណែនាំ និង​បញ្ជាក់​ថា​ការ​ប្រើប្រាស់​លើស​កម្រិត​មិន​បាន​ជួយ​អ្វី​ជា​ប្រយោជន៍​ទេ​ តែ​អាច​ធ្វើ​ឲ្យ​អ្នក​កើត​ជំងឺ​បាក់ទឹកចិត្ត និង​ថប់បារម្ភ​បាន​។

ការ​ប្រើប្រាស់​លើស​កម្រិត​ ការ​ប្រៀប​ធៀប​គ្នា ឬ​ការ​បង្អួត​នាំ​ឲ្យ​ក្រុម​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ជួប​នឹង​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ ដែល​ជា​ហេតុ​ដែល Mark Zuckerberg លើក​ឡើង​ថា​គោលដៅ​របស់ Facebook មិន​មែន​ចង់​ឲ្យ​មនុស្ស​ចំណាយ​ពេល​កាន់​តែ​ច្រើន​នៅ​លើ​អ៊ីនធឺណិត​ទេ​ តែ​ចង់​ឲ្យ​មនុស្ស​មាន​ការ​ប្រាស្រ័យ​ទាក់​ទង​កាន់​តែ​ច្រើន​នៅ​លើ​អ៊ីនធឺណិត។ មហាសេដ្ឋី​វ័យ​ក្មេង​រូប​នេះ​ថា​ “ខ្ញុំ​មិន​ចង់​ឲ្យ​មនុស្ស​ចំណាយ​ពេល​ច្រើន​មុខ​អេក្រង់​ទេ តែ​ខ្ញុំ​ឲ្យ​ពួក​គេ​ចំណាយ​ពេល​មុខ​អេក្រង់​ឲ្យ​បាន​កាន់​តែ​ប្រសើរ”។

ជា​ការ​ពិត​ នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ Mark Zuckerberg បាន​ក្លាយ​ជា​គោលដៅ​រិះគន់​របស់​មហាជន​ដោយ​សារ​ការ​បង្កើត​បណ្ដាញ​សង្គម​ទាំង​នេះ ដែល​វា​ធ្វើ​ឲ្យ​​ញៀន និង​ប៉ះពាល់​ដល់​មនុស្ស​ ជា​ពិសេស​ក្មេង​ និង​មនុស្ស​ពេញ​វ័យ។ តែ​យ៉ាង​ណា​ បណ្ដាញ​សង្គម​យក្ស​នេះ​ក៏​បាន​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​ការ​បញ្ចេញ​មុខងារ​មួយ​ចំនួន​ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​របស់​មនុស្ស​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ