ប្រកាសចូលប្រកួតភ្លាម ល្អហួស ត្រូវហ្វេនសរសើរថា ស័ក្តិសមជាម្ចាស់មកុដបាត់ហើយ!

តារាស្រីវ័យក្មេងដែលនរណាៗក៏លើកសរសើរពីទេពកោសល្យសិល្បៈរបស់នាង គឺយុវតី ល្អហួស ឬគ្រប់គ្នាស្គាល់ថា ជូ រីល្អហួស ត្រូវជាកូនស្រី​ ដេននី ក្វាន់ ចាប់ផ្តើមឈោងចាប់យកក្តីស្រមៃរបស់ខ្លួន ដោយនាងបានដាក់ពាក្យចូលរួមប្រកួតប្រជែង Miss preteen international Cambodia 2023 ដែលនឹងចាប់ផ្តើម នៅចុងខែមេសានេះ។

បច្ចុប្បន្ន ល្អហួស កំពុងហ្វឹកហាត់ការដើរយ៉ាងស្វិតស្វាញ ហើយក៏​កំពុង​សិក្សា​ឈ្វេងយល់​ពី​វប្បធម៌​ អរិយធម៌​​ខ្មែរ​ឱ្យ​បាន​កាន់​តែ​ច្បាស់​លាស់ ព្រមទាំង​រៀន​ជំនាញ​សិល្បៈ​ផ្នែក​បុរាណ​មួយ​ចំនួន​ទៀត​ផង។ ដោយសារ ការគាំទ្រយ៉ាងពេញទំហឹងពីក្រុមគ្រួសារ យុវតីរូបនេះ ទទួលការហ្វឹកហាត់ពីគ្រូជំនាញៗស្ទើរគ្រប់ផ្នែក រួមមាន ការដើរបង្ហាញម៉ូដបែបបវរកញ្ញា និងផ្នែកភាសាបរទេស ដើម្បីឱ្យនាងអាចឆ្លងកាត់វគ្គសំណួរ-ចម្លើយ ជាវគ្គដ៏លំបាកមួយក្នុងការប្រកួត។

យ៉ាងណាមិញ គ្រាន់តែ ល្អហួស ប្រកាសចូលប្រកួត Miss preteen international Cambodia 2023 ភ្លាម ហ្វេនៗនាំគ្នាសរសើរថានាងស័ក្តិសមជាម្ចាស់មកុដបាត់ទៅហើយ ទាំងដែលការប្រកួតមិនទាន់ចាប់ផ្តើមផង។ ការលើកឡើងបែបនេះ ព្រោះពួកគេមើលឃើញពីសមត្ថភាព ភាពស្រស់ស្អាត និងទេពកោសល្យសិល្បៈរបស់​នាង ដែលកន្លងមក ល្អហួស និងក្រុមគ្រួសារតែងតែបង្ហោះលើបណ្តាញសង្គម មិនថាសមត្ថភាពច្រៀងរាំ ការសម្តែងបែបបុរាណ-សម័យ ជាដើម។ 

សូមជម្រាបថា ល្អហួស ដែលមានឈ្មោះពិតថា សុខ គីមហ័ង មានរូបសម្រស់ស្រស់សោភា និងមាននិស្ស័យ​ជាមួយវិស័យសិល្បៈ ​ជារឿយៗពន្លកតារាថ្មីរូបនេះ តែងបង្ហើរសំនៀងក្នុងចម្រៀង Cover ការថតសម្អាងការ ថែមទាំងបង្ហាញក្តីស្រមៃចង់ចូលរួមប្រកួតកម្មវិធីបវកញ្ញាទៀតផង ទើបពេលនេះនាងដេញតាមចាប់ក្តីស្រម៉ៃ តាមរយៈកម្មវិធី Miss preteen international Cambodia 2023។ 

បន្ថែមពីលើនោះ ល្អហួស ថែមទាំងមានសមត្ថភាពផ្នែកសិល្បៈខាងរបាំបុរាណខ្មែរដល់ទៅ ៧ ទម្រង់ យ៉ាងស្ទាត់ជំនាញដូចជា របាំអប្សរា របាំថ្វាយព្រះពរ របាំជូនពរ របាំនារីជាជួរ របាំឈួយឆាយ របាំភួងនារី និងរបាំនាគបួងសួង។ នាង​មានសមត្ថភាពអាចនិយាយបាន ៣ ភាសា គឺភាសាខ្មែរ (ភាសាកំណើត) អង់គ្លេស និងថៃ។

កន្លងមក ល្អហួស ក៏ធ្លាប់ត្រូវតារាសម្តែងស្រីឆ្នើមលំដាប់ប្រទេស កញ្ញា ស៊ីន យូប៊ីន ពោលសរសើរថាជា «She’s so beautiful & talented ជាទំពាំងស្នងឬស្សីដ៏មានគុណភាពសមនិងឈ្មោះល្អហួសណាស់ កូនស្រី»៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម