ក្រុមរូបថត​ភ្នំពេញ ​ប្រកាសតាំង​ពិព័រណ៍​រូបថត​ចម្រុះ​ពី​ «​អ្នក​នៅ​ទីក្រុង​ភ្នំពេញ​»​

ក្រុមរូបថត​ភ្នំពេញ ឬ Phnom Penh Photography Collective គ្រោង​នឹងដាក់តាំងបង្ហាញពិព័រណ៍​រូបថត​លើក​ដំបូងរបស់ក្រុមក្រោមប្រធានបទ «​អ្នក​នៅ​ទីក្រុង​ភ្នំពេញ​»​ ដោយមាន​សហការ​ជាមួយ WILD Phnom Penh និង​សាលា​ភាពយន្ត PSE។

​ពិព័រណ៍ «​អ្នក​នៅ​ទីក្រុង​ភ្នំពេញ​» នឹងបង្ហាញពី​ភាព​ទាក់​ទាញ​នៃ​ការ​រស់​នៅ​របស់​ប្រជាជន​ និង​វប្បធម៌​របស់អ្នករស់នៅ​ទី​ក្រុង​ភ្នំពេញ​ តាមរយៈរូបថតពី​អ្នក​ថត​រូប​ដែល​មាន​ទេព​កោ​សល្យ​ប្រមាណ ​៤០​ នាក់​។​

តាមរយៈសេចក្តីប្រកាសអំពីកម្មវិធីពិរព័ណ៌របស់ខ្លួនលើទំព័រហ្វេសប៊ុក Phnom Penh Photography Collective បានឲ្យដឹងថា “រាជធានី​ភ្នំពេញ​សម្បូរ​ទៅដោយ​ភាព​ចម្រុះ​នៃ​មនុស្ស​មកពី​ជុំវិញ​ពិភព​​ ដូច្នេះហើយយើងយល់ថា វាគួរឱ្យចាប់អារម្មណ៍ណាស់ក្នុងការបង្ហាញពីភាពចម្រុះនៃម្ចាស់ស្រុក និងជនបរទេសនានា ហើយយើងសង្ឃឹមថាមនុស្សគ្រប់រូបនឹងរីករាយ ក៏ដូចជាមានមោទនភាពចំពោះទីក្រុងរបស់ពួកគេផ្ទាល់“។

Phnom Penh Photography Collective បានបញ្ជាក់ថា ក្រុមបានធ្វើដំណើរជុំវិញទីក្រុងភ្នំពេញ តាមរយៈព្រឹត្តិការណ៍ដើរថតរូបលើកទី ៣ របស់ខ្លួននៅថ្ងៃទី ០១ ខែមេសា ហើយយ៉ាងហោចណាស់អ្នកចូលរួមម្នាក់ត្រូវបានសម្ភាសន៍ ខណៈពេលដែលក្រុមថតរូបសម្រាប់ពួកគេនៅតាមផ្លូវ។ អ្នកថតរូបប្រហែល ៤០ នាក់ រួមទាំងសិស្សមកពីសាលាភាពយន្ត PSE បានចូលរួម ដូច្នេះពិព័រណ៍ខាងមុខនឹងអាចបង្ហាញរឿងចំនួន ៤០ ផ្សេងៗគ្នាទៅកាន់ពិភពលោក។

លើសពីនេះ ​ការ​ចូល​ទស្សនា​ការ​តាំង​ពិព័រ​ណ៍​គឺ​មិន​គិត​ថ្លៃ​ទេ​ ប៉ុន្តែ​ Phnom Penh Photography Collective ​លើក​ទឹក​ចិត្ត​អ្នក​ទស្ស​នា​ឱ្យ​ចូលរួមបរិច្ចាគ​ដល់​សាលា​ភាព​យន្ត​ PSE ដើម្បី​បន្តគាំទ្រ​អ្នក​ថតរូប​ និង​ផលិត​វីដេអូ​ជំនាន់​ក្រោយតទៅទៀត​។​

គួរបញ្ជាក់ថា ពិព័រណ៍​នេះ​សហ​ការ​ជា​មួយ​ WILD Phnom Penh និង PSE Film School ហើយ​គ្រោង​នឹង​ដំណើរ​ការ​ពីថ្ងៃ​ទី៣០ ​ខែ​មេសា ​ដល់​ថ្ងៃទី ​៣១ ខែ​ឧសភា​ឆ្នាំ ២០២៣ ​នៅ​WILD Phnom Penh​។​

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅទំព័រហ្វេសប៊ុក Phnom Penh Photography Collective៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម