HyunBin ដាច់ចិត្តទម្លាយពីអារម្មណ៍ខ្លួនក្រោយត្រៀមខ្លួនក្លាយជាឳពុករបស់គេ

រឿងរ៉ាវរបស់គូស្នេហ៍ល្បី Hyunbin និង Son YeJin នៅតែជាប្រធានបទដែលមហាជន និងអ្នកគាំទ្រចង់ដឹង ចង់លឺ ជាពិសេសពេលនេះអ្នកទាំងពីរកំពុងត្រៀមស្វាគមន៍កូនដំបូងទៀតនោះកាន់តែធ្វើឱ្យគ្រប់គ្នាចង់ដឹងពីចំណាប់អារម្មណ៍របស់ស្វាមីភរិយាមួយគូនេះ។

ថ្មីៗ នេះដែរ ឆ្លៀតក្នុងឱកាសផ្ដល់បទសម្ភាស​ដើម្បីផ្សព្វផ្សាយខ្សែភាពយន្ដថ្មីរបស់ខ្លួន “Confidential Assignment 2” តារាប្រុស HyunBin បានរំលឹកពីជីវិតគូស្នេហ៍ និងអារម្មណ៍របស់ខ្លួនក្រោយរៀបការ ដោយរូបលោកបានលើកឡើងថា ភរិយា និងកូនគឺជាកាដូដ៏ពិសេសមួយសម្រាប់លោក។

បើនិយាយទៅដល់រឿងជិតក្លាយជាឳពុកគេ តារាប្រុសវ័យ ៣៩ ឆ្នាំរូបនេះ បានលើកឡើងយ៉ាងរំភើប និងសប្បាយរីករាយថា៖ “វាហាក់ដូចជាក្ដីសុបិនមួយអ៊ីចឹង មានអារម្មណ៍សឹងតែមិនជឿនូវអ្វីដែលបានកើតឡើងនោះទេ មិននឹកស្មានមានថ្ងៃមួយដែលលោកក្លាយជាឳពុករបស់គេ”។

លោកបានបន្ដថា លោកសួរមនុស្សនៅក្បែរខ្លួន តើវាជាការពិតដែរ ឬទេ ដែលលោកជិតក្លាយជាឳពុករបស់គេ? ហើយអ្នកគ្រប់គ្នាប្រាប់ វាជាការពិត ឆាប់ៗនេះ នឹងមានក្មេងម្នាក់បង្ហាញខ្លួននៅចំពោះមុខរបស់លោក។ វាពិតជារឿងអស្ចារ្យ និងសប្បាយរីករាយមួយ។

លោកបន្ថែមថា វាប្រៀបដូចជាកាដូដ៏ល្អមួយ ហើយលោកកំពុងត្រៀមខ្លួន និងរងចាំកូនតូចនោះកើតចេញមកដោយក្ដីរីករាយ។

បកត្រលប់ទៅកាលពីដើមខែ មិថុនា ឆ្នាំ ២០២២ តារាសម្ដែងស្រី Son YeJin បានប្រកាសថារូបនាងកំពុងមានផ្ទៃពោះដំណាក់កាលដំបូងក្រោយរៀបការបានជិត ៣ ខែ ដែលដំណឹងនេះបានធ្វើឱ្យបណ្ដាអ្នកគាំទ្រពិតជាសប្បាយរីករាយខ្លាំង និងបញ្ចេញមតិជូនពរអ្នកពីរគ្រប់ៗគ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន