នៅសម័យកាលបុរាណ ធ្នូខ្មែរត្រូវបានបែងចែកជាច្រើនប្រភេទ តាមឋានៈ

​

«ធ្នូ​កង​ទ័ព​ខ្មែរ​បុរាណ» គឺ​ជា​អាវុធ​ដ៏​ពេញ​និយម​ដែល​បុព្វបុរស​ដូនតា​​ខ្មែរ​​បាន​បង្កើត​ឡើង​សម្រាប់​ប្រើប្រាស់​ក្នុង​សឹក​សង្គ្រាម​ដើម្បី​​ការពារ​​អាណាចក្រ​ខ្មែរ​ទាំង​មូល។ ដោយឡែក​មក​ដល់​សព្វថ្ងៃ​នេះ គេ​សង្កេត​ឃើញ​ធ្នូ​កង​ទ័ព​ខ្មែរ​បុរាណ​មួយ​ចំនួន​ត្រូវ​បាន​​យក​មក​ប្រើប្រាស់​នៅ​ក្នុង​វិស័យ​កីឡា និង​មួយ​ចំនួន​ទៀត​ត្រូវ​បាន​យក​ទៅ​ដាក់​តាំង​ដើម្បី​រក្សា​ស្នាដៃ​កេរដំណែល​របស់​​ដូនតា​ខ្មែរ​​ទុក​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់។



បើ​គិត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ធ្នូ​កង​ទ័ព​ខ្មែរ​បុរាណ នៅ​មិន​ទាន់​មាន​កូន​ចៅ​ខ្មែរ​បាន​ស្គាល់ និង​បាន​ស្វែងយល់​ច្រើន​នៅ​ឡើយ​ទេ កត្តា​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​លោក ទិល ចាន់លីន មាន​មហិច្ឆតា​តស៊ូ​ខ្ពស់​នៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​អំពី​ប្រភេទ​ធ្នូ​កងទ័ព​ខ្មែរ​បុរាណ ដើម្បី​យក​មក​បង្ហាញ ​ក៏​ដូចជា​ផ្សព្វផ្សាយ​ឲ្យ​យុវជន និង​ប្រជាជាតិ​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់​អំពី​អ្វី​ដែល​ដូនតា​ខ្មែរ​បាន​បន្សល់​ទុក។

លោក ទិល ចាន់លីន អ្នក​ស្រាវជ្រាវ​ធ្នូ​កង​ទ័ព​ខ្មែរ​បូរាណ និង​អាវុធ​​សម័យ​បុរាណ បាន​ឲ្យ​ក្រុម​ការងារ AMS ដឹង​ថា « ធ្នូ​កងទ័ព​ខ្មែរ​បុរាណ​នេះ ពិត​ជា​មាន​សារៈសំខាន់​ណាស់។ ទី​មួយ ធ្នូ​កងទ័ព​ខ្មែរ​បុរាណ​បាន​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ​ខ្មែរ។ ទីពីរ គឺ​ឆ្លុះ​បញ្ចាំង​អំពី​ភាព​អស្ចារ្យ​របស់​បុព្វបុរស​ខ្មែរ​យើង​នៅ​ក្នុង​ការ​ធ្វើ​សឹក​ជាមួយ​សត្រូវ។ ទីបី ធ្នូ​កង​ទ័ព​ខ្មែរ​បាន​បង្ហាញ​ឲ្យ​ពិភព​លោក​ស្គាល់​អំពី​ស្នាដៃ​របស់​ដូនតា​ខ្មែរ ជា​ពិសេស​នៅ​ពេល​ដែល​ខ្មែរ​យើង​ចាប់​ផ្ដើម​បង្កើត​កីឡា​បាញ់​ធ្នូ​បែប​ប្រពៃណី​ដែល​ធ្វើ​ឲ្យ​ជន​បរទេស​មួយ​ចំនួន​បាន​ស្គាល់​ខ្មែរ​យើង​តាម​រយៈ​កីឡា​នេះ»។


មក​ដល់​សព្វថ្ងៃ​នេះ​លោក ទិល ចាន់លីន បាន​សិក្សា​ស្រាវជ្រាវ​ និង​​បាន​រក​ឃើញ​ធ្នូ​កងទ័ព​ខ្មែរ​បុរាណ​ចន្លោះ​ពី ៥៦ ទៅ ៧៨ រូបរាង​ខុស​ៗ​គ្នា​ដោយ​ផ្អែក​ទៅ​លើ​ការ​ស្រាវជ្រាវ​តាម​រយៈ​បួន​វិធីសាស្ត្រ​ដូច​ជា សួរ​ចាស់​ៗ វចនានុក្រម​ខ្មែរ សារមន្ទីរ និង​ចម្លាក់​នៅ​តាម​ជញ្ជាំង​ប្រសាទ​បុរាណ​ខ្មែរ។

ចំពោះ​ទិន្នន័យ​ដែល​លោក​ទទួល​បាន​ពី​ការ​ស្រាវជ្រាវ​ធ្នូ​កង​ទ័ព​ខ្មែរ​បូរាណ​៖

  • ធ្នូ​កងទ័ព​ខ្មែរ​បុរាណ​សាង​ពី​ខ្លឹម​ធាង​ទ្រាំង
  • ដៃ​ស្នា​សាង​ពី​ខ្លឹម​ព្រួស
  • ជំហរ​បាញ់​ធ្នូ​ខ្មែរ​បុរាណ​មាន32ជំហរ ដែល​កន្លង​មក​បង្ហាញ​ត្រឹម8ជំហរ ឬ​ជំហាន
  • របៀប​បាញ់​ធ្នូ​កង​ទ័ព​ខ្មែរ​បុរាណ
  • ទិន្នន័យ​ជា​ច្រើន​ទៀត​ដែល​មិនទាន់​រៀបរាប់(​លំអិត​ក្នុង​សៀវភៅ​ដែល​ចង​ក្រង​អំពី​ទិន្នន័យ​ធ្នូ​កង​ទ័ព​ខ្មែរ​បុរាណ)។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នៅ​គឺ ធ្នូ​កង​ទ័ព​ខ្មែរ ​នៅ​សម័យ​បុរាណ​ត្រូវ​បាន​បែងចែក​ជា​ច្រើន​ឋានៈ​រួមមាន ធ្នូ​សម្រាប់​ព្រះរាជា ធ្នូ​សម្រាប់​កង​ទ័ព ធ្នូ​សម្រាប់​មេទ័ព និង​ធ្នូ​សម្រាប់​ព្រះ​ព្រហ្ម ព្រះ​សេវៈ និង​ធ្នូ​សម្រាប់​អាទិទេព​សំខាន់​ៗ​មួយ​ចំនួន​ទៀត។

គួរ​បញ្ជាក់​ផង​ដែរ​ថា​មក​ដល់​ពេល​នេះ​លោក ទិល ចាន់លីន ធ្លាប់​បាន​បញ្ជូន​ធ្នូ​កង​ទ័ព​ខ្មែរ​បុរាណ​ទៅ​ក្នុង​កម្មវិធី​កីឡា​បាញ់​ធ្នូ​តាម​បែប​ប្រពៃណី នៅ​តាម​បណ្ដា​ក្រៅ​មួយ​ចំនួន​ជា​រៀងរាល់​ឆ្នាំ ដើម្បី​ដាក់​តាំង​បង្ហាញ​នូវ​ស្នាដៃ​ធ្នូ​កង​ទ័ព​ខ្មែរ​បុរាណ​ ​និង​ដើម្បី​ឲ្យ​ជន​បរទេស​បាន​ស្គាល់​ពី​អ្វី​ទៅ​ជា​ធ្នូ​កងទ័ព​ខ្មែរ​បុរាណ។ បន្ថែម​ពី​លោក​ក៏​បាន​អំពាវ​នាវ​ទៅ​ដល់​យុវជន​ខ្មែរ ក៏​ដូចជា​ប្រជាជាតិ​ខ្មែរ​ទាំងមូល ឲ្យ​ចូលរួម​គាំទ្រ ជ្រោមជ្រែង ​ថែ​រក្សា​ និង​គាំទ្រ​ទៅ​ដល់​វត្ថុ​ដ៏​មាន​តម្លៃ​មួយ​នេះ​កុំ​ឲ្យ​សាប​សូន្យ។

ដោយសារ​តែ​ចិត្ត​ស្រឡាញ់ និង​ចង់​ថែ​រក្សា​កេរ្តិ៍​ដំណែល​ធ្នូ​កង​ទ័ព​ខ្មែរ​បុរាណ​មិន​ឲ្យ​សាបសូន្យ លោក ទិល ចាន់លីន បាន​បង្កើត​កន្លែង​បាញ់​ធ្នូ​មួយ​ដែល​មាន​ឈ្មោះ​ថា «ផ្ទះ​តា​ទង់​ជ័យ​ត្រី​សូរ» មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ទៅ​លេង​កម្សាន្ត​ក៏​ដូច​ជា បាន​ស្វែង​យល់​ពី​អត្ថន័យ និង​អត្ថប្រយោជន៍​របស់​ធ្នូ​កង​ទ័ព​ខ្មែរ​បុរាណ។ ក្រៅ​ពី​នោះ​លោក​ក៏​បាន​បើក​ថ្នាក់​បង្រៀន​ទៅ​ដល់​យុវជន​ខ្មែរ​រូប​ណា ដែល​មាន​បំណង​ចង់​ចេះ ចង់​ដឹង និង​ចង់​ស្វែង​យល់​ពី​របៀប​បាញ់​ធ្នូ​កង​ទ័ព​ខ្មែរ​បុរាណ​ផង​ដែរ៕

ទំនាក់ទំនង៖ 087 646 087 (លោក ទិល ចាន់លីន)

ទីតាំង៖ផ្ទះ​តាទង់​ជ័យ​ត្រី​សូរ ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប

ផែនទី៖ https://goo.gl/maps/DUdLH6JwoLBj5eXF8

​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen