មកដឹងវិធីយកសំបុត្រ free សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ នៅកម្ពុជា

កាលពីយប់ថ្ងៃទី ១៨ មេសា ឆ្នាំ២០២៣ ទំព័រហ្វេកប៊ុកផ្លូវការណ៍របស់កម្ពុជាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ គឺ Cambodia 2023 បានជម្រាបជូនដំណឹងអំពីការកក់សំបុត្រឥតគិតថ្លៃ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នឹងមាននៅលើកម្មវិធីទូរស័ព្ទដៃ (App) ។

ដោយឡែក យោងតាមសារព័ត៌មានថ្មីៗបានចុះផ្សាយ ទាន់ទិននឹងរបៀបទទួលសំបុត្រឥតគិតថ្លៃ ដែលជាចម្ងល់របស់សាធារណៈជន បាន​សម្ភាសន៍ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានឲ្យដឹងថា សំបុត្រទស្សនាការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ ​អាចយកបានតាមរយៈអេបអនឡាញ និងតាមកន្លែងប្រកួតផ្ទាល់តែម្តង។

អគ្គលេខាធិការ CAMSOC បញ្ជាក់ថា «ថ្ងៃទី២០-២១ ខែមេសា នេះ គេនឹងចេញផ្សាយអំពីការយកសំបុត្រពីអនឡាញ(Online App)»។ ចំពោះការយកសំបុត្រតាមអនឡាញ (App) គឺមហាជនអាចមានពីរជម្រើសតាមរយៈតាមស្មាតហ្វូនទាំង iOS និងAndroid។ នៅពេលទាញយករួចហើយ អ្នកគាំទ្រអាចភ្ជាប់ជាមួយនឹងលេខទូរសព្ទដៃ ឬ Apple ID ឬ E-mail បំពេញឈ្មោះរួចជាការស្រេច។

គិតត្រឹមពេលនេះ រឿង ៣ យ៉ាងដែល​កម្ពុជាធ្វើ ​​បានកែប្រែព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ឲ្យក្លាយជាព្រឹត្តិការណ៍ស៊ីហ្គេមដំបូងដែលបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់អ្នកគាំទ្រដោយមិនចំណាយប្រាក់​ទិញ​សំបុត្រចូលទស្សនា ប្រតិភូកីឡា​អន្តរជាតិ​ដែល​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេមនៅកម្ពុជាទាំងអស់ មិនត្រូវចំណាយប្រាក់សម្រាប់ការហូបចុកមួយថ្ងៃ ៥០ ដុល្លារ និងប្រព័ន្ធផ្សព្វផ្សាយរួមមាន​អ្នក​សារព័ត៌មាន ស្ថានីយ៍​ទូរទស្សន៍​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស​ទទួល​បាន​សិទ្ធិ​ការ​ផ្សាយ​ផ្ទាល់ និង​ផ្សាយ​បន្ត​ផ្ទាល់​ដោយ​មិន​ចាំ​បាច់​ចំណាយ​អ្វី​ទាំង​អស់។

គួរបញ្ជាក់ថា ព្រឹត្រិការណ៍ជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជានឹងមកដល់ក្នុងរយៈពេលត្រឹម ១៦ថ្ងៃទៀតប៉ុណ្ណោះ ​ដែលចាប់​ផ្ដើម​ប្រកួត​ប្រជែង​ចាប់​ពី​ថ្ងៃសុក្រ ទី៥ ខែ​ឧសភា ឆ្នាំ ២០២៣ ដល់ ថ្ងៃ​ពុធ ទី១៧ ខែ​ឧសភា ឆ្នាំ២០២៣៕

តំណសម្រាប់ទាញយកកម្មវិធីទូរស័ព្ទដៃ (App) SEAGames 2023៖

សម្រាប់ iOS:  https://apps.apple.com/us/app/sea-games-2023/id1661626031

សម្រាប់ Android:  https://play.google.com/store/apps/details…


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការប្រគំតន្ត្រី BTS នៅកូរ៉េ ជំរុញឱ្យមានការចំណាយរហូតដល់ ៣៨ លានដុល្លារ ពីសំណាក់អ្នកគាំទ្របរទេស

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Korea Times កាលពីថ្ងៃទី១៦ ខែមេសា បានឱ្យដឹងថា ការប្រគំតន្ត្រីរបស់ក្រុម BTS នៅក្នុងប្រទេសកូរ៉េនាពេលថ្មីៗនេះ បានធ្វើឱ្យមានការកើនឡើងយ៉ាងខ្លាំងនូវការចំណាយពី

Jennie ក្លាយជាជនជាតិកូរ៉េតែម្នាក់គត់ដែលជាប់ឈ្មោះក្នុងបញ្ជីបុគ្គលមានឥទ្ធិពលបំផុតទាំង ១០០ របស់ទស្សនាវដ្តី Time

Jennie សមាជិកក្រុមចម្រៀងនារី K-pop BLACKPINK បានជាប់ឈ្មោះក្នុងបញ្ជី "បុគ្គលមានឥទ្ធិពលបំផុតទាំង ១០០ នាក់ប្រចាំឆ្នាំ" (100 Most Influential People of the Year) របស់ទស្សនាវដ្តីអាមេរិក Time ដោយក្លាយជា

ទេព បូព្រឹក្ស ចេញដំណើរទៅសម្ដែងនៅកម្មវិធី ROUND Festival លើកទី២ នៅហ្វីលីពីន

តារា​ចម្រៀង ទេព បូព្រឹក្ស មាន​ឱកាស​សម្ដែងម្ដងទៀតនៅក្នុង​កម្មវិធី ROUND Festival របស់ KBS ដែល​ម្ដង​នេះ​គឺជា​លើក​ទី​២ ហើយ។ ដោយ​កាលពី​ល្ងាច​ថ្ងៃ ១៦ ខែ​មេសា ឆ្នាំ ២០២៦ ម្ចាស់​បទ «ទេវរាជ» បាន​ចេញ​ដំណើរ​ពី​កម្ពុជា ​

YG បង្ហើបគម្រោង World Tour របស់ Big Bang ព្រមទាំងការវិលត្រឡប់របស់ក្រុមជាច្រើនទៀតនៅឆ្នាំនេះ

ផលិតកម្មចម្រៀងកូរ៉េ YG Entertainment ទើបតែបង្ហើបឱ្យដឹងពីគម្រោងធំៗជាច្រើនរបស់ខ្លួន សម្រាប់ឆមាសទីពីរនៃឆ្នាំ ២០២៦ ខាងមុខនេះ។

មិត្តភ័ក្តិ អ៊ិន លក្ខិណា ដែលជាបវរកញ្ញាវៀតណាម មកលេងកម្ពុជានាឱកាស បុណ្យចូលឆ្នាំថ្មី

បវរ​កញ្ញា​វៀតណាម Nguyễn Huỳnh Kim Duyên ដែល​ជា​មិត្ត​សម្លាញ់​របស់​បវរកញ្ញា​ខ្មែរ អ៊ិន លក្ខិណា បាន​មក​ទស្សនាប្រាសាទ​អង្គរវត្ត​របស់​ប្រទេស​កម្ពុជា ព្រម​ទាំង​បាន​តុបតែង​ខ្លួន​ជាមួយ​ឈុត​ស្បៃបុរាណ​ និង​គ្រង​ឈុត​អប្សរា​ខ្មែរ​យ៉ាង​ស្រស់​សោភា

អ្នកស្រុកអង្គរ បន្តទំនៀមទម្លាប់បុរាណ «កាត់សក់បង្កក់ឆ្មប» ដល់ទារកទើបកើត

ការ​កាត់​សក់​បង្កប់​ឆ្មប ឬ​អ្នក​ខ្លះ​ហៅ​ថា ទម្លាក់​ជើង​ក្រាន ចេញ​ខែ ឬ​ស្រាយ​ខ្សែ គឺ​ជា​ប្រពៃណី​ទំនៀម​ទម្លាប់​តាំង​ពី​បុរាណ​របស់​អ្នក​ស្រុក​អង្គរ ដែល​តែង​តែ​និយម​ធ្វើ​ក្រោយ​ទារក​កើត​បាន ១ សប្ដាហ៍ ឬ ១ ខែ ។

ស្រស់ស្អាត សមសួន តារាស្រីៗនាំគ្នាតុបតែងជាតួអង្គទេវតាឆ្នាំមមី ព្រះនាង «រាក្យៈសាទេវី»

ជា​រៀង​រាល់​ឆ្នាំ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ តែង​ឃើញ​តារា​ស្រីៗ​នៅ​កម្ពុជា​តុបតែង​ជា​តួអង្គ​ទេវតា ក្នុង​ទម្រង់​ និង​ស្ទីល៍​ប្លែកៗ​គ្នា។ ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​ឆ្នាំ​ទៅ​មិញ ដោយ​មាន​តារា​ស្រី​ល្បីៗ​ជា​ច្រើន​បង្ហាញ​កាយ​ក្នុង​ឈុត​ទេព្ដាឆ្នាំថ្មី

កន្លែងបញ្ចុះសពឡើងថ្លៃខ្ពស់ ជនជាតិចិនទិញអាផាតមិនទុកតម្កល់ធាតុ រហូតដល់មានច្បាប់ហាមឃាត់

ខណៈដែលទីបញ្ចុះសពនៅប្រទេសចិនកាន់តែមានតម្លៃថ្លៃ មនុស្សជាច្រើនបានចាប់ផ្ដើមទិញអាផាតមិនដើម្បីតម្កល់ធាតុសពសាច់ញាតិ ដែលបង្កឱ្យមានការជជែកដេញដោលជាសាធារណៈ រហូតរដ្ឋាភិបាលប្រទេសចិនចេញ

កម្ពុជាធ្វើបានហើយ! គីម ច័ន្ទជីញហ្វា ក្លាយជាម្ចាស់មកុដ Miss Preteen Global 2026

ទង់​ជាតិ​កម្ពុជា​ត្រូវ​បាន​លើក​គ្រវី​ឡើង​ទាំង​មោទកភាព​ដោយ​បវរ​កញ្ញា គីម ច័ន្ទជីញហ្វា ក្រោយ​ការ​ប្រកាស​លទ្ធផល​ក្លាយ​ជា​ម្ចាស់​ជយលាភី Miss Preteen Global 2026 លើ​ឆាក​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​រា

វីរសិល្បករជួបជុំគ្នា សប្បាយរីករាយមុនថ្ងៃចូលឆ្នាំ ក្រោមការរៀបចំរបស់សមាគមសិល្បករខ្មែរ

សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ជួបជុំ​ដ៏​ធំ​ប្រចាំ​ឆ្នាំ សម្រាប់​វីរ​សិល្បករ​ជើងចាស់​ជាច្រើន ដែល​បាន​បើក​ផ្លូវ​ដល់​អ្នក​ជំនាន់​ក្រោយ។ កម្មវិធី​កាលពី​ថ្ងៃ ៩ ខែ​មេសា ឆ្នាំ ២០២៦ ម្សិលមិញ​នេះ​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយ​មាន​ការ​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)